មន្ទីរពេទ្យបង្អែក​មួយ​ចំនួន ​នៅ​ខេត្តកណ្តាល ​អំពាវនាវ​អ្នកមាន​ឈ្មោះ​ សូម​រួសរាន់​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩

2021/04/27 09:59:58 am        646

កណ្ដាល ​៖ នៅ​ខណៈ ដែល​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ រយៈពេល​១៥​ថ្ងៃ ​នៅ​ខេត្តកណ្តាល​ជិត​បិទ​បញ្ចប់ ​នៅពេលនេះ​ មាន​មន្ទីរពេទ្យបង្អែក​មួយ​ចំនួន​នៅ​ខេត្តកណ្តាល ​បាន​អំពាវនាវ​អោយ​បណ្តា​កង​កំលាំង មន្ត្រីរាជការ ​និង​ព្រះសង្ឃ មន្ត្រី​ចូល​និវត្ត ​អ្នករត់ម៉ូតូឌុប​ តាក់ស៊ី អាជីវកម្ម និង​ពលរដ្ឋ​នានា​ទៀត​ ដែលមាន​ឈ្មោះ​ចាក់​វ៉ាក់សាំង​ គឺ​សុំ​អញ្ជើញ​មក​ចាក់​វ៉ា​ក់ ​សាំង​ប្រឆាំង​កូ​វីដ​១៩​។

បើតាម​វេជ្ជបណ្ឌិត លី មករា ប្រធាន​មន្ទីរពេទ្យ​ជ័យជំនះ ក្រុង​តាខ្មៅ​ខេត្តកណ្តាល បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​១២ ខែមេសា​នេះ​ថា ​នៅថ្ងៃនេះ ​អ្នក​មកចាក់​វ៉ាក់សាំង​គឺ​មាន​ចំនួន​តិចតួច ហើយ គ្រប់​បណ្តា​កង​កំលាំង មន្ត្រីរាជការ​ និង​ព្រះសង្ឃ មន្ត្រី​ចូល​និវត្ត អ្នករត់ម៉ូតូឌុប ​តាក់ស៊ី អាជីវកម្ម និង​ពលរដ្ឋ​នានា​ ទៀត​ដែលមាន​ឈ្មោះ​ទើប​មក​ចាក់​វ៉ាក់សាំង​នេះ​ ដោយសារ​កន្លងមក​ពួកគេ​ជាប់រវល់​ការងារ ​និង​ទើបបាន​ស្ម័គ្រចិត្ត​មកចាក់​នៅពេលនេះ​។

ទោះយ៉ាងណា ពលរដ្ឋ​ទើបបាន​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​ជ័យជំនះ បាន​ថ្លែងអំណរគុណ​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ​ដែល​បាន​ខិតខំ​ស្វែងរក​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​ យក​មក​ចាក់​ជូន​បណ្តា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ការងារ​ជួយ​ហា​នី​ភ័យ​ខ្លាំង​ចំពោះ​ការ​ឆ្លង​មេរោគ​កូ​វីដ​១៩ ​ហើយ​តាមរយៈ​ការ​ជំរុញ​ចាក់​វ៉ាក់សាំង​នេះ​រំពឹងថា ​ស្ថានការ​កូ​វីដ​១៩​នៅ​កម្ពុជា ​នឹង​មាន​ការ​ថមថយ និង​ផុត រលត់​​ពី​កម្ពុជា​។

បើតាម​វេជ្ជបណ្ឌិត គួ​យ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល ​បាន​ថ្លែងថា គិត​ចាប់ពី​ថ្ងៃទី​១ ខែមីនា រហូតមកដល់​ថ្ងៃទី​១២​ ខែមេសា​នេះ​ទូទាំង​ខេត្តកណ្តាល ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ​បាន​ចំនួន​ជិត​៣៣០០០​នាក់​ ក្នុងនោះ ​មន្ត្រីរាជការ​អាទិភាព​ចាក់​បាន​ជិត​៥០០០​នាក់​ខណៈ​ផែនការ​ត្រូវ​ចាក់​លើ​មន្ត្រីរាជការ​មាន​ត្រឹមតែ​ជិត​៤០០០​នាក់​។

វេជ្ជបណ្ឌិត គួ​យ ប៊ុនធឿន បញ្ជាក់ថា សម្រាប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ រយៈពេល​១៥​ថ្ងៃ​ក្នុង​ខែមេសា​នេះ ​ខេត្តកណ្តាល​បានទទួល​វ៉ាក់សាំង​ប្រមាណ​ជាង ៦៧០០០​ដូ​ស ​គ្រោង​ចាក់​បាន​លើ​មនុស្ស​ចំនួន​៣៣០០០​នាក់ ​ហើយ​គិត​ត្រឹម​ថ្ងៃទី​១១​ ខែមេសា​នេះ ​យើង​បាន​ចាក់ បាន​ចំនួន​ជាង​៣២៨០០​នាក់ នៅសល់​អ្នកមាន​ឈ្មោះ​ត្រូវ​ចាក់​តិច​ទៀត ​នៅ​មិន​ទាន់បាន​ទៅ​ចាក់ ហើយ​យើង​ក៏​សូម​អញ្ជើញ​អោយ​ពួកគាត់​ទៅ​ចាក់​ផងដែរ​ ខណៈ​នៅ​សល់តែ​៣​ថ្ងៃ​ទៀត ដូ​ស​ទី​២ ​នឹង​ត្រូវ​ចាប់ផ្តើម​ដំណើរការ​បន្ត​ចាក់​៕

​អត្ថបទ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        81
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        123
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm