ក្រសួងទេសចរណ៍ និង Swiss Contact បង្កើនជំនួយបណ្តុះបណ្តាលជំនាញទេសចរណ៍តាមខេត្ត

2022/10/26 08:32:17 pm        189

ភ្នំពេញ៖ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែតុលានេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាត្រីមាសទី៣ និងលើកទិសដៅអនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០២២ របស់គណៈកម្មការគ្រប់គ្រងគម្រោង HoKa ហើយតាមរយៈការអនុវត្តគម្រោងនេះ អង្គការ​ស្វីល ខនថាក់ ​បានសម្រចកាត់ជំនួយពីប្រទេសមីយ៉ាន់ម៉ា មកពង្រីកការបណ្តុះបណ្តាល​ជំនាញទេសចរណ៍ចំនួន៥ខេត្តបន្ថែមទៀត។

ឯកឧត្តម ប៉ាក់ សុខុម ថ្លែងថា នៅក្នុងត្រីមាសទី៣កន្លងមកនេះ ​គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ​បានអនុវត្តគម្រោងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជំរុញការផ្តល់ឱកាសការងារ និង​បង្កើតមុខរបរដល់បណ្តាយុវជនជាច្រើន នៅតាមបណ្តាខេត្តគោលដៅភូមិភាគឥសាន្តចំនួន៥រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី ហើយនៅតាមដំណាក់កាល​បន្ទាប់​ទៀត​នេះ ​អង្គការស្វីសខនថាក់​ នឹងសហការជាមួយក្រសួងទេសចរណ៍ នឹងពង្រីកបណ្តុះបណ្តាល​ជំនាញទេសចរណ៍នេះ​នៅតាមខេត្តថ្មីៗចំនួន៥ទៀត ។

លោក Christain Volder Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ ​បានថ្លែងថា តាមរយៈកិច្ច​សហការរវាង​ក្រសួងទេសចរណ៍ ​និងអង្គការស្វីស ​ខន់ថាក់ ​នឹងពង្រីកការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច​ ហូកា ទៅកាន់ខេត្តថ្មីចំនួន៥ទៀត ​រួមមាន៖ ខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ​បន្ទាយមានជ័យ និងឧត្តរមានជ័យ ​ដែលជាគោលដៅអាទិភាព​ និងមានសក្តានុពលវិស័យទេសចរណ៍។

លោក ជួប រតនា ​ប្រធាន​នាយកដ្ឋាន​ផែនការអភិវឌ្ឍ​ទេសចរណ៍ និងជាប្រធាន​លេខាធិការដ្ឋាន​នៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា​ បានថ្លែងថា​ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ គណៈកម្មការ​គ្រប់គ្រងគម្រោង ហូកា ​បានបណ្តុះបណ្តាលអ្នកជំនាញ ​និងគ្រូបង្គោលសរុបបានជិត ​១២០០នាក់ ក្នុងនោះស្រីមានចំនួន ៧៨៣រូប ​នៅក្នុងខេត្តភាគឥសាន្តប្រទេសចំនួន៥ខេត្ត៕

អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am       
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        116
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm