រដ្ឋាភិបាលផ្ដល់អាជ្ញាប័ណ្ណត្រួតពិនិត្យ និងបញ្ជាក់គុណភាពសំណង់ដល់ក្រុមហ៊ុនជប៉ុនមួយនៅកម្ពុជា

2022/10/28 11:00:18 pm        402

ភ្នំពេញ ៖ ក្រុមហ៊ុនជប៉ុន URATA (CAMBODIA) CO., LTD ជាក្រុមហ៊ុនបរទេសដំបូងគេមួយដែលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចផ្ដល់អាជ្ញាប័ណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ទូទៅកម្រិត១ នៅក្នុងប្រទេសកម្ពុជា។ ពិធីផ្ដល់អាជ្ញាប័ណ្ណ ធ្វើឡើងសម្របពេលសម្ពោធក្រុមហ៊ុនដែលបានរៀបចំធ្វើនៅ​ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២។

លោក URATA Kazuya ប្រធានក្រុមហ៊ុន URATA (CAMBODIA) CO., LTD. បានថ្លែងថា ក្នុងនាមជាក្រុមហ៊ុនបរទេសទី១ ដែលបានទទួលអាជ្ញាប័ណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ទូទៅកម្រិត១ គឺជាការទាមទារក្នុងការផ្លាស់ប្តូរបច្ចេកទេស​សំណង់របស់ជប៉ុន។ លោកបន្តថា ក្រុមហ៊ុនរបស់លោកមានទំនួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវាកម្មត្រួតពិនិត្យ និងបញ្ជាក់សំណង់ និងជួយបច្ចេកទេសសាងសង់របស់ប្រទេសកម្ពុជាអោយមានភាពរីកចម្រើន ដើម្បីការពារ សុខមាលភាព, ទ្រព្យសម្បត្តិ, និងធានានូវគុណភាព សុវត្ថិភាពរបស់សំណង់។ ព្រមទាំងជួយគាំទ្រលើការអភិវឌ្ឍន៍លើបច្ចេកទេសសាងសង់នៅក្នុងប្រទេសកម្ពុជា និងបានអនុវត្តទៅលើ SDGs ដែលដាក់ចេញដោយអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាសង្គមទូទាំងពិភពលោក ហើយដើម្បីធានាថា បច្ចេកទេសសំណង់នៅកម្ពុជា អាចអភិវឌ្ឍន៍បានត្រឹមត្រូវស្របតាមច្បាប់។

ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមាន​ប្រសាសន៍​បន្តថា អាជ្ញាប័ណ្ណត្រួតពិនិត្យ និងបញ្ជាក់សំនង់ គឺជាផ្នែកមួយនៃច្បាប់សំណង់ឆ្នាំ២០១៩ ពួកយើងសប្បាយរីករាយ​ដែលពួកយើង​បានដើរតាមច្បាប់។ ឯកឧត្តមបានបន្តទៀតថា រដ្ឋាភិបាលជប៉ុនកំពុង​តែជួយផ្នែកបច្ចេកទេសដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាផ្នែកនៃការប្តេជ្ញា៣ឆ្នាំ ដែលចាប់ផ្តើមកាលពីឆ្នាំ២០២០។ ការប្រឹងប្រែងនេះ គឺដើម្បីអភិវឌ្ឍន៍ និងកំណត់ស្តង់ដារ​នៅក្នុងច្បាប់សំណង់។ នៅក្នុងឆ្នាំចុងក្រោយនេះ យើងមានគម្រោងក្នុងការ បញ្ចប់ក្នុងការងារ​ពង្រាងស្តង់ដារ​សំណង់។

ក្នុងឱកាសនោះដែរ ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិកាក្រសួងរៀបចំដែន ដី នគរូបនីយកម្ម និងសំណង់ បានថ្លែង​សរសើរដល់​ក្រុមហ៊ុន URATA ដែលបានបង្ហាញនូវការជឿជាក់ដល់សេដ្ឋកិច្ចរបស់កម្ពុជា។ ឯកឧត្តមបានបន្តថា ក្រោមកិច្ចសហការរបស់ ក្រសួងដែនដី នគរូបនីយកម្ម ទេសចរណ៍ និងសាធារណការជប៉ុន និងក្រសួងដែនដីរបស់ព្រះរាជាណាចក្រកម្ពុជា ច្បាប់សំណង់​ត្រូវបានអនុម័តក្នុងឆ្នាំ២០១៩។ ក្នុងច្បាប់សំណង់នេះ ការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់ មានតួនាទីធ្វើអោយ​សំណង់មានភាព​ត្រឹមត្រូវតាមច្បាប់ និងបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព ការពារទ្រព្យសម្បត្តិ និងសុខមាលភាព​របស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។ជាមួយគ្នានេះឯកឧត្តមក៏បានថែ្លងអំណរគុណដល់ការគាំទ្រពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុន មកដល់ប្រទេសកម្ពុជា​ជា​ច្រើនវិស័យ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត និងការបង្វឹកដល់សិស្ស និងមន្ត្រីរាជការ៕ អត្ថបទ ៖ សុជាតា


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm