Varane នឹង​បន្ត​អវត្តមាន​ដល់ World Cup ខណៈ Ronaldo ស្ថិត​បញ្ជី​ត្រៀម​ប្រកួត​យប់​នេះ​

2022/10/27 09:37:03 pm        84

​បាល់ទាត់៖ ​ខ្សែការពារ​កណ្តាល​រប​ស់​ក្រុម​ជម្រើសជាតិ​បារាំង Raphael Varane នឹង​បន្ត​អវត្តមាន​ពី​ក្រុម​បិសាច​ក្រហម Manchester United ដល់ World Cup ខណៈ Cristiano Ronaldo ត្រលប់​មក​ហ្វឹក​ហាត់​វិញ និង​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​ត្រៀម​ប្រកួត​រាត្រី​នៅ​ក្របខណ្ឌ UEFA Europa League​។

​​Raphael Varane បានទទួល​រងរបួស​ជើង​អំឡុង​ការប្រកួត​ដែល Manchester United ស្មើ​នៅ​ទឹកដី Chelsea សប្តាហ៍​មុន ខណៈ Ronaldo ត្រូវបាន​លោក Erik ten Hag កាត់ឈ្មោះ​ចេញ​។ ​លោក Erik ten Hag បានបញ្ជាក់​ពី​ស្ថានភាព​របួស​របស់ Varane ថា ​កីឡាករ​បារាំង​រូបនេះ​នឹងមិន​អាច​ចូល​បាន​ឡើយ​ក្នុង​រយៈពេល​នេះ​ដល់ World Cup តែ​ជុំវិញ​សំណួរ​ថា​ តើ​គេ​អាច​មានមុខ​នៅ World Cup រឺ​អត់​គឺ​ត្រូវ​ចាំ​មើល​ស្ថានភាព​វិវឌ្ឍ​នៃ​ការ​ជាសះស្បើយ​ជាក់ស្តែង​។ ​​កីឡា​ករ​វ័យ ២៩​ឆ្នាំ​រូបនេះ​បានទទួល​រងរបួស​នេះ​នៅពេល​ដណ្តើម​បាល់​ជាមួយ Aubameyang​។

​​ងាក​មក Cristiano Ronaldo វិញ​ស្ថានភាព​ហាក់​បាន​ប្រសើរ​ឡើងវិញ​ បន្ទាប់ពី​សប្តាហ៍​នៃ​ភាព​តានតឹង​កន្លងមក​។ ​​កីឡាករ​វ័យ ៣៧រូបនេះ​ក្រោយមក​ក៏បាន​សុំទោស​នូវ​សកម្មភាព​របស់ខ្លួន និង​មិន​បន្ទោស​អ្នកណា​ទាំងអស់ តែ​បន្ទោស​ទៅលើ​បរិ​យាស​កាស​ជុំវិញខ្លួន​ដែល​ឈាន​ការធ្វើ​ទង្វើ​បែបនេះ​។ ​​រំលឹកថា កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​បាន​បដិសេធ​មិន​ផ្លាស់ប្តូរ​ចូល​នៅ​ចុង​ម៉ោង​ពេល Manchester United យកឈ្នះ Tottenham Hotspur កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ហើយ​ក្រោយមក​ក៏ត្រូវ​បាន​ដក​ឈ្មោះ​ពី​បញ្ជី​ក្រុម​ពេល​ស្មើ​នៅ​ទឹកដី Chelsea កាលពី​ថ្ងៃ​សៅរ៍​។​ ​Ronaldo ត្រូវបាន​គេ​រំពឹងថា​នឹង​ចូល​លេង​វិញ​ពេល Manchester United ទទួល Sheriff Tiraspol នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៃ​ក្របខណ្ឌ UEFA Europa League៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm