រដ្ឋ​ប្រមូល​ចំណូល​ពន្ធដារ ​និង​ពន្ធគយ ​បាន​១.៦​ពាន់​លាន​ដុល្លារ​ត្រីមាស​ទី​១ ​ឆ្នាំ​២០២១

2021/04/27 09:59:58 am        150

ភ្នំពេញ ​៖ ក្នុង​រយៈពេល​បី​ខែ ដើមឆ្នាំ​២០២១ រដ្ឋ​ប្រមូល​ចំណូល​សារពើពន្ធ​សរុប​ជាង ១,៦ ​ពាន់​លាន​ដុល្លារ ដោយ​ក្នុងនោះ​ ចំណូល​ពន្ធដារ ​មាន​ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ ​និង​ចំណូល​ពន្ធគយ​មាន​ប្រមាណ​៦០០​លាន​ដុល្លារ​។

តួលេខ​ចំណូល​សារពើពន្ធ​នេះ​ត្រូវបាន​ប្រកាស​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងអំឡុងពេល​ថ្លែង​សារ​ពិសេស​ជូន​ជនរួមជាតិ ស្តីពី​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ ​នៅ​កម្ពុជា កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​។

សម្តេច​តេ​ជោ​ លើកឡើងថា ចំណូល​ពន្ធដារ​ក្នុង​មីនា ប្រមូល​បាន​ជាង ៦០០​លាន​ដុល្លារ បូក​នឹង​ចំណូល​ពន្ធដារ ទាំងបី​ខែ​ដើមឆ្នាំ ​សម្រេច​បាន​ប្រមាណ ១​ពាន់​លាន​ដុល្លារ​។ ​ចំណូល​ពន្ធដារ ​កើនឡើង​ ធៀប​នឹង​រយៈពេល​បី​ខែ ឆ្នាំ​២០២០ ​មាន​ត្រឹមតែ ​៤៤៥​លាន​ដុល្លារ​។​

​ចំណែក​ចំណូល​ពន្ធគយ​ប្រមូល​ក្នុង​រយៈពេល​បី​ខែ ​សម្រេច​បាន​ក្នុង​រង្វង់​ជាង ៦០០​លាន​ដុល្លារ ធ្លាក់​ចុះ​ពី ៧២៩​ដុល្លារ ក្នុង​រយៈពេល​បី​ខែ​កាលពី​ឆ្នាំមុន​។​ សរុប​ចំណូល​សារពើពន្ធ​ក្នុង​រយៈពេល​បី​ខែ​ឆ្នាំ​២០២១ កើនឡើង​ធៀប​នឹង​ចំណូល​សារពើពន្ធ​ប្រមូល​ឆ្នាំ​២០២០​ បើទោះបីជា​ការ​រីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩​កំពុង​បន្ត​។​

​ជាមួយ​នឹង​ការប្រមូល​ចំណូល​សារពើពន្ធ សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា​ រាជរដ្ឋាភិបាល មាន​សាច់​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​ចរន្ត ជាពិសេស​សាច់ប្រាក់​ដែល​រាជរដ្ឋាភិបាល​មាន គឺអាច​ទ្រទ្រង់​បើក​ប្រាក់ខែ​មន្ត្រីរាជការ បាន​យ៉ាងតិច​បី​ឆ្នាំ​ទៀត​៕

អត្ថ​ប​ទ ៖ វណ្ណៈ ​


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        69
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        62
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm