អង្គការ​ចំនួន​ជាង១០០ បាន​នឹង​កំពុង​ធ្វើ​លើ​វិស័យ​សង្គមកិច្ច​នៅ​កម្ពុជា​

2022/10/29 12:17:50 am        224

​ភ្នំពេញ​៖ គិត​ត្រឹម​បច្ចុប្បន្នភាព​នេះ អង្គការ​សរុប​ចំនួន ១៣៤អង្គការ បាន​ចុះ MOU​ជាមួយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនិតិ​សម្បទា និង​បាន​បំពេញការងារ​ជួយ​លើ​វិស័យ​សង្គមកិច្ច ដោយ​ភាគច្រើន​ជួយ​លើ​បញ្ហា​កុមារ​។ នេះ​ជាការ​បញ្ជាក់​របស់ មន្ត្រីជាន់ខ្ពស់​នៃ ក្រសួង​សង្គមកិច្ច​។​

​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នៅ​ព្រឹក​ថ្ងៃទី ២៨ ខែតុលា​ឆ្នាំ ២០២២​នេះ បាន​ចុះ​កិច្ចព្រមព្រៀង​គម្រោង​កម្ម​វិធី​ជាមួយ​អង្គការ​ដៃគូ​ចំនួន ១៧ ដែល​នឹងមាន​សុពលភាព​ការងារ​ក្នុង​រយៈពេល ឆ្នាំ​។ សម្រាប់​ការចុះ​កិច្ចព្រមព្រៀង​គម្រោង​កម្ម​វិធី​ជាមួយ​អង្គការ​ទាំង ១៧​នេះ គឺមាន​ទំហំ​ថវិកា​រហូតដល់​ជាង ២០​លាន​ដុល្លារ​អាមេរិក ដែល​នឹង​បំពេញការងារ​ក្នុង​វិស័យ​សង្គមកិច្ច​នៅ​កម្ពុជា​។​

​ក្នុងឱកាស​ចុះ​កិច្ចព្រមព្រៀង​នេះ ឯកឧត្តម តូច ចាន់នី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សេវា​សង្គមកិច្ច លើកឡើង​ដែរ​ថា គិត​មក​ត្រឹម​ពេលនេះ គឺមាន​អង្គការ​ចំនួន ១៣៤ អង្គការ​ហើយ ដែល​បាន​នឹង​កំពុង​ការងារ​ជួយ​លើ​វិស័យ​សង្គមកិច្ច​នៅ​កម្ពុជា ដោយ​ភាគច្រើន​គឺ​ជួយ​លើ​ផ្នែក​កុមារ​។​

​កំឡុងពេល​បំពេញការងារ​របស់​អង្គការ​នៅ​កម្ពុជា គឺ​ត្រូវគោរព​តាម​លក្ខខណ្ឌ​ចាំបាច់​មួយចំនួន​។ ក្នុងនោះ ​គឺ​ហាមប្រាម​ជាដាច់ខាត ការធ្វើការងារ​ខុស​គោលដៅ ដោយ​ប្រែ​អង្គការ​ទៅធ្វើ​រឿង​ពាក់ព័ន្ធ​នឹង​នយោបាយ​។ នេះ​ជា​ការ​បញ្ជាក់បន្ថែម​រប​ស់ អគ្គនាយកដ្ឋាន​សេវា​សង្គមកិច្ច​។​

​ក្រៅពី​ចំណុច​ទាំងនេះ ឯកឧត្ដម តូច ចាន់នី ក៏បាន​ណែនាំ​ឱ្យ​អង្គការ​ទាំងអស់ ត្រូវ​បំពេញ​ការងារ​ផ្ដល់​អត្ថប្រយោជន៍​ឱ្យ​ចំ​ដល់​ក្រុម​គោលដៅ​ពិតប្រាកដ និង​ត្រូវ​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​មន្ទីរ​សង្គមកិច្ច ក្នុង​ទីតាំង​ខេត្ត​ដែល​អង្គ​ការ​ខ្លួន​មាន​ទីតាំង​។ ការ​ធ្វើការងារ​ជិតស្និទ្ធ​ជាមួយគ្នា គឺ​ដើម្បី​ងាយស្រួល​ពិនិត្យមើល​សកម្មភាព​ការងារ និង​ស្វែងរក​ដំណោះស្រាយ​ក្នុងករណី​មាន​បញ្ហា​ណាមួយ​កកើតឡើង​៕ អត្ថបទ​៖ គឹម​ហុក 

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        89
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        155
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​

2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm