ក្រសួង​សង្គមកិច្ច បន្ត​បណ្ដុះបណ្ដាល​ដល់​ស្ត្រី​មាន​ពិការភាព​ឱ្យ​ចេះ​ពី​ជំនាញ​ចរចា​

2022/10/27 01:07:52 am        506

​ភ្នំពេញ​៖ ក្រសួង​សង្គមកិច្ច ដោយមាន​ការចូលរួម​ពី​មន្ត្រី ​នៃ​ស្ថានទូត​អូស្ត្រាលី នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ ២០២២​នេះ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​ស្ត្រី​មាន​ពិការភាព​ពី ជំនាញ​ចរចា និង​ចំណេះដឹង​មូលដ្ឋាន​ទាក់ទង​នឹង​យេនឌ័រ និង​ពិការភាព​។​

​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​រយៈ​ពេល​ពីរ​ថ្ងៃ ដល់​ស្ត្រី​មាន​ពិការភាព​ពី ជំនាញ​ចរចា និង​ចំណេះដឹង​មូលដ្ឋាន​ទាក់ទង​នឹង​យេនឌ័រ និង​ពិការភាព​។ វគ្គ​បណ្ដុះបណ្ដាល​នេះ គឺ​ធ្វើ​ឡើង​ នៅ​ថ្ងៃទី​២៦ និង​ថ្ងៃទី​២៧ ខែតុលា​ ឆ្នាំ ២០២២​នេះ​។​

​វគ្គ​បណ្ដុះបណ្ដាល​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃនេះ ផ្ដោតលើ​ចំណុច​សំខាន់​មួយចំនួន​ដូចជា ច្បាប់​និង​ឯកសារ​គតិយុត្តិ ចំណេះដឹង​ទូទៅ​ពី​អំពើហិង្សា​ផ្អែកលើ​យេនឌ័រ ចំណុចប្រសព្វ​នៃ​ពិការភាព និង​យេនឌ័រ ជំនាញ​ចរចា និង​ចំណេះដឹង​ជាច្រើន​ផ្សេងទៀត​។

​ឯកឧត្តម ឯម ចន្ទ​មករា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លើកឡើងថា ការផ្ដល់​ជំនាញ​ចរចា​ដល់​ស្ត្រី​មាន​ពិការភាព គឺ​មាន​សារៈសំខាន់​ជាខ្លាំង​សម្រាប់​ស្ត្រី​មាន​ពិការភាព​។ ភាព​សំខាន់​គឺ​ដើម្បីឱ្យ ពួកគាត់​ហ៊ាន​ក្នុង​ការចរចា លើកស្ទួយ​សិទ្ធិ​របស់ខ្លួន និង​គេចផុត​ការ​កេងប្រវ័ញ្ច​គ្រប់​ទម្រង់​។​

​ឯកឧត្ដម ​រដ្ឋលេខាធិកា​រ​លើកឡើង​បន្ថែម​ថា កិច្ចការពារ​ជន​មាន​ពិការភាព និង​ការលើកកម្ពស់​សិទ្ធិ​ជា​រឿង​សំខាន់​។ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ​ស្ដីពី​ពិការភាព ២០១៩-២០២៣ ដែល​ផ្តោតលើ​បញ្ហា​យេនឌ័រ និង​បញ្ឈប់​ទាំងស្រុង​ការ​ប្រើ​អំពើហិង្សា​ស្ត្រី​និង​ក្មេងស្រី​មាន​ពិការភាព​។

​ក្នុងឱកាស​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ លោក ខន​ណ័​រ ហ្វ្ល​យ លេខា​ទី​២ នៃ​ស្ថានទូត​អូស្ត្រាលី បានលើកឡើង​ដែរ​ថា ស្ត្រី​មាន​ពិការភាព​ពិតជា​ប្រទះ​នូវ​បញ្ហា​ច្រើនជាង បុរស​ដែលមាន​ពិការភាព​។ សម្រាប់​ស្ថានទូត​អូស្ត្រាលី តាមរយៈ​កម្មវិធី ACCESS ក៏បាន​ចូលរួម​ពង្រឹង​និរន្តរភាព គុណភាព និង​បរិ​យា​ប័ន្ន​សេវា​សម្រាប់​ជន​មាន​ពិការភាព និង​ស្ត្រី​រងគ្រោះ​ដោយ​អំ​ពោះ​ហិង្សា​ទាក់ទង​យេនឌ័រ​ផងដែរ​៕ ​អត្ថបទ​៖ ​គឹម​ហុក​

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        41
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        121
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm