ស្រុក​កណ្ដាលស្ទឹង ​ដាក់​ចេញ​វិធាន​ការ​ហាម​អ្នក​ខាងក្រៅ​ចេញចូល​តាម​ភូមិ​-​ឃុំ​ដោយ​គ្មាន​ការអនុញ្ញាត​

2021/04/27 09:59:58 am        580

​កណ្ដាល៖ ក្នុង​កាលៈទេសៈ​នេះ តាម​ភូមិ​-​ឃុំ​ទូទាំង​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល បានដាក់​ចេញ​នូវ​វិធានការ​ផ្ទាល់ខ្លួន ដោយ​មិន​អនុញ្ញាត​ឱ្យ​អ្នក​មកពី​ខាងក្រៅ ចេញចូល​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដោយ​សេរី​នោះ​ទេ​។ ការ​ដាក់ចេញ​វិធានការ​បែបនេះ គឺ​ដើម្បី​ការពារ​ការ​នាំ​ជំងឺ​ពី​ខាងក្រៅ​ចូល​មកក្នុង​មូលដ្ឋាន​រស់នៅ​របស់ខ្លួន​។​

​​ជុំវិញ​ការដាក់ចេញ​វិធានការ​ផ្សេងៗ​និង​បន្ទាន់​នាពេលនេះ លោក អ៊ូច សៅ​វឿន អភិបាលស្រុក​កណ្ដាលស្ទឹង លើក​ឡើង​ថា​ វា​ជា​វិធានការ​មាន​ប្រសិទ្ធភាព​ដែល​អាច​ជួយ​គ្រប់គ្រង​ស្ថានការណ៍​ជំងឺ​កូ​វីដ​-១៩​បានល្អ ស្រប​ពេល​ដែល​ទីតាំង​ស្រុក​កណ្ដាលស្ទឹង​ជាទី​តាំង​ប្រឈម​អាចមាន​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​មកពី​រាជធានី​ភ្នំពេញ​។

​លោក​បញ្ជាក់​ថា ចំពោះ​វិធានការ​ទាំងនេះ គឺ​នឹង​បន្ត​អនុវត្ត​រហូតដល់​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍ ២០​កុម្ភៈ ដើម្បី​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។​

​ជា​ការ​មើលឃើញ​ផ្ទាល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​សាស្ត្រ​ស្រុក​កណ្ដាលស្ទឹង​នាពេល​នេះ គឺមាន​ការ​យល់ដឹង​និង​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ពួកគាត់​មានការ​ពាក់​ម៉ាស​ការពារ​បាន​ត្រឹមត្រូវ​នៅពេល​ធ្វើដំណើរ​ទៅកាន់​ទីតាំង​នីមួយៗ​។ ជុំវិញ​ការហាម​ប្រាម​មិនឱ្យ​អ្នក​ខាងក្រៅ​ចេញចូល​តាម​មូលដ្ឋាន​នេះ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​អន្លង់​រមៀត ក៏បាន​បង្ហាញ​ការគាំទ្រ​ផងដែរ​។ ពួកគាត់​ក៏​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ជាពិសេស​ក្នុងឱកាស​ឈប់សំរាក​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ មិនត្រូវ​ធ្វើដំណើរ​ចល័ត រឺ​ជួបជុំគ្នា​នោះទេ ជាពិសេស​ត្រូវ​បន្ត​វិធានការ​ការពារ​ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន​។​

​បច្ចុប្បន្នភាព​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​កណ្ដាលស្ទឹង មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប ៤​ករណី ស្លាប់​មួយ​ករណី និង​មាន​អ្នក​ប៉ះពាល់​ផ្ទាល់​ដែល​បានធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​ ហ៊ុន សែន​ កំពង់កន្ទួត​ចំនួន ១០៣​នាក់ និង​មាន​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​សម្រាប់​គ្រួសារ​ដែល​ប៉ះពាល់​ប្រយោល​ចំនួន ១២៧ គ្រួសារ​ផង​ដែរ​៕ ​អត្ថបទ​៖​ គឹម ​ហុក


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm