មនុស្ស​ ១៥​នាក់​ស្លាប់​ក្នុងពេល​ក្រុម​ខ្មាន់កាំភ្លើង​បើក​ការវាយប្រហារ​លើ​ទី​សក្ការបូជា​និកាយ​ស៊ី​អ៊ី​ត​នៅ​អ៊ីរ៉ង់​

2022/10/27 05:22:12 pm        496

​អ៊ីរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ IRNA បាន​រាយការណ៍​ថា ខ្មាន់កាំភ្លើង​មួយ​ក្រុម​បាន​សម្លាប់​មនុស្ស ​១៥​នាក់ និង ​១០​នាក់​ផ្សេងទៀត​រង​របួស ក្នុងការ​វាយប្រហារ​លើ​ទី​សក្ការបូជា​និកាយ​ស៊ី​អ៊ី​ត​មួយ​កន្លែង​ក្នុង​ទីក្រុង Shiraz របស់​ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ពុធ។

​ការវាយប្រហារ​នេះ​ត្រូវ​បាន​គេ​ហៅថា​ជា​ប្រតិបត្តិការ​ភេរវករ ប្រព្រឹត្ត​ដោយ​ក្រុម​ជ្រុលនិយម​ប្រជែង​និកាយ​។ ​ប្រភព​ពី​ក្រុម​សន្តិសុខ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​សារព័ត៌មាន Fars News ​ថា ការ​វាយ​ប្រហារ​នេះ​បាន​កើត​ឡើង​នៅ​ទី​សក្ការបូជា Shahcheragh អំឡុង​ពេល​រសៀល ខណៈ​ក្រុម​អ្នកធ្វើ​ធម្មយាត្រា​កំពុង​ចូល​ទៅ​កាន់​ទី​សក្ការបូជា​និកាយ​ស៊ី​អ៊ី​ត​នោះ​។ ​ក្រុម​ខ្មាន់កាំភ្លើង​បាន​បើក​ការ​បាញ់​ប្រហារ​ដោយ​កាំភ្លើង​វែង​ម៉ាក Kalashnikov បន្ទាប់ពី​ចូល​ដល់​ក្នុង​បរិវេណ​ទី​សក្ការបូជា​នោះ។ ​មាន​ស្ត្រី​ម្នាក់ និង​កុមារ ​២​នាក់​ស្ថិត​ក្នុង​ចំណោម​ជនរងគ្រោះ ហើយ​ខ្មាន់កាំភ្លើង​ ២​នាក់​ត្រូវ​បាន​ចាប់ខ្លួន ​និង​ខ្មាន់​វាយប្រហារ​ទី​៣ ​កំពុង​ត្រូវ​បាន​តាម​ចាប់ខ្លួន​។

​ប្រភព​ពី​សារព័ត៌មាន​អ៊ីរ៉ង់​ជាច្រើន​បាន​ហៅ​ការវាយប្រហារ​នេះ​ថា ​ជា​ប្រតិបត្តិការ​ភេរ​វករ​ពី​សំណាក់​ក្រុម​ជ្រុលនិយម Takfiri។ ការ​លើក​ឡើង​នេះ​សំដៅ​ក្រុម​អ៊ីស្លាម​និកាយ​ស៊ុនីន​ ដែល​តែងតែ​ដាក់​គោល​ដៅ​លើស​ត្រូវ​សាសនា​ដោយ​ហិង្សា ​ដូច​ក្នុង​ករណីនេះ​ជាដើម​។​ ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​បាន​ចេញ​មុខ​អះអាង​ថា ​ខ្លួន​ជា​អ្នក​បើក​ការវាយប្រហារ​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        43
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        121
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm