ម្ចាស់​ជំនួយ​ពីរ​ផ្សេងទៀត​ បាន​បន្ត​ផ្តល់ជំនួយ​អបអរ​ទិវា ៨​ឧសភា

2021/04/27 09:59:58 am        122

​ភ្នំពេញ៖ ដើម្បី​ចូលរួម​អបអរ​ទិវា​៨ ឧសភា ឆ្នាំ​២០២១ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមេសា​នេះ មាន​សប្បុរសជន​ចំនួន​ពីរ​ផ្សេងគ្នា បាន​ចូលរួម​ផ្តល់ជំនួយ​សប្បុរសធម៌ ដល់​កាកបាទក្រហមកម្ពុជា ទី​១​ក្រុមហ៊ុនស្រា​បៀរ GANZBERG បាន​ឧបត្ថម្ភ​រថយន្ត FORD Pickup ១​គ្រឿង និង​អង្ករ ៥០​តោន​, ទី​២​ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស នៃ​កម្ពុជា ឧបត្ថម្ភ​ថវិកា​ចំនួន ៤០​លាន​រៀល ម៉ាស់​៥​ពាន់ (​ស្មើនឹង​១០០​ប្រអប់​) និង​អាល់កុល ២.១០០​លីត្រ (​ស្មើនឹង​៧០​ពី​ដុង​) ជូន​ដល់​កាកបាទក្រហមកម្ពុជា ដើម្បី​អបអរ​ទិវា ៨​ឧសភា ២០២១​។ ដែល​ពិធី​ប្រគល់ និង​ទទួល​នេះ ធ្វើឡើង​នៅ​អាគារ​ទី​ស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​។​

​នៅ​ក្នុង​ឱកាស​ទទួល​ជំនួយ​ពី​សប្បុរសជន​នោះ លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បាន​នាំ​ប្រសាសន៍ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ម្ចាស់ជំនួយ​ទាំងពីរ​ខាងលើ ដែល​បាន​ចូលរួម​ឧបត្ថម្ភ នូវ​អំណោយ​យ៉ាងច្រើន​ ដល់​កាកបាទក្រហមកម្ពុជា​។ ដើម្បី​ជា​ការ​អបអរ​ទិវា​ពិភពលោក កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០២១​នេះ ក្រោម​ប្រធានបទ “​រួមគ្នា​ជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង​កសាង​ភាព​ធន់ របស់​សង្គមជាតិ​”​។​

​ម្ចាស់ជំនួយ​ទាំងពីរ​ខាងលើ សូម​ថ្លែងអំណរគុណ​ដល់ កាកបាទក្រហមកម្ពុជា ដែល​បានផ្តល់​ឱកាស​ដល់​ក្រុមហ៊ុន បានរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ដោះស្រាយ​ទុក្ខលំបាក​ដល់​ប្រជាពលរដ្ឋ ដើម្បី​រួមគ្នា​ប្រយុទ្ធ​ជាមួយ និង​ជំ​ងឺកូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា និង សាកលលោក​។​

​លោកជំទាវ​អគ្គលេខាធិការ បានឱ្យដឹង​ទៀតថា អំណោយ​ទាំងអស់​ខាងលើនេះ គឺជា​សក្ខីភាព​មួយ នៃ​ទឹកចិត្ត​សប្បុរសធម៌ របស់​សប្បុរសជន បើទោះបីជា​ស្ថិតក្នុង​គ្រា​ដ៏​លំបាក ដែល​យើងទាំងអស់គ្នា​បាន​នឹងកំពុង​ប្រឈម​ជាមួយ​និង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​ក៏ដោយ ក៏​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន គ្រប់ទិសទី នៅតែ​បន្ត​ឧបត្ថម្ភ​គាំទ្រ ដោយ​សទ្ធា​ជ្រះថ្លា ដែល​នេះ​គឺជា​ការបង្ហាញ​ពី​ស្មារតី វប្បធម៌ នៃ​ការចែករំលែក​ដល់​កាកបាទក្រហមកម្ពុជា​។ ដើម្បី​សមាគមជាតិ បាន​បន្ត​ផ្តល់​សេវាកម្ម​មនុស្សធម៌ ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង​កសាង​ភាព​ធន់ របស់​សង្គមជាតិ ដោយ​មិនមាន​ការរើសអើង ពូជសាសន៍ ជំនឿ សាសនា និង​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

​ជាមួយគ្នានេះដែរ លោកជំទាវ ក៏​មិន​ភ្លេច​ទេ​នូវ​សារ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នូវ​ពាក្យ​ថា៣​កុំ និង ៣​ការពារ និង​សូម​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក ឱ្យបាន​ម៉ឺងម៉ាត់ ដែល​ជា​វិធានការ​មុត​ស្រួច ដើម្បី​ទប់ស្កាត់ និង​ការ​កាត់ផ្តាច់​ចរន្ត នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ចូលក្នុង​សហគមន៍​៕ ​អត្ថ​ប​ទ៖ សំ ងី​ម​ 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        185
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm