លោក Keisuke Honda មាន​ផែនការ ២​ ត្រៀម​ស៊ី​ហ្គេម តែ​ថា​ពិបាក​រើស​កីឡាករ​ប្រកួត​ជើងឯក​អាស៊ាន​

2022/10/27 05:49:12 pm        98

​បាល់ទាត់៖ លោក Keisuke Honda ​អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បានបង្ហាញ​ផែនការ​សំខាន់ៗ ២ សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា ទី​១-​ការ​បោះ​ជំរំ​ហ្វឹកហាត់ និង​ទី​២-​ការប្រើប្រាស់​កីឡាករ​លើស​អាយុដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​ធ្លាប់​ធ្វើ​កន្លងមក។​

​ការលើកឡើង​នេះ បន្ទាប់ពី​សហព័ន្ធ​បានរៀបចំ​នូវ​កម្មវិធី​ជួប​សំណេះសំណាល​តាម​ Online ​មួយកាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា រវាង​លោក​ Keisuke Honda ​ជាមួយ​មហាជន ពិសេស​អ្នកគាំទ្រ​ក្រុម​គោព្រៃ​កម្ពុជា ដែល​បើក​ឲ្យ​មានការ​ចោទសួរ​ជាច្រើន​ពាក់ព័ន្ធ​ការងារ​ក្រុម​ជម្រើសជាតិ ក៏ដូចជា​ការ​ងារ​មួយចំនួន។​ លោក​ Honda ​បាន​ឆ្លើយតប​នឹងចម្ងល់ពាក់ព័ន្ធ​នឹង​ការត្រៀម​លក្ខណៈ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ថា ទី​១-​នឹងមាន​ការប្រមូលផ្ដុំ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​មួយចំនួន ដើម្បី​ពេលវេលា​គ្រប់គ្រាន់ក្នុង​ការធ្វើការងារ​ជាមួយគ្នា ក៏ដូចជា​ធ្វើការ​អភិវឌ្ឍន៍​កីឡាករ ទាំង​ផ្នែក​បច្ចេក​ទេស ក​ល្បិច និង​កាយសម្បទា​ជាដើម សម្រាប់​ត្រៀម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា។​

​ចំណែក​ផែនការ​ទី​២ ពាក់ព័ន្ធ​ជាមួយ​ការប្រើប្រាស់​កីឡាករ​លើស​អាយុ តែ​លោក​មិន​បញ្ជាក់​អត្តសញ្ញាណ​កីឡាករ​រូប​ណាខ្លះ​ទេ គ្រាន់តែ​កីឡាករ​លើស​អាយុដែល​នឹងមាន​ឱកាស​ចូលរួម ​កា​រ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​ក្រោយនេះ ត្រូវជា​កីឡាករ​ដែលមាន​លក្ខណៈ​ពិសេស​អាចជួយ​ក្រុម​បាន ដែល​ក្រុមការងារ​របស់ខ្លួនកំពុងធ្វើការ​ងារ​នេះ​ជា​បណ្ដើរៗ​ផង​ដែរ។​

​ទោះបី​ការត្រៀម​ស៊ី​ហ្គេមហាក់​មាន​ពេលវេលា​គ្រប់គ្រាន់ តែ​ក្រឡេក​មក​ចាប់អារម្មណ៍​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ AFF Mitsubishi Electric Cup 2022 ​នា​ចុង​ឆ្នាំនេះ​វិញ អ្នកចាត់ការ​ទូទៅ​ដដែលហាក់​មាន​កង្វល់​ក្នុងការ​ជ្រើសរើស​កីឡាករ ដ្បិត​មិនសូវមាន​ពេលវេលា​ច្រើន ពិសេស​ពិបាក​ជ្រើសរើស​កីឡាករ ៤​ក្រុម​ក្រោម​គេនៃ​ក្របខណ្ឌ​លី​គ​កំពូល​តែម្ដង។​ ​លោក​ Keisuke Honda ​បាន​គូសបញ្ជាក់ថា ដោយសា​រលីគបានបញ្ចប់​ការប្រកួត ៣​ជុំធ្វើ​ឲ្យ ៤​ក្រុម​បាត​តា​រាងត្រូវ​ផ្អាក​សកម្មភាព​ប្រកួត។ ដូច្នេះ​ការជ្រើសរើស​កីឡាករ​ក៏​ជួប​ការលំបាក​ដែរ។ អាស្រ័យហេតុនេះលោក​នឹង​ផ្ដោត​សំខាន់​លើ​កីឡាករនៃ​បេក្ខភាព ៤​ក្រុម​ចុងក្រោយក្នុង​ក្របខណ្ឌ​លី​គ​កំពូល ដើម្បី​ជ្រើសរើស​ពួកគេ​ចូលរួម​ប្រកួត​ជើង​ឯក​អាស៊ី​នា​ចុង​ឆ្នាំនេះ។​ ​អតីត​កីឡាករ​ជម្រើសជាតិ​ជប៉ុន​រូបនេះបាន​បន្ថែមថា ពាក់ព័ន្ធ​នឹង​ការជ្រើសរើស​កីឡាករ​ត្រៀម​ប្រកួត​ជើងឯក​អាស៊ាននឹង​ផ្ដោតលើ​កីឡាករ​ក្រុម​ធំ តែ​ក៏មាន​កីឡាករ​វ័យក្មេង​មួយចំនួន​ដែរដើម្បី​ជាការ​បន្សាំ​ពួកគេ​ឲ្យ​កាន់តែ​ប្រសើរ សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​បានកំណត់​វិញ្ញាសា​បាល់ទាត់​ផ្នែក​បុរសគឺ​ក្រុមយុវជន​អាយុ​ក្រោម ២២​ឆ្នាំ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm