លោក Putin និយាយថា ពិភពលោក​ប្រឈម​នឹង​ទសវត្សរ៍​ដ៏​គ្រោះថ្នាក់​បំផុត​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២

2022/10/28 05:19:34 pm        672

​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ព្រមាន​ថា ពិភពលោក​ប្រឈម​នឹង​ទសវត្សរ៍​ដ៏​គ្រោះថ្នាក់​បំផុត ចាប់​តាំង​ពី​បញ្ចប់​សង្គ្រាមលោកលើកទី​២ មក​។​ ​នៅ​ក្នុង​សុន្ទរកថា​ដ៏​វែង​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​បាន​ព្យាយាម​ស្វែងរក​យុត្តិធម៌​សម្រាប់​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ជា​ទង្វើ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​របស់​លោក​នៅ​ឯកា​ពី​ពិភពលោក​។

​លោក Putin ក៏បាន​ចោទប្រកាន់​លោក​ខាងលិច​ផងដែរ​ ពីបទ​គំរាមកំហែង​ដោយ​នុយក្លេអ៊ែរ​លើ​រុស្ស៊ី បង្ខំ​ឲ្យ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ងាក​ចេញពី​ទីក្រុង Moscow​។​ លោក​ខាង​លិច​បាន​ខឹង​សម្បារ​ទៅ​នឹង​ការ​គំរាម​កំហែង​ ដោយ​នុយក្លេអ៊ែរ​នាពេល​ថ្មីៗ​ដោយ​វិមាន​ក្រឹម​ឡាំង​។ ​កាលពីដើម​សប្ដាហ៍​នេះ សម្ព័ន្ធ​យោធា​ណា​តូ​បាន​ថ្កោលទោស​ការ​អះអាង ​ដោយ​គ្មាន​មូលដ្ឋាន​ដោយ​រុស្ស៊ីដែល​ថា ​អ៊ុយ​ក្រែ​ន​អាច​ប្រើ​គ្រាប់បែក​ផ្ទុក​សារធាតុ​វិទ្យុសកម្ម រួម​ជាមួយ​អាវុធ​ផលិត​ពី​ជាតិ​វិទ្យុសកម្ម​។ ​អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធ​យោធា​ណា​តូ​លោក Jens Stoltenberg បាន​និយាយថា សមាជិក​សម្ព័ន្ធមិត្ត​ទាំងអស់​បាន​ច្រានចោល​ការចោទប្រកាន់ ​ហើយ​ថា ​រុស្ស៊ី​មិន​ត្រូវ​ប្រើការ​ចោទប្រកាន់​នេះ​ជា​លេស​ពង្រីក​សង្គ្រាម​ឡើយ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​ដែរ លោក Vladimir Putin បាន​អះអាង​ថា ​រុស្ស៊ី​បាន​ព្យាយាម​កសាង​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធ​ណា​តូ ប៉ុន្តែ​បាន​ទទួល​ការឆ្លើយ​តប​មក​វិញ​អវិជ្ជមាន​ ក្នុង​ការ​ធ្វើ​សហប្រតិបត្តិការ​ដ៏​សំខាន់​។ ​ក្នុង​សន្ទរកថា​ដ៏​វែង​នៅឯ​សន្និសីទ​នៃ​ក្រុម​អ្នក​ជំនាញ​គោលនយោបាយ​អន្តរជាតិ លោក Putin បាន​និយាយ​ថា រុស្ស៊ី​មាន​សារ​មួយ​ជូន​ដល់​បណ្ដា​ប្រទេស​ធំៗ​របស់​លោក​ខាងលិច និង​ណា​តូ​គឺ​សូម​បញ្ឈប់​ការ​ចង​សត្រូវ សូម​រស់នៅ​ជាមួយគ្នា​ទៅ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        42
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        117
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm