អ៊ុយ​ក្រែ​ន​ជំរុញ​ពលរដ្ឋ​ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​បន្ត​រស់នៅ​បរទេស​ ខណៈ​ខ្វះ​ថាមពល​ក្នុង​រដូវរងា​

2022/10/26 06:29:16 pm        296

​អ៊ុយក្រែន៖ រដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​មួយ​រូប​និយាយ​ថា ជនភៀសខ្លួន​ដែល​បាន​រត់គេច​ក្រោយ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន គួរតែ​បន្ត​ស្នាក់នៅ​បរទេស​នៅ​រដូវរងា​នេះ​ដោយសារ​ការ​ដាច់​ចរន្តអគ្គិសនី ​ព្រោះតែ​ការ​ទម្លាក់​គ្រាប់បែក​ពី​រុស្ស៊ី​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​សំខាន់ៗ​។

​ក្នុង​បទសម្ភាសន៍​ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​អង្គារ ឧបនាយករដ្ឋមន្ត្រី​លោកស្រី Iryna Vereshchuk បាន​ប្រាប់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​បរទេសថា ពួកគេ​គួរតែ​រង់ចាំ​រហូតដល់​រដូវ​ផ្កា​រីក ចាំ​វិល​មក​ប្រទេស​អ៊ុយ​ក្រែ​ន​វិញ​។ លោកស្រី​បាន​និយាយ​ថា ខ្ញុំ​ចង់​ស្នើ​ដល់​ពួកគេ​កុំ​ទាន់​ត្រឡប់មកវិញ។​ យើង​ចាំបាច់​ត្រូវ​តស៊ូ​រដូវរងា​នេះ​ឲ្យ​បាន​។​ រុស្ស៊ី​បាន​វាយប្រហារ​ដោយ​មី​ស៊ី​ល និង​យាន​ដ្រូ​ន​ជា​បន្តបន្ទាប់​ដាក់​គោលដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយ​ក្រែ​ន បណ្ដាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី និង​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ទឹក បន្ទាប់ពី​ការ​ផ្ទុះ​បាន​បំផ្លិចបំផ្លាញ​ស្ពាន​ត​ភ្ជាប់​ពី​តំបន់​គ្រី​មៀទៅ​រុស្ស៊ី​កាលពី​ថ្ងៃទី​៨ ខែ​តុលា​។

​ទីក្រុង Kyiv និយាយ​ថា ការវាយប្រហារ​នានា​បាន​បំផ្លិចបំផ្លាញ​ប្រព័ន្ធ​ថាមពល ​៤០%​។ មន្ត្រី​ក្នុង​តំបន់​មួយ​រូប​នៅ​ទីក្រុង Kyiv បាន​ព្រមាន​កាលពី​សប្ដាហ៍​មុន​ថា ​ប្រជាពលរដ្ឋ​ត្រូវតែ​ត្រៀម​សម្រាប់​ការ​កាត់​ផ្ដាច់​ថាមពល​ ដែល​អាច​នឹង​កើតមាន​បន្ត​រយៈពេល​ជាច្រើន​ថ្ងៃ ឬ​ច្រើន​សប្ដាហ៍៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        41
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        68
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        89

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm