Visal បន្តចែករំលែកកម្មវិធី “ជំនាញ់អាជីវកម្មជាក់ស្តែង” ដែលជាធនធានសិក្សាដោយឥតគិតថ្លៃ សម្រាប់អាជីវកម្មខ្នាតតូច និងសហគ្រិន

2021/04/27 09:59:58 am        111

ភ្នំពេញ ៖ Visal នៅបន្តចែករំលែកកម្មវិធីសិក្សារលើជំនាញអាជីវកម្មជាក់ស្តែង Practical Business Skills ផ្តល់ជូនការអប់រំទាក់ទងនឹងជំនាញអាជីវកម្មដោយឥតគិតថ្លៃ ដើម្បីជួយម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម អាចបង្កើតអាជីវកម្មដែលរឹងមាំ និងអាចដំណើរការបានជាលក្ខណៈឌីជីថលនៅក្នុងបរិបទជំងឺកូវីដ-១៩។


អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា៖ អាជីវកម្មខ្នាតតូចនិងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់យើង វាមានសារៈសំខាន់ណាស់ ក្នុងការបំពាក់បំប៉ននូវចំណេះដឹង និងជំនាញដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ។ «កម្មវិធី Practical Business Skills គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ Visa ក្នុងការផ្តល់នូវធនធាន និងចំណេះដឹង ដើម្បីជួយជម្រុញកំណើនសេដ្ឋកិច្ចដែលមាននិរន្តភាព និងសមធម៌ សំរាប់សហគ្រិន អាជីវកម្ម និងសហគមន៍នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅជុំវិញពិភពលោកផងដែរ។

លោកស្រីបន្តទៀតថា៖ កម្មវិធី «Practical Business Skills » ត្រូវបានបង្កើតឡើងដោយផ្អែកលើជំនាញ សកលរបស់ក្រុមហ៊ុន Visa ក្នុងការអប់រំទាក់ទងទៅនឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងវិធីសាស្ត្របណ្តុះផ្នត់គំនិតសហគ្រិនក្នុងការអភិវឌ្ឍអាជីវកម្ម មធ្យោបាយក្នុងការចាប់ផ្តើម គ្រប់គ្រង និងពង្រីកអាជីវកម្មជាដើម។ ដើម្បីឆ្លើយតបទៅនឹងតំរូវការនៅដំណាក់កាលផ្សេងៗគ្នានៃដំណើរអាជីវកម្ម កម្មវិធីនេះមានជាគំរូមេរៀនតាមអ៊ិនធើណេតរហូតដល់ ៥០មេរៀន ដែលទាក់ទងទៅនឹង ៖

១ការចាប់ផ្តើមអាជីវកម្ម៖ ផ្តល់នូវគន្លឹះសម្រាប់អ្នកចង់ក្លាយជាសហគ្រិន ដើម្បីអាចស្វែងយល់ នឹង          វាយតម្លៃពីដំណាក់កាលពាក់ព័ន្ធទៅនឹងការបើកអាជីវកម្ម ការស្វែងរកហិរញ្ញប្បទាន            ការប្រកបអាជីវកម្ម និងការធ្វើទីផ្សារជាដើម ។

២ការគ្រប់គ្រងអាជីវកម្ម៖ ផ្តល់ជាព័ត៌មានអំពីការគ្រប់គ្រងអាជីវកម្មប្រចាំថ្ងៃ គំរូសម្រាប់ការវិភាគហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ ព្រមទាំងគន្លឹះ និងយុទ្ធសាស្រ្តដើម្បីជម្រុញការលក់។

៣ការបង្កើត និងការអភិវឌ្ឍន៍អាជីវកម្ម៖ មានជាវិធីសាស្រ្តស្តីអំពីរបៀបក្នុងការជម្រុញ អាជីវកម្មអោយទទួលបានប្រាក់ចំណេញ និងជោគជ័យយូរអង្វែង។ កម្មវិធី «Practical Business Skills » មានមេរៀនជាច្រើនសម្រាប់ ម្ចាស់អាជីវកម្មខ្នាតតូចនិងខ្នាតមធ្យម ដើម្បីពិនិត្យមើលឯកសារទាំងអស់ សូមចូលទៅកាន់តំណគេហទំព័រ៖ www.practicalbusinessskills.org ។


សូមបញ្ជាក់ថា ៖ ក្រុមហ៊ុន Visa បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវធនធានដែលអនុញ្ញាតឱ្យអាជីវកម្មខ្នាតតូច និងមធ្យមអាចរីកចម្រើននិងងើបឡើងវិញពីវិបត្តិ COVID-19។ ក្នុងនាមជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលមានចំនួនទីតាំងពាណិជ្ជកម្មស្ទើតែ ៧០លានកន្លែងនៅជុំវិញពិភពលោក អាទិភាពរបស់ក្រុមហ៊ុន Visa គឺធ្វើយ៉ាងណាជួយដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមអោយរីកចម្រើននៅគ្រប់ជំហាន។ អត្តបទ ៖ គង់ រ៉េន

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        173
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm