កម្ពុជាចង់ក្លាយជាប្រទេសផ្គត់ផ្គង់ស្បៀង ទៅកាន់ទីផ្សារនៅមជ្ឈិមបូព៌ា

2022/10/26 07:14:58 pm        286

ភ្នំពេញ៖ កម្ពុជាចង់ក្លាយជាប្រទេសផ្គត់ផ្គង់ស្បៀងយ៉ាងសំខាន់ ទៅកាន់ទីផ្សារនៅ​មជ្ឈិមបូព៌ា ខណៈភាគីកម្ពុជា ​និងអេមីរ៉ាតអារ៉ាប់រួម ​បានកំពុងចាប់ផ្តើមចរាចរ លើកិច្ចព្រមព្រៀងភាព​ជាដៃ​គូសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ ​បានកំពុង​ដំណើរការយ៉ាងផុលផុស ។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​លើកឡើងក្នុងកិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ​ក្រសួងបានត្រៀមរៀបចំរួចមកហើយដូចជា ការ​ពង្រីកទីផ្សារជាមួយប្រទេសតួគី ​និងការពង្រីកទីផ្សារថ្មីទៅកាន់ប្រទេសអឺរ៉ុប​ខាងកើតជាដើម ជាក់ស្តែងការ​ចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ​នៅពេលនេះ​ គឺជាផ្នែកដ៏សំខាន់ ក្នុងការកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាពិសេស​ក្នុងដៃគូពាណិជ្ជកម្ម​ ដែលការចាប់ផ្តើមនេះ ​នឹងអាចរីកសាលយភាយ ទៅកាន់ប្រទេស​មជ្ឈិមបូព៌ា​ផ្សេងៗទៀត។

ឯកឧត្តម បន្តថា ប្រទេសអារ៉ាបរួម គឺជាប្រទេសដែលមានឧស្សាហកម្មជឿនលឿន​ពិសេសការ​វិនិយោគ​លើ​ឧស្សាហកម្មប្រេងជាដើម ​ដូច្នេះតាមរយៈនៃការចរចាកិច្ចព្រមព្រៀងភាពជា​ដៃគូ​សេដ្ឋកិច្ចគ្រប់​ជ្រុងជ្រោយ​នៅពេលនេះ ​កម្ពុជាមានគោលដៅសំខាន់ៗ គឺការជម្រុញនាំចេញ​កសិផល ​កសិផលកែច្នៃ ​និងផលិតផ្សេងៗទៀត ។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​បានបង្ហាញនូវការសប្បាយរីករាយ ចំពោះ​រាជរដ្ឋាភិបាលកម្ពុជា ​ជាពិសេសក្រសួងពាណិជ្ជកម្ម ​ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល តែងតែ​ខិតខំប្រឹងប្រែង​ស្វែងរកទីផ្សារថ្មីៗ​ ដើម្បីជម្រុញ​ការ​នាំចេញរបស់កម្ពុជា ជាពិសេសការ​លើក​កម្ពស់នៃដំណើរការផលិតក្នុងស្រុក​ ការស្រូបយកវិនិយោគិន​ពីប្រទេស​អារ៉ាបរួមជាដើម និង​ការបង្កើននូវដៃគូរពាណិជ្ជកម្មរបស់ប្រទេសទាំងពីរផងដែរ។

សូមបញ្ជាក់ថា ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ​បានចាប់ផ្តើមដំណើរការចរ ចាជុំទី១ ​កាលពីថ្ងៃទី ២៤ ខែតុលា ​ឆ្នាំ ២០២២ ដែល​តាមរយៈនេះ គឺជាការបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ​លើកកម្ពស់ពាណិជ្ជកម្ម និងការ​វិនិយោគរវាងប្រទេសទាំងពីរ ​ដើម្បីជំរុញវិស័យពាណិជ្ជកម្ម ​ការវិនិយោគ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ​ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម​ និងពាណិជ្ជកម្មឌីជីថល ព្រមទាំង​នឹង​ផ្តល់នូវការយល់ដឹងអំពីវិស័យសក្តានុពល ​និងកាលានុវត្តភាពនៅកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម​ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        97
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        144
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm