កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះរៀបចំសណ្ដាប់ធ្នាប់តាមមហាវិថីធំៗក្នុងមូលដ្ឋាន

2022/10/28 09:20:07 pm        231

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌទួលគោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះរៀបចំសម្រាប់ធ្នាប់តាមមហាវិថីធំៗ​ដើម្បីរំដោះចិញ្ចើមផ្លូវសម្រាប់​អ្នកថ្មើរជើង​រក្សាបរិស្ថានអនាម័យ ​កាត់បន្ថយការកក់ស្ទះចរាចរណ៍​និងលើកកម្ពស់សោភ័ណភាពទីក្រុងផងដែរ។

ក្រោយមានបទបញ្ជារបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានដាក់ផែនការឲ្យអាជ្ញាធរទាំង ១៤ខណ្ឌឲ្យចុះរៀបចំសណ្ដាប់ធ្នាប់​ជាប្រចាំ​ដើម្បីរំដោះចិញ្ចើមផ្លូវ​ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានដឹកនាំកម្លាំងចុះ រៀបចំសណ្ដាប់ធ្នាប់ តាមមហាវិថីធំៗនៅក្នុងមូលដ្ឋានរួមមានមហាវិថីសហព័ទ្ធរុស្ស៊ី មហាវិថីម៉ៅសេទុង មហាវិថីកម្ពុជាក្រោម និងមហាវិថីមុន្នីរ៉េត។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៨ ខែតុលាឆ្នាំ ២០២២​នេះលោកទាវសំអឿនអភិបាលរងនៃខណៈអភិបាលខណ្ឌលគោក​បានដឹកនាំកម្លាំងខណៈបញ្ជាការឯកភាពខណ្ឌ​ចុះរៀបចំសណ្ដាប់ធ្នាប់តាមមហាវិថីធំៗនៅក្នុងមូលដ្ឋានដើម្បីរំដោះចិញ្ជើមផ្លូវរក្សាទុក សម្រាប់អ្នកថ្មើរជើង កាត់បន្ថយការកក់ស្ទះចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពទីក្រុងផងដែរ។

ក្នុងប្រតិបត្តិការចុះរៀបចំសណ្ដាប់ធ្នាប់នេះផងដែរ លោក ទាវ សំអឿន អភិបាលរងខណ្ឌទួលគោក បានឲ្យដឹងថាការងារនេះកម្លាំងសម្រាប់ធ្នាប់ខណ្ឌចុះធ្វើជាប្រចាំដើម្បីរក្សាសណ្ដាប់ធ្នាប់នៅតាមដងផ្លូវតូចធំនៅក្នុងមូលដ្ឋានខណ្ឌទួលគោកទាំងមូល។អាជ្ញាធរបានចុះអប់រំណែនាំនិងរៀបចំសណ្ដាប់ធ្នាប់គឺបងប្អូនអាជីវករបានចូលរួមសហការជាមួយអាជ្ញាធរបានភាគច្រើន នៅឡើយតែមួយភាគតូចប៉ុណ្ណោះដែលមិនសហការជាមួយអាជ្ញាធរ ដូច្នេះអាជ្ញាធរបន្តធ្វើការ អប់រំណែនាំ ក្នុងករណី នៅតែមិនចូលរួមសហការអាជ្ញាធរនិងចាត់ការតាមនីតិវិធី។

គួររំលឹកផងដែរកាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំ ស្តីពី ការត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានជម្រុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងម៉ឺងម៉ាត់លើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងការប្រើប្រាស់ ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បន្តថា ការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវនេះ ត្រូវបានធ្វើឡើងជាប្រចាំ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ និងដើម្បីលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២៕ អត្ថបទ ៖ កុម្ភះ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        41
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        121
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm