រដ្ឋបាលខេត្តកំពង់ឆ្នាំង កំពុងតុបតែងលម្អភ្លើងពណ៌ និងរៀបចំទីតាំងប្រារព្ធពិធីប្រណាំងទូក អកអំបុក សំពះព្រះខែ

2022/10/27 06:27:35 pm        378

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២​នេះ បានបញ្ជាក់អោយដឹងថា រដ្ឋបាលខេត្ត និងក្រុងកំពង់ឆ្នាំង បាន និងកំពុងសហការ​រៀបចំ​ភ្លើងពណ៌ ការកែលម្អសួនច្បារ ការជួសជុលផ្លូវកៅស៊ូ កសាងផ្លូវបេតុងខ្វាត់ខ្វែង រៀបចំទីតាំង​លេងទឹក(តំបន់ត្រជាក់) ក្នុងក្រុងកំពង់ឆ្នាំង ដើម្បីផ្តល់ក្តីសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកំសាន្ត។

ឯកឧត្តមបានបន្តថា ការរៀបចំតុបតែងលម្អក្រុងកំពង់ឆ្នាំង គឺមាន៥ទីតាំង ក្នុងនោះ​មាន​នៅ​សួន​សម្តេច​ចៅ​ហ្វាវាំង គង់ សំអុល, សួនច្បារវិមានឯករាជ្យ និងសួនច្បារពុទ្ធិសែននាងកង្រី, សួនច្បារ​បាញ់​ទឹក​មុខសាលាខេត្តកំពង់ឆ្នាំង, សួនច្បារមាត់ទន្លេផ្សារក្រោម, និងកន្លែងកំសាន្តពីស្ពានថ្ម រហូតដល់​វត្តយាយទេព(តំបន់ត្រជាក់) ទីតាំងកំសាន្តទាំង៥កន្លែងនេះ គឺត្រូវរៀបចំជា​ភ្លើង​ពណ៌​លម្អ​គ្រប់ទីតាំង មានទាំងក្លោងទ្វាភ្លើងពណ៌ជាច្រើនកន្លែងតាមដងផ្លូវទៀតផង ។ ចំណែក​ផ្លូវ​មួយ​ចំនួន មានផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងដែលប្រជាពលរដ្ឋកំពុងធ្វើដំណើរ និងជា​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋនោះ គឺអាជ្ញាធរខេត្ត និងក្រុងកំពង់ឆ្នាំង បានជួសជុល​កែ​លម្អ​ជា​បន្ត​បន្ទាប់​ដោយ​មិន​អោយប្រជាពលរដ្ឋរិះគន់នោះឡើយ ។ ចំពោះក្លោងទ្វាសម្រាប់ប្រារព្វពិធីប្រណាំងទូក អក​អំបុក សំពះព្រះខែវិញ គឺបានធ្វើឡើងចំនួន២ទីតាំង គឺនៅមុខ​ទី​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់ឆ្នាំង និងនៅចំណុចច្រមុះជ្រូកផ្លូវទៅសង្កាត់ខ្សាម ដោយបាន​តុប​តែង​ជា​រចនា​បទ​ប្រពៃណី​ខ្មែរទាំងអស់។ នៅពីមុខវត្តលោកយាយទេពវិញ គឺត្រូវរៀបស្តង់​លក់​ដូរ​នូវ​ទំនិញ​គ្រប់​ប្រភេទ មានការប្រគុំតន្រ្តីរាំលេងកំសាន្ត ជូនដល់​ប្រជាពលរដ្ឋ​បាន​សប្បាយ​ក្នុង​ពិធី​បុណ្យ​ផង​ដែរ​។ ដោយឡែកផ្សារលើ និងផ្សារឆ្នាំងវិញ អាជ្ញាធរក្រុងកំពង់ឆ្នាំង បានរៀប​ចំ​សណ្តាប់​ធ្នាប់​របៀប​រៀប​រយ និងលាងសម្អាតបានស្អាតល្អរួចហើយដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបន្ថែមថា​ ដោយសារប្រទេសកម្ពុជាយើង មានសុខសន្តិភាពពេញលេញ សេដ្ឋកិច្ចប្រជាពលរដ្ឋបានធូរធារ បងប្អូន​ប្រជាពលរដ្ឋតែង​តែរ​ក​កន្លែង​កំសាន្ត​លេងអោយសប្បាយជាមួយក្រុមគ្រួសារ មិត្តភ័ក្រ ។ ដូចនេះ ក្នុងនាមអាជ្ញាធរ​មាន​សមត្ថ​កិច្ច ត្រូវតែរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ អនាម័យ សោភ័ណភាព ដោយឆ្លើយ​តប​អោយ​បាន​ទៅ​នឹង​សេចក្តីត្រូវការរបស់ពួកគាត់៕ ហុង វាស្នា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        48
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        122
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm