អគារសិក្សាមួយខ្នង នៅសាលាបឋមសិក្សាអំពាក់១ ជាអំណោយសម្ដេចតេជោ និង​សម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

2022/10/29 05:40:40 pm        230

ត្បូងឃ្មុំ៖ អគារសិក្សាមួយខ្នង នៅសាលាបឋមសិក្សាអំពាក់១ ស្ថិតនៅភូមិរពាក់១ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែល​ជាអំណោយសម្ដេចតេជោ ហ៊ុន សែន និង​សម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត ត្រូវ​បាន​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ក្រោម​អធិបតី​ភាព​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូល​ដ្ឋាន​ស្រុក​តំបែរ ខេត្តត្បូងឃ្មុំ និងស្រុក​កំពង់សៀម ខេត្តកំពង់ចាម។

ក្នុងពិធីនេះ ក៏មានការអញ្ជើញ​ចូល​រួម​ជា​កិត្តិយសផ​ង​ដែរ​ពី​សំណាក​ឯកឧត្តម​អនុ​ប្រធាន​ក្រុម​ការងារ ឯកឧត្តម លោកជំទាវប្រធានក្រុមការងារចុះជួយឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​សរុប ៤០០នាក់ផងដែរ។

ឯកឧត្តមប្រធានក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តី​នឹក​រលឹក​ពី​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ជូន​បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានជូនពរឱ្យបងប្អូនជួបតែពុទ្ធពរទាំង ៤ ប្រការ។ ឯកឧត្តម​បានបន្ថែមថា សមិទ្ធផល និងការអភិវឌ្ឍដែលទទួលបានដូចសព្វថ្ងៃនេះ គឺដោយ​សារ​ប្រទេស​ជាតិ​យើង​មាន​សុខសន្តិភាព និងស្ថិរភាព​នយោបាយ​ពេញ​លេញ​ក្រោម​ការ​ដឹកនាំ​ដ៏​ឆ្នើម​បំផុត​របស់​សម្តេចតេជោ នាយករដ្ឋមន្ត្រី។ មួយវិញទៀត ការអភវិឌ្ឍធនធានមនុស្ស ដើម្បី​លើក​ស្ទួយ និងអភិវឌ្ឍន៍វិស័យអប់រំក៏ជាចំណុចអាទិភាពរបស់សម្តេចតេជោផងដែរ។ ហេតុនេះ ឯកឧត្តម​ជឿជាក់ថា អគារសិក្សាថ្មី ១ខ្នងនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិតនឹងជួយលើកស្ទួយ និងផ្តល់បរិយាកាសយ៉ាងល្អសម្រាប់លោកគ្រូ អ្នកគ្រូ ព្រម​ទាំង​សិស្សក្នុងសាលាបឋមសិក្សាអំពាក់១ ទាំងអស់ ដើម្បីពង្រឹង និងពង្រីកចំណេះ​ដឹង​បន្ថែម​ទៀត​។

ក្រៅពីនេះ ឯកឧត្តមប្រធានក្រុមការងារក៏បានរំលឹកអំពីសមិទ្ធផលជាច្រើនដែលឯកឧត្តម និង​ក្រុម​ការងារ​សម្រេច​បានក្នុងរយៈពេលជាង ២០ឆ្នាំ នៃការចុះមកជួយស្រុកតំបែរ ហើយ​សន្យា​ថា​នឹង​បន្ត​ចុះ​ជួយ ដោះស្រាយរាល់បញ្ហា ចិញ្ចឹមចលនា និងគាំទ្រប្រជាពលរដ្ឋយើងបន្តទៀត។ សមិទ្ធ​ផល​ទាំង​អស់នេះ គឺមិនអាចកាត់ថ្លៃបានបើមិនមានកិច្ចសហការ និងការគាំទ្រ​ពី​សំណាក់​ប្រជាជន​យើង​នៅ​ស្រុក​តំបែរ ហេតុនេះឯកឧត្តមប្រធានបានណែនាំ និងផ្តាំផ្ញើដល់​ប្រជាពលរដ្ឋ​ នៃ​ស្រុក​តំបែរ និង​ទូទាំងខេត្តត្បូងឃ្មុំទាំងអស់ត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានទាំងអស់គ្នា ជាពិសេស​ត្រូវ​បន្ត​នូវ​ការការពារ គាំទ្រ និង​បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោ ជា​ប្រធាន​គណបក្ស ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សូមជម្រាបជូនថា អគារសិក្សា ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​មានទំហំ ៩ម៉ែត្រ×៤០ម៉ែត្រ មានចំនួន ៥បន្ទប់ ត្រូវបានសាងសង់អស់រយៈពេល ៥ខែ ចាប់​ពីខែឧសភា ដល់ ខែតុលាឆ្នាំ២០២២ និងបានចំណាយ​ថវិកា​ នៃ​ការ​សាង​សង​បូក​រួម​ទាំង​បំពាក់​សម្ភារៈអស់សរុប ៩៧ ៤៧០ ដុល្លារអាមេរិក។

ចំពោះកម្មវិធីនេះ ឯកឧត្តម​ប្រធាន​ក៏​បាន​ឧបត្ថម្ភក្នុ​ងការជួសជុលផ្លូវ និងជូនប្រជាពលរដ្ឋ កង​កម្លាំង និងប្រជាការពារ សាលាបឋម​សិក្សាអំ​ពាក់១ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស គណបក្ស​ស្រុកតំបែរនូវថវិកាសរុបចំនួន ២០ លានរៀលផងដែរ។ បន្ថែមពីនេះ ឯកឧត្តម​ក៏បាន​ឧបត្ថម្ភ​កុំព្យូទ័រ និងម៉ាស៊ីនព្រីន ១ឈុត​ផង​ដែរ​ សម្រាប់​ប្រើប្រាស់​ក្នុង​សាលា​បឋម​សិក្សា​អំពាក់១​៕



អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        103
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm