កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច នឹង​ជំរុញ​ការនាំ​អង្ករ​កម្ពុជា​ទីផ្សារ​នៅ​ម​ជ្ឈឹ​ម​បូព៌ា​កាន់តែច្រើន​

2022/10/27 01:52:06 am        560

​ភ្នំពេញ៖ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រំពឹងថា អង្ករ​របស់​កម្ពុជា​នឹងត្រូវ​នាំចេញ​ទៅកាន់​ទីផ្សារ អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​បណ្តា​ប្រទេស​នៅ​មជ្ឈិមបូព៌ា កាន់តែច្រើន និង​ងាយស្រួល​ជាង​មុន ស្របពេល​កម្ពុជា​បាន​កំពុង​ចរចា​របើក​ទីផ្សារ​ទៅកាន់​ប្រទេស​ទាំងនោះ​។​

​លោក​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV ពី​រដ្ឋធានី​ឌូ​បៃ​, អេ​មី​រ៉ា​ត​អារ៉ាប់​រួម នៅ​ថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០២២ នេះ​ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ជំរុញ​នាំចេញ​អង្ករ​របស់​កម្ពុជា ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា ក្នុង​គោលដៅ​លើកកម្ពស់​ដល់​សហគម​ន៍ និង​កសិករ ​ដែលជា​អ្នក​ដាំ​ដុះ​ស្រូវ ជាពិសេស​គឺ​ការចូលរួមចំណែក​ដល់​សេដ្ឋកិច្ចជាតិ​យើង​។​

​លោក​ឧកញ៉ា បន្តថា ការនាំចេញ​អង្ករ ទៅកាន់​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម មាន​តិចតួច​បំផុត ដូច្នេះ​តាមរយៈ​ការចរចារ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ រវាង​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ជា​ឱកាស​ជា​លើកដំបូង ធ្វើ​ឲ្យ​សហព័ន្ធ​អារ៉ាប​រួម បាន​ស្គាល់​កម្ពុជា​កាន់តែ​ទូលំទូលាយ​។

​លោក​ឧកញ៉ា លើកឡើងថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​កំពុងផ្តល់​ឱកាស​ជជែក ពិភាក្សា​ជាមួយ​ដៃគូរ​ពាក់ព័ន្ធ ក្នុងការ​ស្វែងរក​ដៃគូ​រ​ពាណិជ្ជកម្ម សម្រាប់​ការនាំចេញ​អង្ករ​របស់​កម្ពុជា ទៅកាន់​ប្រទេស​ទាំងនោះ​។​សូមបញ្ជាក់ថា​៖ នៅ​វេទិកា​ធុរកិច្ច​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម នៅ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០២២ នេះ លោក​ឧកញ៉ា សុង សារ៉ន ប្រធាន សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏បាន​ធ្វើ​បទ​បង្ហាញ​អំពី​សក្តានុពល និង​វឌ្ឍនភាព របស់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​។​

​រយៈពេល ៩​ខែ ឆ្នាំ​២០២២ នេះ កម្ពុ​ជាមាន​នាំចេញ​ជិត ៤៥ ម៉ឺន​តោន គិត​ជា​ទឹកប្រាក់​ជាង ២៨៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក ទៅកាន់​គោលដៅ​ចំនួន ៦០​ប្រទេស ដែល​ក្នុងនោះ​មាន​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ផងដែរ​៕ អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        96
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        143
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm