សមត្ថកិច្ចឃាត់ខ្លួនជនត្រូវចោទឈ្មោះ ម៉ៅ អ៊ូច តាមដីកាបង្គាប់របស់សាលាដំបូងខេត្តកោះកុង

2022/10/27 09:43:15 pm        207

ភ្នំពេញ៖ កម្លាំងនគរបាលនៃស្នងការនគរបាលខេត្តកោះកុង សហការជាមួយកម្លាំងនគរបាល​នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនត្រូវចោទម្នាក់ឈ្មោះ ម៉ៅ អ៊ូច ឫ ម៉ៅ អ៊ុច តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកោះកុង ។

ការឃាត់ខ្លួននេះ ធ្វើឡើង​នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោយពីជនត្រូវចោទព្យាយាមរត់គេចខ្លួនអស់មួយរយៈ ។ បច្ចុប្បន្ន​ជនត្រូវចោទ​រូបនេះ ​ត្រូវបានកម្លាំនជំនាញ នាំខ្លួនទៅកាន់ខេត្តកោះកុង ដើម្បីបន្តនិតិវិធីច្បាប់ ។

បើយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកោះកុង បានឲ្យដឹងថា ជនត្រូវ​ចោទឈ្មោះ ម៉ៅ អ៊ូច អតីតមេបញ្ជាការរងវរៈ៣០៣ នៅស្រុកមណ្ឌលសីមា ត្រូវបាន​តំណាង​អយ្យការអមសាលាដំបូងខេត្តកោះកុង ​ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស ពាក់ព័ន្ធយកឈ្មោះលោកជំទាវ ហ៊ុន ស៊ីណាត ​ទៅប្រើប្រាស់ប្រឌិត​ឡើង​ក្នុង​ចេតនា​ទុច្ចរិត ដើម្បី​ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ​និង​ឆ្លៀតឱកាសទាញយកផលប្រយោជន៍ពី​ប្រជាពលរដ្ឋ ដើម្បីបម្រើ​ប្រយោជន៍​ឱ្យបក្សពួកខ្លួន​តែប៉ុណ្ណោះ។

សូមរំលឹកថា កាលពីថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២១លោកជំទាវ ហ៊ុន ស៊ីណាត ​តាមរយៈមេធាវី លោកជំទាវ បានចេញ​លិខិត​បដិសេធ​ជូន​ចំពោះ​សាធារណជន​ និងប្រជាពលរដ្ឋក្នុងខេត្តកោះកុង ដែល​មាន​ជនខិលខូចឈ្មោះ ​គឹម ​វ៉ាន់ធឿន និងបក្សពួកបានយក​ឈ្មោះ​លោកស្រី​ទៅប្រើប្រាស់​ដើម្បី​ជា​ផលប្រយោជន៍របស់ខ្លួន និងបក្សពួក។

លោកជំទាវ ហ៊ុន ស៊ី ណាត បានថ្លែងឲ្យដឹងថា «កាលពីថ្ងៃទី២៥ ​ខែឧសភា ឆ្នាំ២០២១ មានជន​ខិលខូច​ឈ្មោះ គឹម វ៉ាន់ធឿន ​និងបក្សពួក បានធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មាន​ដល់ប្រជាពលរដ្ឋថា ខ្លួនបាន​ប្រមូលឯកសារ ​សៀវភៅគ្រួសារ​ អត្តសញ្ញាណប័ណ្ណ​ ឈ្មោះប្រជាពលរដ្ឋ​បានចំនួន ២៥០គ្រួសារហើយ ​ក្នុងនោះ​មានឃុំអណ្ដូងទឹក ភូមិជីត្រេះចំនួន១៣០គ្រួសារ​ មកពីឃុំខលើ ស្រុកស្រែ​អំបិល​ ២០គ្រួសារ ​និងមកពីក្រុងខេមរភូមិន្ទ ២០គ្រួសារ ថា​គាត់ប្រមូល​ឯកសារ​យកទៅ​ឲ្យ​ឈ្មោះ ម៉ៅ អ៊ូច ភេទប្រុស ៣០៣ វរៈព្រំដែនគោក ​យកទៅជូនដល់លោកជំទាវ ​ហ៊ុន ស៊ីណាត ដើម្បីស្នើសុំគាត់កាត់ឆ្វៀលជូនប្រជាពលរដ្ឋ»។

លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ជាក់ច្បាស់ៗថា «ពាក់ព័ន្ធនឹងខ្លឹមសារខាងលើ យើងខ្ញុំសូម​បញ្ជាក់ជូនថា ​រាល់សកម្មភាព និងខ្លឹមសារដែលធ្វើឡើងដោយឈ្មោះ​ គឹម វ៉ាន់ធឿន​ និងបក្សពួក ពុំមាន​ពាក់ព័ន្ធនិងលោកជំទាវ ហ៊ុន ស៊ីណាត​ គឺ​ជននេះ​និងបក្សពួកប្រឌិតឡើង​ក្នុងចេតនា​ទុច្ចរិត ដើម្បីធ្វើអោយ​ប្រជាពលរដ្ឋមានការយល់ច្រឡំ និងឆ្លៀតឱកាស​ទាញយកផលប្រយោជន៍​ពី​ប្រជាពលរដ្ឋ ​ដើម្បីបម្រើប្រយោជន៍​ឲ្យបក្សពួកខ្លួនតែប៉ុណ្ណោះ»។

លោកជំទាវ ហ៊ុន ស៊ីណាត​ បានបញ្ជាក់ឲ្យដឹងបន្ថែមថា «លោកស្រីពុំដែលធ្លាប់ស្គាល់ ឬមាន​ទំនាក់ទំនង​អ្វីជាមួយបុគ្គលខាងលើនោះទេ»។

លោកវរៈសេនីយ៍ឯក សុខ ផន អធិការនគរបាលស្រុកបូទុមសាគរ បានបង្ហាញលម្អិតថា ​ឈ្មោះ គឹម វ៉ាន់ធឿន ​បានឆ្លើយសារភាព ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ថា ខ្លួនពិតជាបានប្រមូល​ឯកសារ​ពីប្រជាពលរដ្ឋចំនួន ២៧០គ្រួសារមែនហើយ​ ក្នុងនោះ​មាន​ឃុំអណ្តូងទឹក ភូមិជីត្រេះចំនួន ១៣០គ្រួសារ​។ មកពីឃុំជីខលើ ស្រុកស្រែអំបិលចំនួន ២០គ្រួសារ និងមកពីក្រុងខេមរភូមិន្ទ ២០គ្រួសារ។

លោក អធិការបន្ថែមថា ជនសង្ស័យឈ្មោះ គឹម វ៉ាន់ធឿន ​នេះអះអាងថា រូបគេប្រមូល​ឯកសារ​ឱ្យទៅឈ្មោះ ម៉ៅ អ៊ូច ​មេបញ្ជាការរងវរៈ៣០៣​ យកទៅជូនដល់លោកស្រី ​ហ៊ុន​ ស៊ីណាត ដើម្បី​ស្នើសុំគាត់កាត់ឆ្វៀល​ជូនប្រជាពលរដ្ឋ៕ អត្ថបទ៖ កុម្ភៈ



អត្ថបទដែលទាក់ទង

យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm        10
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        95
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        164

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល

2026/07/25 12:37:15 pm
​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm