អតីតយុទ្ធជន​ និង​គ្រួសារ​ជាង ​៤០០០​នាក់​ នៅ​ខេត្តកំពត ​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩

2021/04/27 09:59:58 am        100

កំពត ៖ ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ នៅ​ខេត្តកំពត ជំហាន​ទី​១ និង​ទី​២ សរុប​បាន​ចំនួន ជាង​មួយ​ម៉ឺន ប្រាំ​ពាន់​នាក់​ហើយ ​ខណៈ​អតីតយុទ្ធជន និង​ក្រុមគ្រួសារ ​ចំនួន​ជាង​បួន​ពាន់​នាក់​ទៀត បាន​នឹង​កំពុង​នាំគ្នា មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​ដែរ​។

នៅក្នុង​ដំណើរ​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ​លើកទឹកចិត្ត​គ្រូពេទ្យ និង​អតីត​អតីត យុទ្ធជន ព្រមទាំង​គ្រួសារ​ ដែល​ត្រូវ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​កូ​វីដ​១៩​ តាម​គោលការណ៍ ​ស្ម័គ្រចិត្ត និង​ឥតគិតថ្លៃ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពត ​កាលពី​ចុង​សប្ដាហ៍​មុននេះ ឯកឧត្តម ​ជាវ តា​យ អភិបាល​ខេត្តកំពត បាន​លើកឡើងថា ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រធាន សមាគម​អតីតយុទ្ធជន​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម កម្ពុជា ជានិច្ចកាល តែងតែ​នឹក​ដល់​គុណបំណាច់​របស់​អតីតយុទ្ធជន​ និង​គ្រួសារ​អតីតយុទ្ធជន ​មិនដែល បំភ្លេច​ពេលណា​ឡើយ​។ ហើយ​ស្ថិត​ក្នុង​ស្ថានភាព​បច្ចុប្បន្ន ដែល​ប្រទេស​កម្ពុជា ​និង​ពិភពលោក​ទាំងមូល បាន​នឹង​កំពុង​រង​ការ​យាយី​ដោយ​ជំងឺ​កូ​វីដ​១៩ ​ដែលជា​ជំងឺ​ដ៏​កាច​សាហាវ និង​មិនទាន់មាន​ថ្នាំ​ព្យាបាល​នៅ ឡើយ​នោះ សម្ដេច បាន​ខិតខំ​ស្វែងរក​គ្រប់​លទ្ធភាព ​ដើម្បី​បាន​វ៉ាក់សាំង​មក​ចាក់​ជូន​ប្រជាពលរដ្ឋ ដោយ ឥតគិតថ្លៃ​។​

​ឯកឧត្តម បាន​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង​នៅ​ខេត្តកំពត ធ្វើ​២​ជំហាន​រួចមកហើយ ដែល​បាន​ចាក់ ជូន​ដល់​កងកម្លាំង មន្ត្រីរាជការ​ជួរមុខ និង​មុខព្រួញ​អាទិភាព មាន​ចំនួន​សរុប​១​ម៉ឺន​៥​ពាន់​នាក់​។ ចំណែក ​លើក​នេះ នៅ​ទូទាំង​ខេត្តកំពត បាន​ចាក់​ជូន​អតីតយុទ្ធជន ​និង​គ្រួសារ ចំនួន​ជាង​៤​ពាន់​នាក់ ហើយ​ការចាក់​ វ៉ាក់សាំង ត្រូវ​ប្រើ​រយៈពេល​ចាក់​បី​ថ្ងៃ ដោយ​អនុវត្ត​នៅតាម​បណ្ដា​ក្រុង​ស្រុក​ទាំង​៨ ក្នុង​ខេត្ត​ចាប់ពី​ថ្ងៃទី​១០ ខែមេសា​នេះ​។

ឯកឧត្តម​ អភិបាលខេត្ត ក៏បាន​លើកទឹកចិត្ត និង​ស្នើ​ឲ្យ​អតីតយុទ្ធជន​ និង​គ្រួសារ ទៅ​ទទួល​ការចាក់​ វ៉ាក់សាំង​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង​ និង​បង្ការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ ពិសេស​ការរួម គ្នា​អនុវត្ត​វិធាន “៣​ការពារ ៣​កុំ​” តាម​ការ​អំពាវនាវរ​បស់​សម្តេច​តេ​ជោ ហ៊ុន សែន​៕

​អត្ថបទ​៖ អន សារឹម

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        144
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        124
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm