មន្ដ្រី​ជំនាញ​ក្រសួង​អប់រំ​ជំរុញ​ការ​ធ្វើ​តេស្ដ​កាយសម្បទា​គ្រប់​គ្រឹះស្ថានសិក្សា​ពី​អាយុ ៧ ទៅ ២៤​ឆ្នាំ​

2022/10/26 05:50:59 pm        59

ភ្នំពេញ៖ ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​ធ្វើ​ការជំរុញ​ដល់​អង្គភាព​ក្រោម​ឱវាទ ក៏ដូចជា​មន្ទីរគ្រប់​រាជធានី​ខេត្តត្រូវ​ជំរុញ​ការធ្វើ​តេស្ដ​កាយសម្បទា​សិស្សានុសិស្ស​គ្រប់​គ្រឹះស្ថាន​អប់រំពី​អាយុ ៧​ឆ្នាំទៅ ២៤​ឆ្នាំដើម្បី​ពង្រឹង​វិស័យ​អប់រំ​កាយ និង​កីឡាបន្ថែម​លើ​ការអប់រំ​ចំណេះដឹង​ទូទៅ។​

​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ដួង មាស​ចំរើន អគ្គនាយករងនៃ​អគ្គនាយកដ្ឋាន​កីឡា ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសា​លា​ស្ដីពី​ការរៀបចំ​ចងក្រង​ទិន្នន័យ​តេស្ដ​កាយសម្បទា​អាស៊ានពី​អាយុ ៧​ឆ្នាំ ដល់ ២៤​ឆ្នាំនៅ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ និង​ឧ​ត្ត​មសិ​ក្សា ដែល​រៀបចំ​ដោយ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡានៃ​ក្រសួង​អប់រំ យុវជន និង​កីឡានៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២២។​ ​លោក បឹង គឹម​តោ ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡាបាន​គូសបញ្ជាក់ថា សិក្ខាសាលា​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​អង្គភាព​ពាក់ព័ន្ធដើម្បី​ពង្រឹង​វិស័យ​អប់រំ​កាយ និង​កីឡាក្នុង​វិស័យ​អប់រំ ដើម្បី​ឆ្លើយតប​ផែនការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​កិច្ចសហការ​ថ្នាក់​តំបន់ និង​អន្ដរជាតិ។​ ​លោក​ថា សិក្ខាសាលា​នេះផ្ដោតលើ​វត្ថុបំណង​សំខាន់​ចំនួន ៦ រួមមាន​៖ ១-​ដើម្បី​ឆ្លើយតប​ទៅនឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​អន្ដរជាតិ​លើ​វិស័យ​អប់រំ​កាយ និង​កីឡា។ ២-​ពង្រឹង​ការអនុវត្ត​ក្របខណ្ឌ​កម្មវិធីសិក្សា​ថ្នាក់ជាតិឲ្យ​បាន​ពេញលេញ ២ម៉ោង​ក្នុង​មួយ​សប្ដាហ៍ ហើយ​ក្នុងនោះការរៀបចំ​ចងក្រង​ទិន្នន័យ​តេស្ដ​កាយសម្បទា​សិស្ស និស្សិត ដែល​កំពុង​សិក្សា​ក្នុង​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ និង​ឧ​ត្ត​មសិ​ក្សា។​

៣-​ក្លាយជា​គ្រូ​បង្គោល​ថ្នាក់ក្រោម​ជាតិ​តាម​រាជធានី-ខេត្តចូលរួម​បំប៉ន​បុគ្គលិក​អប់រំ លោកគ្រូ អ្នកគ្រូ នៅ​សាលា​របស់ខ្លួន សាលា​ឧបសម្ព័ន្ធ កម្រង និង​ក្រុង ស្រុក ខណ្ឌ​របស់ខ្លួន។ ៤-​ជា​អ្នកពិនិត្យ​តាមដាន​វាយតម្លៃ និង​បូកសរុប​លទ្ធផល​ប្រចាំឆ្នាំ​ នៃ​កា​រៀ​រប​ចំ​ចងក្រង​និ​ន្ន​ន័យ​តេស្ដ​កាយសម្បទា​សិស្សានុសិស្ស នៅតាម​គ្រឹះស្ថានសិក្សា​ទាំងអស់​នៅក្រោម​ឱវាទ​របស់ខ្លួន។ ៥-​ថ្នាក់ក្រោម​ជាតិ​ចូលរួម​សហការ​ជាមួយ​អង្គភាព​ជំនាញ​ថ្នាក់ជាតិ ដើម្បី​រៀបចំ​ចងក្រង​ទិន្នន័យ​តេស្ដ​កាយសម្បទា​កុមារ និង​យុវជន​ពី​អាយុ ៧ ដល់ ២៤​ឆ្នាំតាម​រាជធានី-ខេត្ត​ទាំង ២៥ រៀងរាល់ឆ្នាំ។​ ៦-​ស្របតាម​គោលបំណង​នេះ ដើម្បី​ឆ្លើយតប​ចក្ខុវិស័យ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ផ្ដោតលើ​សមាសភាព​អប់រំ​ទាំង ៥ រួមមាន​ការអប់រំ​បញ្ញា អប់រំ​សិល្បៈ អប់រំ​ពលកម្ម អប់រំ​សោភ័ណ និង​អប់រំ​កាយ និង​កីឡា ក្នុងនោះ​ការរៀបចំ​ចងក្រង​ទិន្នន័យ​តេស្ដ​កាយសម្បទា​អាស៊ានគឺជា​ការងារ​ចាំបាច់ និង​មាន​សារៈសំខាន់​មួយ ដើម្បី​ឆ្លើយតប​ទៅនឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​អន្ដរជាតិ​ផងដែរ។​

​ជាមួយគ្នា​នោះ លោក ដួង មាស​ចំរើន ក្នុងនាម​មន្ដ្រី​ជំនាញបាន​អំពាវនាវ​ដល់​សិក្ខាកាមដែលជា​តំណាង​រាជធានី​-​ខេត្ត​ទាំងអស់ត្រូវខិតខំ​សិក្សា​ស្វែងយល់​ពី​អត្ថប្រយោជន៍​ពី​ការរៀបចំ​សិក្ខាសាលា​នេះ ហើយ​យក​ចំណេះដឹង​ទាំងអស់ទៅ​ផ្សព្វផ្សាយ និង​អនុវត្ត​ឲ្យ​មាន​គុណភាពតាម​គ្រឹះស្ថាន​នៅក្រោម​ឱវាទ​របស់ខ្លួន ដ្បិត​នេះក៏​ជា​ចលនា​មួយ​ដ៏​សំខាន់ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ជាតិ​ផងដែរ ពិសេស​គាំទ្រ​យុទ្ធនាការ​ជាតិនៃ​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm