អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានលើសផែនការក្នុងរយៈពេលជិត១០ខែ

2022/10/27 08:30:45 pm        717

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទបានចំនួនប្រមាណ ២ ៩៣០ លានដុល្លារអាមេរិក សម្រេចបាន ១០៤ ភាគរយ ​នៃផែនការដែលកំណត់ដោយច្បាប់ ក្នុងរយៈពេលដើមឆ្នាំ មកដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២។

ប្រកាសព័ត៌មាន ស្តីពីវេទិកាពន្ធដារ សភាពាណិជ្ជកម្មអឺរ៉ុប ឆ្នាំ២០២២ ដែលសហការរៀបចំដោយ​អគ្គ​នាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជានៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២២ បាន​បង្ហាញឲ្យដឹងថា ​ចាប់តាំងពីឆ្នាំ ២០១២ ​រហូតមកដល់បច្ចុប្បន្ន គឺ​សរុបមកជិត ១០ឆ្នាំ ​អតិរេកក្នុងការ​ប្រមូល​ចំណូលពន្ធ គឺមិនមែនមកពីការបន្ថែមបន្ទុកពន្ធ ទៅលើអ្នកជាប់ពន្ធនោះឡើយ ពោលគឺបាន​មក​ពីការ​ខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​ ក្នុងការអនុវត្តកំណែទម្រង់ ​និងទំនើបកម្មពន្ធដារ ដោយមាន​អភិបាលកិច្ចល្អ ​គឺជាគោលការណ៍ស្នូលនៃកំណែទម្រង់ ​និងទំនើបកម្មនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីឈានទៅបង្កើតប្រព័ន្ធពន្ធដារដ៏រឹងមាំ បង្កភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការបង់ពន្ធ ប៉ុន្ដែពិបាកក្នុងការគេចវេះពន្ធ។

ចំពោះជោគជ័យនៃការប្រមូលចំណូលនេះដែរ គឺបណ្ដាលពីការខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច ប្រកប​ដោយឆន្ទៈមោះមុត ភាពជឿជាក់ ស្មោះត្រង់ ក្លាហាន និងហ្មត់ចត់ ជាពិសេសក្រោមការដឹកនាំ​យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានគ្រប់គ្រងស្ថានភាពកូវីដ-១៩ បានជោគជ័យ ​និងអនុវត្តនូវយុទ្ធនាការចាក់វ៉ាក់សាំងទូទាំង​ប្រទេស ហើយបានសង្គ្រោះប្រជាជនកម្ពុជា ​និង​ទប់ស្កាត់ការរីក​រាលដាល​នៃជំងឺកូវីដ-១៩ បានទាន់​ពេលវេលា​ ដែលជំរុញឱ្យប្រទេសកម្ពុជាអាចបើកដំណើរការប្រទេសឡើងវិញ ​កាលពីខែ វិច្ឆិកា ឆ្នាំ២០២១ នាពេលកន្លងមក។

តាមប្រកាសព័ត៌មាន បានបញ្ជាក់ថា ទោះបីជាក្នុងបដិការដ៏លំបាកនៃជំងឺកូវីដ-១៩ កំណែទម្រង់​និងទំនើបកម្មរដ្ឋបាលសារពើពន្ធ ​ព្រមទាំងវិធានការបុរេសកម្មនានាបានជំរុញ និងធានាបាននូវ​និរន្តរភាព​នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ អគ្គនាយកដ្ឋានពន្ធដារនៅតែបន្តកំណែ​ទម្រង់​ថែមទៀត ទន្ទឹមនឹងផែនការកំណត់ដោយច្បាប់ ​ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ២០២៣ គ្រោងនឹងកើនឡើង ធៀបនឹងឆ្នាំ២០២២ ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        102
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        149
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm