កម្ពុជាបញ្ជូនសម្ភារគ្រឿងបំពាក់ធុនធំបំរើការងារដោះមីន ទៅអាហ្វ្រឹកកណ្តាលបន្ថែមទៀត

2022/10/27 09:16:23 pm        707

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៧ ខែតុលា បានបញ្ជូនសម្ភារៈគ្រឿង​បំពាក់បំរើ​ឲ្យ​ការងារ​ដោះមីនប្រមាណជិត ៧០គ្រឿង ​ទៅសាធារណរដ្ឋអាហ្រ្វឹកកណ្តាលបន្ថែមទៀត​ក្រោយ​ពីមានស្នើសុំពីភាគីអង្គការសហប្រជាជាតិ UN ​និងមានកិច្ចព្រមព្រៀងរវាងកម្ពុជា និងUNរួចហើយ ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងម្លាំងរក្សាសន្តិភាព ថ្លែងថា​ សម្ភារគ្រឿងបំពាក់បំរើការងារដោះមីន​ដែលមានចំនួន៩ប្រភេទ​ សរុបជិត ៧០គ្រឿង​ទាំងនោះ ​គឺមានដូចជា​ រថយន្តហាំម័រ ១១គ្រឿង រថយន្ត Toyota, Nissan, Ford, រថយន្ត Kammas, រថយន្តធុនធំMpv – I, កុងតេណ័រ, រម៉ក, ស៊ីទែនទឹក និងសម្ភារបច្ចេកវិទ្យាទំនើបសម្រាប់បំពាក់​រ៉ាវរកមីន កំទិចគ្រឿងផ្ទុះជាច្រើនកំប្លេទៀត។

ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បន្តថា បន្ទាប់ពីសម្ភារគ្រឿងបំពាក់ បញ្ជូន​សម្ភារបំពាក់​បំរើការឲ្យការងារដោះមីន ​បញ្ជូនទៅដល់សាធារណរដ្ឋអាហ្រ្វិក​កណ្តាលរួចហើយ ក្រសួង​ការពារជាតិ នឹងបញ្ជូនកងកម្លាំងរក្សាសន្តិភាពUNពីកម្ពុជា ៩៨រូបបន្ថែមទៀត ទៅកាន់​សាធារណរដ្ឋអាហ្វ្រឹក​កណ្តាល​នៅពេលឆាប់ៗនេះ។

លោកស្រីវរៈសេនីយឯក គឹម ប៊ុនរ៉ានី ក្នុងនាមមេបញ្ជាការកងកម្ទេចគ្រឿងផ្ទុះEOD ដែលមាន​កង​កម្លាំង​សរុប៩៨រូបនេះ ​បាន​ត្រៀមខ្លួន ​និងបាន​បង្ហាញ​ការប្តេជ្ញាចិត្តបំពេញ​បេសកកម្មរក្សា​សន្តិភាព​ការងារដោះមីន ផ្តល់ដីសុវត្ថិភាពជូនប្រជាជនអាហ្វ្រឹកកណ្តាល។

សូមបញ្ជាក់ថា ​បច្ចុប្បន្នកម្ពុជា ​មានកងកម្លាំងមួកខៀវ​ចំនួន ​២១៩នាក់បាន​និងកំពុងបំពេញ​បេសកកម្ម​រក្សា​សន្តិភាពUN ​នៅសាធារណៈរដ្ឋអាហ្រឹ្វកកណ្តាល ។

ក្រៅពីនេះ​កងកម្លាំងកម្ពុជា ​ក៏នឹងបង្កើនរៀបចំសង់ទីតាំងចត្តាឡីស័ក​ ស្ថាបនារបងបន្ទាយ, ស្តារប្រឡាយ​ រាយបន្លាលួសព័ទ្ធជុំវិញទីបញ្ជាការUN ​នៅតំបន់អូបូ ​តំបន់ហ្សេមីញូ ព្រមទាំង​ចុះខួងអណ្តូង ​និងផលិតទឹកស្អាតចែក​ជូន​ពលរដ្ឋ ​និងបន្ទាយអង្គភាពទ័ព​មួកខៀវមក​ពី​ប្រទេស​ផ្សេងៗ​ផងដែរ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        3
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        89
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm