សម្តេចតេជោ៖ ទោះបីមិនមានករណីឆ្លងកូវីដ-១៩ថ្មីសូម្បី១ករណី តែពលរដ្ឋមិនត្រូវភ្លេចខ្លួនឡើយ

2022/10/26 07:50:35 pm        201

ភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាលចែកស្រូវពូជ និងស្បៀងជូនប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ដែលរងគ្រោះដោយទឹកជំនន់ នាព្រឹកថ្ងៃទី២៦តុលានេះ ជាមួយនឹងការពាំនាំ​ព្រះរាជ​បណ្ដាំសួរសុខ​ទុក្ខ​ពី ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ដែល​តែងតែ​យកព្រះទ័យទុក​ដាក់នូវសុខទុក្ខរបស់ប្រជាពលរដ្ឋ និងថ្លែងសរសើរដល់ការខិតខំទាំងឡាយរបស់អាជ្ញាធរ ថ្នាក់ដឹក​នាំ​និងកងកម្លាំងគ្រប់ថ្នាក់ ដែលបានជួយប្រជាពលរដ្ឋ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានកោតសរសើរ​ប្រជាពលរដ្ឋដែលបាន​ខិតខំ​រើ​បំរាស់ចេញពីវិបត្តិគ្រោះទឹកជំនន់ និងវិបត្តិនៃជំងឺ​ឆ្លងរាតត្បាតកូវីដ១៩ ផងដែរ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បាន​បង្ហាញ​ដោយ​មោទនភាព​ថា​ ស្ថានភាព​ជំងឺ​ឆ្លង​ កូវីដ១៩ គឺនៅសល់តែប៉ុន្មានខែទៀតទេ ​គម្រប់៣ឆ្នាំហើយនៃការកើតឡើងនូវជំងឺដ៏កាចសាហាវនេះ។ សម្តេចបន្តថា ​ដោយសារការខិតខំរបស់បងប្អូនប្រជាពលរដ្ឋយើង ក្រោម​ការ​គ្រប់គ្រងរបស់​រាជ​រដ្ឋាភិបាល ​កូវីដគឺយើងគ្រប់គ្រងបាន​ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា សម្តេច​ក៏​បានផ្តាំផ្ញើ​បងប្អូន​ប្រជា​ពលរដ្ឋ ​ត្រូវបន្តការប្រុងប្រយ័ត្ន ​បើបងប្អូនណា​ដែលមិនទាន់​បាន​ចាក់វ៉ាក់សាំងដូសជំរុញ​ត្រូវទៅទទួល​យក​វ៉ាក់សាំង​ដូសជំរុញ ​ព្រោះកូវីដ ​វាមិនភ្លេចយើងទេ។

សម្ដេចតេជោ បានបញ្ជាក់ថា ជិត៧ ខែហើយ ដែលប្រទេសកម្ពុជា គ្មានអ្នកស្លាប់ដោយ​សារ​កូវីដ១៩។ នេះគឺជាជោគជ័យធំណាស់ ​ប៉ុន្តែសម្ដេច​ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋរបស់យើង​ថា យើង​អាចភ្លេចកូវីត ​ក៏ប៉ុន្តែ​កូវីត​វាអត់ភ្លេចយើងទេ​ គឺវាអត់ទៅណាឆ្ងាយទេ​ កាលណាយើង​ប្រហែស​តែបន្តិចយើងកើតកូវីត ​ហើយប្រសិន​បើយើង​យក ​វ៉ាក់សាំង​មិន​គ្រប់វានឹងនាំ​ទៅ​ដល់សភាពធ្ងន់ធ្ងរ។ដូច្នេះ​សម្ដេច បានអំពាវនាវដល់​ប្រជាពលរដ្ឋរបស់យើងចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បីបន្តការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ជាបន្តទៀត៕ អត្ថបទ៖ មុត​ សុទ្ធ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        8
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        93
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm