អគ្គនាយកដ្ឋាន​ពន្ធដារ ប្រកាស​ប្រើប្រាស់​អត្រា​ប្តូរប្រាក់​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ក្នុងការ​ទូទាត់​

2022/10/29 12:33:08 am        200

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ សម្រេច​ឱ្យ​អ្នក​ជាប់ពន្ធ​ទាំងអស់ ប្រើប្រាស់​អត្រា​ប្តូរប្រាក់​ផ្លូវការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ចេញផ្សាយ​ប្រចាំថ្ងៃ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកជា​ប់ព​ន្ធ ក្នុងការ​ប្រើប្រាស់​អត្រា​ប្ដូរប្រាក់​ដែល​សមស្រប នឹង​អត្រា​ប្តូរប្រាក់​ទីផ្សារ​។​

​បន្ទាប់ពី​បាន​ប្រជុំពិភាក្សា​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា នៃ​រូបមន្ត​ជ្រើស​រើសយក​អត្រា​ប្តូរប្រាក់​មួយ ដែល​ឆ្លុះបញ្ចាំង​ពី​ទីផ្សារ​ពិតប្រាកដ និង​ដោយ​បច្ចុប្បន្ន​នេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​ផ្លាស់ប្តូរ​វិធីសាស្ត្រ​ថ្មី​នៃ​ការកំណត់​អត្រា​ប្តូរប្រាក់​ផ្លូវការ ដែលជា​អត្រា​អន្ត​រធនាគារ អនុវត្ត​នៅក្នុង​ប្រព័ន្ធ​ជួញដូរ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដោយ​បាន​ឆ្លុះបញ្ចាំង​ពី​អត្រា​ប្ដូរប្រាក់​ទីផ្សារ​ជាក់ស្តែង ក្នុងនោះ ​អគ្គនាយកដ្ឋាន​ពន្ធដារ សម្រេច​ឱ្យ​អ្នក​ជាប់ពន្ធ​ទាំងអស់ ប្រើប្រាស់​អត្រា​ប្តូរប្រាក់​ផ្លូវការ​របស់​ធនាគារជាតិ ​នៃ​កម្ពុជា ក្នុង​គោលបំណង​ពង្រឹង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​ស័ក្តិសិទ្ធិ​ភាព ជាពិសេស​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកជា​ប់ព​ន្ធ ក្នុងការ​ប្រើប្រាស់​អត្រា​ប្ដូរប្រាក់​ដែល​សមស្រប នឹង​អត្រា​ប្តូរប្រាក់​ទីផ្សារ។​

​ដើម្បី​ធានា​ដល់​ការអនុវត្ត​អត្រា​ប្តូរប្រាក់​ផ្លូវការ សម្រាប់​ការប្រកាស​បង់ពន្ធ​ឱ្យបាន​ត្រឹមត្រូវ និង​ធានា​ដល់​យន្តការ​ផ្ទៀងផ្ទាត់​វិក្ក​យ ប​ត្រ​ឱ្យ​កាន់តែ​ច្បាស់លាស់ ក៍​ដូចជា​ជួយ​សម្រួល​ដល់​ការអនុវត្ត​ការប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង ការប្រកាស​ពន្ធ​អាជីវកម្ម​អន​ឡាញ ឱ្យ​កាន់ តែមាន​ប្រសិទ្ធភាព​ខ្ពស់ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ណែនាំ​ដូចខាងក្រោម​៖ (១) អត្រា​ប្តូរប្រាក់​ផ្លូវការ​ប្រចាំថ្ងៃ​, អ្នក​ជាប់ពន្ធ​ត្រូវ​ប្រើប្រាស់​អត្រា​ប្តូរប្រាក់​ផ្លូវការ​ប្រចាំថ្ងៃ ដែល​ចេញ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ឬ​អត្រា​ប្តូរប្រាក់​ទីផ្សារ ប៉ុន្តែ​មិនត្រូវ​ទាប​ជាង​អត្រា​ប្តូរប្រាក់​ផ្លូវការ​ប្រចាំថ្ងៃ របស់​ធនាគារជាតិ​នៃ​កម្ពុជា សម្រាប់​រំលេច​ប្រាក់រៀល​លើ​តម្លៃ​សរុប​ក្នុង​វិក្កយបត្រ ក្នុងករណី​ការផ្គត់ផ្គង់​ត្រូវធ្វើឡើង​នៅ​ថ្ងៃ​ឈប់សម្រាក ឬ​មុន​ម៉ោង​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​មិនទាន់បាន​ចេញផ្សាយ​អត្រា​ប្តូរប្រាក់​ផ្លូវការ អ្នក​ជាប់ពន្ធ​ត្រូវ​ប្រើប្រាស់​អត្រា​ប្តូរប្រាក់​ផ្លូវការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​បានចេញ​ផ្សាយ​មុន​មួយថ្ងៃ នៃ​ថ្ងៃ​ឈប់សម្រាក​។ ចំពោះ​អ្នក​ជាប់ពន្ធ​អ​និវាស​ន​ជន ដែល​បាន​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​សាមញ្ញ មិន​តម្រូវឱ្យ​រំលេច​ប្រាក់រៀល​លើ​តម្លៃ​សរុប​ក្នុង​វិក្កយបត្រ​ឡើយ​។ ដោយឡែក សម្រាប់​គោលដៅ​រៀបចំ​លិខិត​ប្រកាស​ពន្ធ​ជា​ប្រាក់រៀល និង​គណនា​អាករ​លើ​តម្លៃបន្ថែម​ត្រូវ​បង់​, អ្នក​ជាប់ពន្ធ​អ​និវាស​ន​ជន​ត្រូវ​ប្រើប្រាស់​អត្រា​ប្តូរប្រាក់​ផ្លូវការ​ប្រចាំខែ ដូច​មានចែង​ក្នុង ចំណុច​ទី​៣ នៃ​សេចក្ដីណែនាំ​នេះ​។​

(២) អត្រា​ប្តូរប្រាក់​ផ្លូវការ​សម្រាប់​ពន្ធលើប្រាក់បៀវត្ស​, អ្នក​ជាប់ពន្ធ​ត្រូវ​ប្រើប្រាស់​អត្រា​ប្តូរប្រាក់​ផ្លូវ​ការដែល​ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា រៀងរាល់​ថ្ងៃទី​១៥ នៃ​ខែ​នីមួយៗ សម្រាប់​គណនា​ពន្ធលើប្រាក់បៀវត្ស​។ ក្នុងករណី ថ្ងៃទី ១៥ នៃ​ខែ​នីមួយៗ ចំ​ថ្ងៃ​ឈប់សម្រាក ដែល​ធនាគារជាតិ​នៃ​កម្ពុជា​មិនបាន​ចេញផ្សាយ​អត្រា​ប្តូរប្រាក់​ផ្លូវការ អ្នក​ជាប់ពន្ធ​ត្រូវ​ប្រើប្រាស់​អត្រា​ប្តូរប្រាក់​ផ្លូវការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​បានចេញ​ផ្សាយ​មុន​មួយថ្ងៃ នៃ​ថ្ងៃ​ឈប់សម្រាក​។​

(៣) អត្រា​ប្តូរប្រាក់​ផ្លូវការ​ប្រចាំខែ​, អ្នក​ជាប់ពន្ធ​ត្រូវ​ប្រើប្រាស់​អត្រា​ប្តូរប្រាក់​ផ្លូវ​ការដែល​ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ចុងក្រោយ នៃ​ខែ​នីមួយៗ សម្រាប់​គណនា​ពន្ធ​ត្រូវ​បង់​ប្រចាំខែ ចំពោះ​ការផ្គត់ផ្គង់​ដោយ​អ្នក​ជាប់ពន្ធ​អ​និវាស​ន​ជន​ដែល​បាន​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​សាមញ្ញ ឬ​ប្រតិបត្តិការ​ទាំងឡាយណា​ដែល​មិនមាន​រំលេច​ប្រាក់រៀល​លើ​វិក្កយបត្រ​ដូចជា ប្រតិបត្តិ​ការដែល​ទទួល​ការផ្គត់ផ្គង់​ពី​បុគ្គល​មិន​ស្ថិតក្នុង​របប​ស្វ័យ​ប្រកាស ឬ​ពី​អ​និវាស​ន​ជន​ជាដើម​។ និង (៤), អត្រា​ប្តូរប្រាក់​ផ្លូវការ​ប្រចាំឆ្នាំ​, អ្នក​ជាប់ពន្ធ​ត្រូវ​ប្រើប្រាស់​អត្រា​ប្តូរប្រាក់​ផ្លូវ​ការដែល​ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ចុងក្រោយ ក្នុង​ខែធ្នូ នៃ​ឆ្នាំ​នីមួយៗ សម្រាប់​រៀបចំ​លិខិត​ប្រកាស​ពន្ធ​ប្រចាំឆ្នាំ និង​គណនា​ពន្ធ​ត្រូវ​បង់​ប្រចាំឆ្នាំ​៕ អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        15
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm