កាយរឹទ្ធិជាតិកម្ពុជារៀបចំបោះជំរំថ្នាក់ជាតិ អភិវឌ្ឍធនធានយុវជនស្របតាមបំណិនសតវត្សរ៍ទី២១

2022/10/27 02:56:37 pm        532

កំពង់ធំ៖ នៅល្ងាចថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ កាយរឹទ្ធិជាតិកម្ពុជា បានរៀបចំពិធីបើកការបោះជំរំថ្នាក់ជាតិលើកទី៥ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា ។

ការបោះជំរំកាយរឹទិ្ធថ្នាក់ជាតិលើកទី៥” នេះរៀបចំឡើងជាថ្នាលសិក្សា ចល័ត និងជា​មជ្ឈម​ណ្ឌលប្រមូលផ្តុំកាយរឹទិ្ធ ដើម្បីជួបជុំយុវជនកាយរឹទិ្ធធើ្វសកម្មភាពរួមគ្នា និងអភិវឌ្ឍធនធាន​យុវជន​​កាយរឹទិ្ធឱ្យ​មានសក្តានុពល​ពេញលេញ​ខាង​ផ្លូវកាយ(Physical) ផ្លូវបញ្ញា(Intellectual) ផ្លូវអារម្មណ៍ (Emotional) ផ្លូវសង្គម(Social) និង​ផ្លូវចិត្ត/ស្មារតី(Spiritual) ដើម្បីឱ្យក្លាយ​ទៅជា​ពលរដ្ឋ​​ដែលមានទំនួល​ខុស​ត្រូវ និងទៅ​ជា​សមាជិក​ក្នុង​សហគមន៍តាមមូលដ្ឋានរស់នៅសហគមន៍ជាតិ និងអន្តរជាតិ​ ដោយឈរលើមូលដ្ឋាន រៀន​ដោយ​អនុវត្តជាក់ស្តែងលើបំណិនសតវត្សរ៍ទី២១។

តាមរយៈកម្មវិធី និងសកម្មភាពត្រូវបានរៀបចំឡើងនៅក្នុង “ការបោះជំរំ​កាយរឹទិ្ធ​ថ្នាក់ជាតិលើកទី៥” ក្រសួង​អប់រំ យុវជន និងកីឡា ទទួលបាន៖

- យុវជនកាយរឹទិ្ធ ដែលជាធនធានមនុស្សប្រកបដោយសក្តានុពល និងមានតម្លៃសម្រាប់សង្គមជាតិ និង​​សហគមន៍​របស់ពួកគេ។

- យុវជនកាយរឹទិ្ធ មានការយល់ដឹងលើបំណិនសតវត្សរ៍ទី២១ និងមានសមត្ថភាពប្រកួតប្រជែងក្នុង​ទីផ្សារ​ការងារ​។

- យុវជនកាយរឹទ្ធិ មានបំណិនសហប្រតិបត្តិការឆ្លងបណ្តាញ​ និងការ​ដឹកនាំប្រកបដោយឥទ្ធិពលឈាន​មុខ និងកសាងភាពជាគម្រូល្អដល់យុវជនដទៃទៀត ព្រមទាំងចេះជួយ​ចែករំលែក​បទពិសោធន៍ បង្ហាត់​បង្រៀន និងអប់រំដល់មិត្តភ័ក្តរបស់ខ្លួន។

- យុវជនកាយរឹទិ្ធ មានភាពរហ័សរហួន និងលទ្ធភាពបត់បែន មានគំនិតផ្តួចផ្តើម សហគ្រិនភាព និង​ការ​វិភាគ​ព័ត៌មាន​បានស៊ីជម្រៅនៅក្នុងសហគមន៍។

សូមបញ្ជាក់ថា ការបោះជំរំថ្នាក់ជាតិលើកទី៥ក្នុងឆ្នាំនេះ របស់កាយរឹទ្ធជាតិកម្ពុជា បានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកទេសកំពង់ឈើទាល ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ និងមានយុវជនកាយរឹទ្ធចូលរួមសរុបប្រមាណ 

៤៥០នាក់ មកពី២៥រាជធានី-ខេត្ត៕(ដោយ៖ គង់ រ៉េន)

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm