លោក Putin និយាយថា សហរដ្ឋអាមេរិក​ចាំបាច់​ត្រូវតែ​បង្ខំ​ទីក្រុង Kyiv ឲ្យ​ចូល​តុ​ចរចា​

2022/10/28 06:14:22 pm        676

​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទីក្រុង Moscow បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការចរចា​បញ្ចប់​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ទីក្រុង Kyiv ពុំបាន​ត្រៀមខ្លួន​អង្គុយ​នៅ​តុ​ចរចា​នោះ​ទេ​។

​លោក Putin បាន​ប្រាប់​ក្លឹប​ពិគ្រោះ​យោបល់ Valdai ក្នុង​ទីក្រុង Moscow ថា វា​មិន​មែន​ជា​សំណួរ​ដែល​ត្រូវ​សួរ​យើង​ទេ យើង​បាន​ត្រៀម​រួចរាល់​សម្រាប់​ការចរចា។​ ប៉ុន្តែ​ក្រុម​មេដឹកនាំ​នៅ​ក្នុង​ទីក្រុង Kyiv បាន​សម្រេច​ចិត្ត​មិន​បន្ត​ការចរចា​ជាមួយ​រុស្ស៊ី។ លោក​បាន​បន្ថែម​ថា ​ការ​ដោះស្រាយ​បញ្ហា​នេះ​ងាយ​ស្រួល​ណាស់ ប្រសិនបើ​ទីក្រុង​វ៉ាស៊ីនតោន​ផ្ដល់​សញ្ញា​ឲ្យ​ទីក្រុង Kyiv ផ្លាស់ប្ដូរ​ជំហរ​របស់​ខ្លួន និង​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី។​ ​ពុំ​មាន​ការចរចា​សន្តិ​ភាព​រវាង​មេដឹកនាំ​ទាំង​២​ ទេ​ចាប់​តាំង​ពី​ការប៉ុនប៉ង​ការ​ដោះ​ស្រាយ​ជម្លោះ​ ដែល​ត្រូវ​បាន​ជួប​ចរចា​បាន​បរាជ័យ​ក្នុង​សប្ដាហ៍​ដំបូង​នៃ​ជម្លោះ ហើយ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy បាន​ច្រានចោល​យ៉ាង​ដាច់អហង្ការ​មិន​ជួប​ចរចា​ជាមួយ​លោក Putin៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        63
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        391
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        439

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm