រុស្ស៊ី ធ្វើសមយុទ្ធនុយក្លេអ៊ែរលើកដំបូង ចាប់តាំងពីការវាយលុកចូលអ៊ុយក្រែន

2022/10/27 04:45:32 pm        563

រុស្ស៊ី បានធ្វើសមយុទ្ធនុយក្លេអ៊ែរដ៏ធំលើកដំបូងក្នុងប្រទេសរបស់ខ្លួន ចាប់តាំង​ពីការ​ចាប់​ផ្ដើម​សង្រ្គាម​របស់​ខ្លួននៅអ៊ុយក្រែន ហើយលោកប្រធានាធិបតី Vladimir Putin បាន​អះអាង​ដោយ​គ្មាន​មូលដ្ឋានថា ទីក្រុង Kyiv កំពុងព្យាយាមផលិតគ្រាប់បែកវិទ្យុសកម្ម ខណៈទីក្រុង Moscow បង្កើន​វោហារសាស្ត្រលើលទ្ធភាពដែលអាចនឹងមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅ​ក្នុង​ជម្លោះ​នេះ ស្របពេលមានភាពតានតឹងខ្លាំងជាមួយលោកខាងលិចជុំវិញអ្វីដែលរុស្ស៊ី ហៅថា​ជា​ប្រតិបត្តិការ​សឹក​ពិសេសក្នុងប្រទេសអ៊ុយក្រែន។ 

កងកម្លាំងប្រដាប់អាវុធរុស្ស៊ី កាលពីថ្ងៃពុធបានអនុវត្តន៍នូវអ្វីដែលរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sergei Shoigu បានហៅថា ជាការវាយ​ប្រហារ​ដោយ​នុយក្លេអ៊ែរ​ដ៏​ធំ​ជាមួយ​កង​វាយ​ប្រហារ​យុទ្ធ​សាស្ត្រ ឆ្លើយតបទៅនឹងការវាយប្រហារដោយនុយក្លេអ៊ែរពីសំណាក់សត្រូវរបស់លយើង ខណៈ​លោក​Putin ត្រួតពិនិត្យព្រឹត្តិការណ៍នេះតាមវីដេអូពីវិមានក្រឹមានឡាំង។

ក្នុងសមយុទ្ធកាលពីថ្ងៃពុធ មានការបាញ់សាកល្បងមីស៊ីលបាលីស្ទីកនៅលើដីមានឈ្មោះថា Yars ពីទីតាំងបាញ់មីស៊ីល Plesetsk ភាគខាងជើង និងការបាញ់មីស៊ីល Sineva ICBM ក្បែរ​នាវា​មុជទឹកបំពាក់នុយក្លេអ៊ែររុស្ស៊ី នៅក្នុងសមុទ្រ Barents ។      

ថ្លែង​ទៅ​កាន់ក្រុមប្រមុខសន្តិសុខជាតិពីក្រុមប្រទេសអតីតសហភាពសូវៀត បន្ទាប់ពីសមយុទ្ធ លោក Putin បាននិយាយថា ការប្រឈម​ដាក់​គ្នា​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង និងបានចោទសហរដ្ឋអាមេរិកថាកំពុងប្រើប្រាស់អ៊ុយក្រែនជាឈ្លាន់ប្រឆាំងរុស្ស៊ី៕ អត្ថបទ៖ សុខមាន


អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        41
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        68
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        88

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm