ក្រុមហ៊ុន​ចំនួន​បី ចុះហត្ថលេខា​ព្រមព្រៀង​លើ​ការប្រមូលប្រាក់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​

2022/10/27 02:12:01 am        486

​ភ្នំពេញ​៖ ក្រុមហ៊ុន​ចំនួន​បី នៅ​ព្រឹក​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២​នេះ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ត្រីភាគី​ស្តីពី​ការប្រមូលប្រាក់​នៃ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ នៅ​អាគារ​កាណាឌីយ៉ា​។​ ​ក្រុមហ៊ុន​ចំនួន​បី ដែល​បាន​ចុះហត្ថលេខា​ព្រមព្រៀងគ្នា​លើ​ការប្រមូលប្រាក់​នៃ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ព្រះសីហនុ​នោះ ទី​១ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ភីភី​អេស​អេ​ច​វី អិ​ច​ប្រេ​ស​វ៉េ ចុះហត្ថលេខា​ដោយ លោក MO KUN ជា អ្នកគ្រប់គ្រង​ទូទៅ ទី​២ ធនាគារ អាយ ស៊ី ប៊ី ស៊ី (ICBC) សាខា​ភ្នំពេញ​ចុះហត្ថលេខា​ដោយ លោក DENG YEN ជា​អនុប្រធាន និង​ទី​៣ ធនាគារ កាណាឌីយ៉ា ចុះហត្ថលេខា​តំណាង​ដោយ​លោក Raymond Sia ជា​នាយក​ប្រតិបត្តិ​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹងថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​គឺជា​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ របស់​កម្ពុជា ដែល​បាន​ផ្តើម​បើក​ដំណើរការ​ដំបូង នៅ​ថ្ងៃទី0១ ខែតុលា ឆ្នាំ​២០២២ ហើយ​ចាប់តាំងពី​ពេល​នោះមក ចរាចរណ៍​នៅលើ​ផ្លូវ​ល្បឿន​លឿន គឺ​បានទទួល​កំណើន​យានយន្ត​បើកបរ​មាន​កំណើន​កើន​ឡើងជា​លំដាប់​ពីថ្ងៃ​ទៅ​មួយថ្ងៃ​ដោយ​មិនមាន​យកប្រាក់​កម្រៃ និង​បាន​កាត់បន្ថយ​ពេលវេលា​ការធ្វើដំណើរ​ភ្នំពេញ ក្រុងព្រះសីហនុ ៦​ម៉ោង មក​នៅត្រឹម​ជាង​ត្រឹម​២​ម៉ោង​តែប៉ុណ្ណោះ ហើយ​ផ្តល់ជូន​នូវ​ភាព​រហ័ស  ​សុវត្ថិភាព និង​ជំនឿ​ទុកចិត្ត​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ហើយ​នាំមក​នូវ​ការផ្លាស់ប្តូរ​ដល់​ជីវិត​ប្រជាជន​កម្ពុជា និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ផងដែរ​។​

​តាម​ការគ្រោងទុក ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុងព្រះសីហនុ នឹង​ចាប់ផ្តើម​បើកបរ​ឆ្លងកាត់​យក​ថ​វិកា​ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា​ឆ្នាំ​២០២២​នេះ​តទៅ​។​ លោក ហ៊ាង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បញ្ជាក់ថា ក្នុង​រយៈពេល​៣​សប្តាហ៍​ដំបូង​នៅក្នុង​ខែតុលា​នេះ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ បានទទួល​រថយន្ត​បើកបរ​ឆ្លងកាត់​ជាង​២០​ម៉ឺន​គ្រឿង ហើយ ផ្លូវ​ល្បឿន​លឿន​នេះ​បាន​សាងសង់​ប្រវែង ១៨៧ គីឡូម៉ែត្រ បានចាប់ផ្តើម​នៅក្នុង​ខែមិថុនា​ឆ្នាំ​២០១៩ ក្នុងតម្លៃ ២ ពាន់​លាន​ដុល្លារ​អា​មេ​រិច​៕ អត្ថបទ​៖ ស៊ុម សុខ​ជា​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        19
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        95
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm