សម្ដេច​តេ​ជោ ​ផ្ដល់​អំណោយ​ដល់​កងកម្លាំងប្រដាប់អាវុធ​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ

2021/04/27 09:59:58 am        90

ស្ទឹងត្រែង ៖ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ក្រឡាហោម ស ខេង ជា​ស្បៀងអាហារ ​ត្រូវ​បាន​ឯកឧត្តម ​អភិបាលខេត្ត​ស្ទឹងត្រែង ​ដឹកនាំ​យក​ទៅ​ប្រគល់​ជូន​កងកម្លាំងប្រដាប់អាវុធ ដែល​កំពុង ​ឈរជើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ​។

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង បាន​ដឹកនាំ​មន្ត្រីរាជការ​ក្នុង​ខេត្ត ចុះសួរសុខទុក្ខ និង នាំយក​អំណោយ​គ្រឿងឧបភោគ ​បរិភោគ និង​ថវិកា ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​អំណោយ​សម្តេច​ក្រឡាហោម ​ស ខេង ឧ​ប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ ​ដែល​កំពុង​ឈរជើង​ការពារ​ បូរណភាព​ទឹកដី តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ​។

អំណោយ​ដែល​រដ្ឋបាលខេត្ត​ចែក​ជូន​ ដល់​កងកម្លាំង​ប្រតិបត្តិការ​សឹក​រង​ខេត្ត ​ឈរជើង​តាម​ព្រំដែន កម្ពុជា​-​ឡាវ ដែល​ប្រចាំការ​មាន​ពីរ​គោលដៅ ទី​១​ នៅ​ចំណុច​ស្រែ​ចំប៉ា និង​កងកម្លាំង​នគរបាល​វរ​សេនា​តូច ការពារ​ព្រំដែន​គោក ៧០១ ​ឈរជើង​តាម​ព្រំដែន​កម្ពុជា​-​ឡាវ ​នៅ​ចំណុច​ភូមិ​ឧបសម្ព័ន្ធ​រិទ្ធី​សែន​ជ័យ​ពីរ ​ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។

ឯកឧត្តម ម៉ុម សារឿន បាន​ថ្លែង​នូវ​បណ្ដាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​តេ​ជោ ​ហ៊ុន សែន និង ​សម្តេច​ក្រឡាហោម ជូន​កងកម្លាំង​ទាំងអស់ ដែល​ជា​និច្ចកាល ​សម្តេច​ទាំង​ទ្វេរ តែងតែ​គិតគូរ​ពី​សុខទុក្ខ គ្រប់​កាលៈទេសៈ ពិសេស​ក្នុង​គ្រា ដែល​ប្រទេស បាន​នឹង​កំពុង​រង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។

ឯកឧត្តម បាន​ក្រើនរំលឹក​ដល់​កងកម្លាំង​ទាំងអស់​ថា ភារកិច្ច​កងកម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន ​នេះ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី ​និង​ទប់ស្កាត់​រាល់​សកម្មភាព​គ្រប់​បទល្មើស​ផ្សេងៗ ​ទន្ទឹម​នឹង​កិច្ច ការងារ​ទាំងអស់​នេះដែ​រ ត្រូវ​ចូល​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ និង​៣​កុំ របស់​សម្តេច​តេ​ជោ​ និង​វិធាន​សុខាភិបាល ​ដើម្បី​រួមគ្នា​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ចូល​ក្នុង​សហគមន៍​៕

អត្ថបទ​៖ មាស ផល្លា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        80
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        168
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm