UN៖ ​ប្រជាជន​សូ​ម៉ាលី​ជិត​ ១​លាន​នាក់​រងគ្រោះ​ដោយ​គ្រោះ​រាំងស្ងួត​ក្នុង​តំបន់​គ្រប់គ្រង​របស់​ក្រុម al-Shabab

2022/10/27 07:51:10 pm        393

​សូម៉ាលី៖ អង្គការសហប្រជាជាតិ​និយាយ​ថា ប្រជាជន​ជិត ១​លាន​នាក់​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​នៅក្នុង​ប្រទេស​សូ​ម៉ាលី ស្ថិតនៅក្នុង​តំបន់​ជាច្រើនក្រោម​ការគ្រប់គ្រង ឬ​ឥទ្ធិពល​របស់​ក្រុម​ជ្រុលនិយម al-Shabab ហើយ​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ ដល់​ក្រុម​អ្នក​ប្រយុទ្ធ​អនុញ្ញាត​ឱ្យមាន​ដំណើរកា​រ​ផ្នែក​មនុស្សធម៌ ខណៈ​គ្រោះទុរ្ភិក្ស​គំរាមកំហែង​ប្រទេស​នេះ​។​

​តំណាង​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​សូ​ម៉ាលី លោក James Swan និយាយកាលពី​ថ្ងៃ​ពុធ​ថា ប្រជាជន ៩​សែននៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុម al-Shabab ដែល​បង្ហាញ​ពី​ចំណែក​តួច​មួយ​នៃ​មនុស្ស​ជាង ៧លាន​នាក់​ដែល​ត្រូវការ​ជំនួយ ខណៈ​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​មួយ​នេះ​ប្រឈម​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​បំផុត​ នៅក្នុង​រយៈពេល​ជាច្រើន​ទសវត្ស​មកនេះបណ្តាល​ឲ្យ​មនុស្ស​រាប់ពាន់នាក់​បាន​ស្លាប់ រួមទាំង​កុមារ​ជាច្រើន​នាក់។​ ​លោក James Swan និយាយថា វា​ពិតជា​គួរឱ្យ​សោកស្ដាយ ដែល​ដំណើរ​ការចូល​នៃ​ផ្នែក​មនុស្សធម៌​នៅតែ​ពិបាក​ដោយសារតែ​ក្រុម​ជ្រុលនិយម al-Shabab​។

ការពិភាក្សា​នៅតែ​បន្ត​ជាមួយ​អង្គការ និង​អង្គភាព​ផ្នែក​ឯកជន​នៅ​ប្រទេស​សុ​ម៉ាលី ដើម្បី​អាច​ទៅដល់​កន្លែង​ដែល​គ្រប់គ្រង ឬ​ស្ថិតនៅក្រោម​ឥទ្ធិពល​របស់​ក្រុម​ជ្រុលនិយម​។ ការបង្ក​អរិភាព​របស់​ក្រុម Al-Shabab ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្តល់ជំនួយ​ ក្នុងអំឡុងពេល​គ្រោះ​ទុរ្ភិក្ស​នៅក្នុង​ប្រទេស​សូ​ម៉ាលី​កាលពី​ ១​ទសវត្សរ៍​កន្លងទៅនេះ​ គឺជា​កត្តា​មួយបណ្តាល​ឲ្យ​មនុស្ស​មួយ​ភាគ​បួន​លាន​នាក់​ស្លាប់​។​ ​អង្គការសហប្រជាជាតិកាលពី​សប្តាហ៍​មុន​បាន​ព្រមាន​ថា ប្រសិន​បើ​គ្មាន​ជំនួយ​ពី​អន្តរជាតិ​ច្រើន​បន្ថែមទៀត​នោះទេ ការប្រកាស​អំពី​គ្រោះ​ទុរ្ភិក្ស​ជា​ផ្លូវការ​ដ៏​កម្រអាច​ត្រូវបាន​ធ្វើឡើង សម្រាប់​តំបន់​មួយចំនួន​របស់​ប្រទេស​សូ​ម៉ាលី​នៅ​ចុង​ឆ្នាំនេះ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        59
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        95
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        416

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm