Atletico Madrid ភ្លាត់​បាល់ ១១​ម៉ែត្រ​ចុង​ម៉ោង​បាន​ត្រឹម​ស្មើ​ជាមួយ Leverkusen ដឹក​ដៃ​គ្នា​ធ្លាក់​ពី UCL

2022/10/27 06:15:44 pm        84

​បាល់ទាត់៖ ​ក្រុម​អេ​ស្ប៉ា​ញ Atletico Madrid បាន​ធ្លាក់​ចេញពី​ក្របខណ្ឌ UEFA Champions League ហើយ​ក្រោយ​ស្មើ​ជាមួយ​ក្រុម​ភ្ញៀវ​អាល្លឺម៉ង់ Bayer Leverkusen ២-២ ដឹក​ដៃ​គ្នា​ធ្លាក់​ទាំងពីរ​។ ​​ក្រុម​ទាំងពីរ​សុទ្ធតែ​មានឱកាស​អ៊ុត​ប្រកួត​ចុងក្រោយ​ទាំងអស់​មុន​ការប្រកួត​នេះ តែ​ត្រូវការ​ឈ្នះ​រៀងខ្លួន​។

​​Moussa Diaby បើក​ការនាំ​មុខមុន​ឱ្យ Leverkusen មុនពេល​ដែល Yannick Carrasco តាម​ស្មើ​វិញ​ត្រឹម​នាទី​ទី២២​។ ​​Leverkusen ដែល​ដឹកនាំ​ដោយ Xabi Alonso ក៏បាន​នាំមុខ​សាជាថ្មី​ដោយ​ខ្សែប្រយុទ្ធ​អង់គ្លេស Callum Hudson-Odoi តែ Atletico Madrid ក៏​តាម​ស្មើ​ម្តងទៀត​នៅ​ដើម​វគ្គ​ទី២ ដោយ Rodrigo de Paul​។ ​​ក្រុម​របស់លោក Diego Simeone គួរតែ​ឈ្នះ​ការប្រកួត​នេះ​ទៅហើយ តែ​រឿង​មិនគួរ​ឱ្យ​ជឿ​នៅ​ចុង​ម៉ោង​នោះ​គឺ​បាល់​ប៉ះ​ដៃ​នៅ​ចុង​ម៉ោង អាជ្ញាកណ្តាល​ផ្តល់​បាល់ ១១ម៉ែត្រ​ឱ្យ Atletico Madrid តែ Yannick Carrasco ដដែល​ស៊ុត​មិន​ចូល ​ខណៈដែល Saul Niguez តែតបន្ថែម​បុករ​បាទី​ទៅទៀត​។

​​លទ្ធផល​នេះ​ធ្វើឱ្យ​ក្រុម​ទាំងពីរ​អស់​ឱកាស​ទៅ​វគ្គ​បន្ត​ដោយ Atletico Madrid ឈរ​លេខ៣ មាន ៥ពិន្ទុ ​ខណៈដែល Leverkusen មាន ៤ពិន្ទុ​សល់​ឱកាស​ប្រជែង​គ្នា​មួយ​ប្រកួត​ចុងក្រោយ​ដើម្បី​កៅអី Europa League​។ ​​ចំណែកឯ​មួយ​ប្រកួត​ទៀត​ក្នុង​ពូ​ល​នេះដែរ Club Bruges ដែល​ធានា​កៅអី​ជុំ​បន្ត​ទៅហើយនោះ​ចាញ់​ក្រុម​ភ្ញៀវ Porto ៤-០ តែ​ក្រុម​ទាំងពីរ​ដឹក​ដៃ​គ្នា​ឡើង​ជុំ​បន្ត​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        117
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm