ចំណតរថយន្តក្រុងប៉ោយប៉ែត ក្លាយ​ជា​ទីតាំង​ចោលសំរាម​យ៉ាង​អនាធិបតេយ្យ

2022/10/26 11:37:06 pm        113

បន្ទាយមានជ័យ៖ ចំណតរថយន្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នបានក្លាយទៅ​ជា​ទីតាំង​ផ្ទុក​គំនរសំរាម​ និង​ចោលសំរាម​យ៉ាង​អនាធិបតេយ្យ​នៅ​ចំ​កណ្តាលក្រុងប៉ោយប៉ែតតែម្ដង ។

ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ក្បែរផ្លូវចំណតរថយន្តក្រុងប៉ោយប៉ែត បានត្អូញត្អែរ​ពី​បញ្ហា​ក្លិនស្អុយ​សាយភាយ​សំរាម​ នៅតាមដងផ្លូវជុំវិញបរិវេណចំណតរថយន្តក្រុងប៉ោយប៉ែតថា​ អាជ្ញាធរក្រុង ក៏​ដូចជា​ម្ចាស់​ចំណត​រថយន្ត​ហាក់​បី​ដូចជា​មិន​មាន​វិធានការ​ណាមួយ​ធ្វើការ​សំអាត​ឲ្យ​បាន​ស្អាត​និង​មាន​បរិស្ថានល្អ​នៅត្រង់ចំណុច​បរិវេណ​ចំណតរថយន្តក្រុងប៉ោយប៉ែត បើទោះបីជាទីតាំង​ចំណតរថយន្តមួយនេះហាក់បីដូចមិន​មាន​ការអភិវឌ្ឍយ៉ាងណាក្តីនោះ។

ប្រជាពលរដ្ឋ បានឲ្យដឹងថា ទីតាំងនេះ ដើមឡើយ​មាន​សភាព​ល្អប្រសើរ​ ប៉ុន្តែ​បច្ចុប្បន្ន​ហាក់បីដូចជា​មាន​ការ​ខ្សត់ខ្សោយ​ចំពោះ​ការ​គ្រប់គ្រង​របស់​ម្ចាស់​ចំណត​ក៏​ដូចជាអាជ្ញាធរក្រុងប៉ោយប៉ែត ហើយ​បច្ចុប្បន្ន​សម្បូរ​ទៅ​ដោយ​សំរាម​ដាក់​គរគ្នា​ជុំវិញ​បរិវេណនេះ​ យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន​របៀប​រៀប​រយ​នោះឡើយ។

បើតាមប្រភពមានពី​បុគ្គលិក​អ្នកប្រមូល​សំរាមរបស់ក្រុមហ៊ុន បានបង្ហើបថា ចំណតរថយន្តនេះ​ពាក់ព័ន្ធបញ្ហា​អនាម័យ​សំរាម​គឺជាភារកិច្ចរបស់ម្ចាស់ចំណត ​និង​អាជ្ញាធរ​ក្រុងប៉ោយប៉ែត​ជា​អ្នក​ទទួលខុសត្រូវក្នុងការសំអាត​ប្រមូលទុកដាក់សំអាតមិនពាក់ព័ន្ធជាមួយក្រុមហ៊ុននោះឡើយ។

ក្នុងនោះដែរ​លោក គាត ហុល ​អភិបាលក្រុងប៉ោយប៉ែត BTV News បានធ្វើការទំនាក់ទំនង​តាមរយៈទូរស័ព្ទដើម្បីសុំបកស្រាយពីបញ្ហាសំរាមនៅបរិវេណចំណតរថយន្តក្រុងប៉ោយប៉ែត តែលោកថា ជាប់រវល់ប្រជុំ ។

គូសបញ្ជាក់ថា ក្រុងប៉ោយប៉ែតគឺជាក្រុងតំបន់ទេសចរមួយ ដែល​មានភ្ញៀវទេសចរ​ឆ្លងកាត់​ចម្រុះ​គ្រប់​ជាតិសាសន៍ ​អាជ្ញាធរក្រុង​គួរ​យក​ចិត្តទុក​ដាក់​ពី​បញ្ហា​អនាម័យ​ទាំង​អស់នេះ​មិន​ត្រូវ​បណ្ដែត​បណ្ដោយ​ឲ្យ​មាន​ការ​ចោល​សំរាម​ពាសវាល​ពាសកាល​ពេញ​បរិវេណ​ក្រុងយ៉ាង​ដូច្នេះ​នោះទេ។ ទន្ទឹមគ្នានោះដែរ​ម្ចាស់​ចំណត​រថយន្ត​ក្រុង​ប៉ោយប៉ែត​យើង​មិន​អាច​មាន​លេខ​សំរាប់​ធ្វើ​ទំនាក់ទំនង​បាននោះទេ៕ អត្ថបទ៖ ឃិន សារិទ្ធ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        19
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        95
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm