ពលរដ្ឋ​​មី​យ៉ាន់​ម៉ា​នឹង​កាន់​មរណទុក្ខ​ជន​រង​គ្រោះ​ដែលបាត់បង់ជីវិត​ក្នុង​ការ​បង្ក្រាប​របស់​យោធា

2021/04/27 09:59:58 am        73

​មី​យ៉ាន់​ម៉ា៖ ជន​ស៊ីវិល​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​ កំពុង​អំពាវនាវ​កុំ​ឲ្យ​ប្រជាជន​ចូលរួម​ប្រារព្ធ​ពិធី​ផ្សេងៗ ​ក្នុង​អំឡុង​ថ្ងៃ​ឈប់សម្រាក​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ ដែល​នឹង​មកដល់​នៅ​ថ្ងៃស្អែក ជំនួស​ដោយ​ការ​កាន់​មរណទុក្ខ​ដល់​អ្នក​ទាំងឡាយ​ ដែល​បាន​ស្លាប់​ក្នុង​ការ​បង្ក្រាប​ថ្មីៗ​ពី​សំណាក់​យោធា​វិញ​។

​ចំនួន​ជន​ស៊ី​ល​ដែល​ត្រូវ​បាន​សម្លាប់ ដោយ​កងកម្លាំង​សន្តិសុខ​ចាប់​តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១​ ខែ​កុម្ភៈមក​បាន​កើន​ឡើង​ដល់​ ៧០៦​នាក់​គិត​ត្រឹម​ថ្ងៃអាទិត្យ​ម្សិលមិញ​។​ ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ក្នុងស្រុក​បាន​និយាយ​ថា នៅ​ថ្ងៃ​សុក្រ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​មនុស្ស​ចំនួន​ ៨២​នាក់ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ទីក្រុង​បា​ហ្គោ ស្ថិតនៅ​ភាគ​ខាងជើង​ទីក្រុង​ធំ​បំផុតយ៉ាង​ហ្គោ​ន នៅ​ពេល​ដែល​យោធា និង​នគរបាល​បាន​បើក​ការ​បាញ់​ប្រហារ និង​ប្រើ​អាវុធ​ធុន​ធ្ងន់ដូចជា​កាំភ្លើងត្បាល់​ជា​ដើម​។

​ថ្ងៃ​ឈប់​សម្រាប់​ចូល​ឆ្នាំ​ថ្មី​មាន​រយៈពេល​ ១​សប្ដាហ៍​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​។ តាម​ធម្មតា​ប្រជាពលរដ្ឋ​អបអរ​ពិធីបុណ្យ​នេះ​ដោយ​ការ​ច្រៀង រាំ និង​ជះ​ទឹក​ដាក់គ្នា ប៉ុន្តែ​នៅ​ឆ្នាំនេះ​បែរជា​មាន​ការ​អំពាវនាវ​ឲ្យ​ កាន់​មរណទុក្ខ​ជនរងគ្រោះ​នៃ​អំពើ​ហិង្សា​ទៅវិញ​។​ ខណៈ​ដែល​ក្រុម​មនុស្ស​ជាច្រើននៅតែ​បន្ត​ចេញ​តវ៉ា​តាម​ដង​ផ្លូវ​នានា ការ​ព្រួយ​បារម្ភ​ការ​បង្ក្រាប​ពី​យោធា អាច​នឹង​បង្កើន​ការ​បង្ក្រាប​របស់​ខ្លួន លើ​ក្រុម​អ្នក​តវ៉ា​អំឡុង​ថ្ងៃ​ឈប់សម្រាក​ ដើម្បី​បង្ហាញ​ថា​ពួកគេ​អាច​គ្រប់គ្រង​ស្ថាន​ការ​បាន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm