វិទ្យាស្ថាន០៣ទទួលបានរោងជាងផ្នែកព័ត៌មានវិទ្យា អគ្គិសនី និងបរិក្ខារត្រជាក់ ពីអង្គការហ្គូដណេប៊ឺសកម្ពុជា

2022/10/26 11:07:09 pm        116

ភ្នំពេញ ៖ ពិធីប្រគល់-ដាក់ឲ្យប្រើប្រាស់រោងជាងផ្នែកព័ត៌មានវិទ្យា អគ្គិសនី និងបរិក្ខារត្រជាក់ ដែលជាជំនួយដ៏សប្បុរសពីសំណាក់អង្គការហ្គូដណេប៊ីសកម្ពុជា ដែលទទួលបានជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ (ហៅកាត់កយកា) និងក្រុមហ៊ុន LG Cambodia ជូនដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ និងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង។

​ក្នុងពិធីប្រគល់-ដាក់ឲ្យប្រើប្រាស់នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានឲ្យដឹងថា គម្រោងនេះមានឈ្មោះថា«លើកកម្ពស់ជំនាញវិជ្ជាជីវៈយុវជនកម្ពុជា» ជាគម្រោងមួយ ដែលអង្គការហ្គូដណេប៊ីសកម្ពុជា ហើយអនុញ្ញាតឲ្យនិសិ្សតចុះកម្មសិក្សាពេញលេញនៅតាមបណ្តាក្រុមហ៊ុន សហគ្រាស យានដ្ឋានជាដៃគូរបស់វិទ្យាស្ថាននៅឆ្នាំទី២ និងអនុញ្ញាតឲ្យនិសិ្សតមករៀនពេលយប់ ដើម្បីបញ្ចប់ម៉ូឌុល ដែលបានកំណត់ដោយវិទ្យាស្ថាន។ ជាលទ្ធផល និសិ្សតទាំងអស់ ទទួលបានកម្មសិក្សាពេញលេញ មានប្រាក់ឧបត្ថម្ភសមស្របតាមលទ្ធភាព និងគោលការណ៍របស់ក្រុមហ៊ុន ទទួលបានបទពិសោធន៍ការងារជាក់ស្តែង កាត់បន្ថយការបោះបង់ការសិក្សាអាចក្លាយជាបុគ្គលិកពេញសិទ្ធិ ក្រុមហ៊ុនមាននិរន្តរភាព តាមរយៈទទួលបានពលកម្មជំនាញ និងមានពេលគ្រប់គ្រាន់ក្នុងការអង្កេត ដើម្បីយកជាបុគ្គលិកពេញសិទ្ធិ ចំណែកឯលោកគ្រូ អ្នកគ្រូ ទទួលបានបា្រក់ឧបត្ថម្ភការបង្រៀន។

ទន្ទឹមនោះ តំណាងអង្គការហ្គូដណេប៊ីសកម្ពុជា ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ និងអ្នកគ្រប់គ្រង LG បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា និងមានគោលដៅច្បាស់លាស់ ដើម្បីចូលរួមលើកកម្ពស់គុណភាពកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន លើកកម្ពស់ការទទួលបានការរៀនជំនាញវិជ្ជាជីវៈដល់យុវជន និងបង្កើនប្រព័ន្ធគាំទ្រការទទួលបានការងារដល់យុវជនកម្ពុជា។ ហើយនេះគឺជាគម្រោងរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៤ ដែលគាំទ្រដោយ LG ជាមួយCCK និងKOICA។ ថវិកាសរុបសម្រាប់រយៈពេល៣ឆ្នាំ គឺ៨១១,៩៩០ដុល្លារអាមេរិក ដោយផ្អែកលើកិច្ចព្រមព្រៀងជាមួយ MOLVT។

ជាមួយគ្នានោះឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ថ្លែងថា នេះជាការបើក កិច្ចសហការថ្មីមួយរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការហ្គូដណេប៊ីសកម្ពុជា ដែលរួមគ្នា ដើម្បីធ្វើការអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន និងស្របតាមគោលនយោបាយរបស់ក្រសួង ក្នុងដំណាក់កាលដែលយើងកំពុងធ្វើសមាហរណកម្មទៅក្នុងតំបន់ និងសាកលភាវូបនីយកម្មពិភពលោក។

ជាចុងក្រោយឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ក្រសួង បានធ្វើការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី មធ្យម និងវែងគ្រប់កម្រិតសិក្សាចំនួនប្រមាណ៥ម៉ឺននាក់ក្នុងមួយឆ្នាំៗ ដែលជាហេតុធ្វើឲ្យកម្ពុជាកាន់តែមានធនធានមនុស្សសម្បូរបែប និងមានកម្មករនិយោជិតដែលមានផលិតភាព និងសមត្ថភាពជាងមុន បន្តរក្សាបាននូវភាពប្រកួតប្រជែង និងទាក់ទាញនូវគម្រោងវិនិយោគថ្មីៗផងដែរ៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        3
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        89
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm