សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​បន្ថែម​ទៀត​ក្នុង​ពេល​មានការ​តវ៉ា​ជាច្រើន

2022/10/27 09:34:02 pm        553

​អាមេរិក៖ អ្នកនាំពាក្យ​រង​លោក Vedant Patel បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា យើង​នឹង​បន្ត​ពិនិត្យមើល និង​មាន​ចំណាត់ការ​គាំទ្រ​ប្រជាជន​អ៊ីរ៉ង់ ខណៈ​ពួកគេ​តវ៉ា​ដោយ​សន្តិវិធី​ដើម្បី​សិទ្ធិមនុស្ស ​ក្នុងការ​ប្រឈមមុខ​ទៅនឹង​ការបង្ក្រាប​យ៉ាង​ឃោរឃៅ​។

សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធបានដាក់​ទណ្ឌកម្ម​ថ្មី​ លើ​សមាជិកទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​អ៊ីរ៉ង់ មេដឹកនាំ​នៃ​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ឆ្មាំ​ពន្ធនាគារ និង​អ្នកដទៃ​ដែល​បានធ្វើ​សកម្មភាព​រយៈពេល ៤០ថ្ងៃ​ចាប់តាំងពី នាង​ Amini អាយុ ២២ឆ្នាំ​បាន​ស្លាប់​អំឡុងពេល​ត្រូវបាន​ឃុំខ្លួន​ដោយ​កងកម្លាំង​សន្តិសុខ​។​ ​អាវុធ​ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​កំណត់​លើ​សមាជិក​ចំនួន ១០​រូបនៃ​អ្នកដឹកនាំ​របស់​ប្រទេស​អ៊ីរ៉ង់​ដោយ​ការរារាំង​ហិរញ្ញវត្ថុ និង​ការដាក់ទណ្ឌកម្ម​ផ្សេងទៀត និង​សកម្មភាព​បន្តបន្ទាប់​ជាច្រើន​ដែល​ដាក់​លើ​ទីក្រុង​តេ​អេ​រ៉ង់ ​សម្រាប់​ការបង្ក្រាប​លើ​ក្រុមអ្នកតវ៉ា និង​ការ​កាត់ផ្តាច់​ដំណើរ​ការចូល​ប្រើប្រាស់​បណ្តាញ​អ៊ីនធឺណិត​។ ​រដ្ឋមន្ត្រីការបរទេស​លោក Antony Blinken បាន​និយាយថា សហរដ្ឋអាមេរិកនឹង​បន្ត​ដាក់ទណ្ឌកម្ម​លើ​បុគ្គល និង​អង្គភាព​នានា​ក្នុងប្រទេស​អ៊ីរ៉ង់ ដែល​ចូលរួម​ក្នុងការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​លើ​ប្រជាជន​អ៊ីរ៉ង់​។

គួ​រំលឹកថា ​នគរបាលសីលធម៌​របស់​ប្រទេស​អ៊ីរ៉ង់​បាន​ចាប់ខ្លួននាង ​Amini កាលពី​ថ្ងៃទី១៣ ខែកញ្ញានៅក្នុង​ទីក្រុង​តេ​អេ​រ៉ង់ ជា​កន្លែង​ដែលនាង​មកលេង​ពី​ស្រុកកំណើត​របស់​នាង​នៅក្នុង​តំបន់ជនជាតិ​ឃឺ​តភាគ​ខាងលិច​ប្រទេស​។ នគរបាល​បាន​ឃាត់ខ្លួននាង​ពីបទ​បំពាន​លើ​ការ​ស្លៀកពាក់ ដែល​ប្រទេស​អ៊ីរ៉ង់​តម្រូវឱ្យ​ស្ត្រី​ពាក់​កន្សែង​គ្រប​ក្បាល​ដោយ​គ្រប​លើ​សក់​ទាំង​ស្រុង ​នៅពេល​ស្ថិតក្នុង​ទីសាធារណៈ​។​ ​ថ្មីៗ​នេះ​ប្រធានាធិបតី​អ៊ីរ៉ង់​បាន​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​ថា ​បាន​អនុវត្ត​គោលនយោបាយ​អស្ថិរភាព​ដែល​បរាជ័យផ្តោតលើ​ប្រទេស​របស់លោក ខណៈ​ក្រុមបាតុករអ៊ីរ៉ង់​បាន​បន្ត​អំពាវនាវ​ឱ្យមាន​ការដួលរលំ​មេដឹកនាំ​របស់ខ្លួន ទោះបីជា​មានការ​បង្ក្រាប​ដោយ​ហិង្សា​ក៏ដោយ​។ ប្រធានាធិបតី​លោក Ebrahim Raisi បាន​ច្រានចោល​ម្តង​ហើយ​ម្តងទៀត​ នូវ​ភាពវឹកវរ​ដែល​បង្កឡើង​ដោយ​ការស្លាប់​របស់​នាង Amini ថា ​ជា​ផែនការ​របស់​ប្រទេស​លោកខាងលិច​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        373
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        420
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        397

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm