សម្តេចតេជោ អំពាវនាវពលរដ្ឋមានការប្រុងប្រយ័ត្ន បញ្ហាជំងឺអេប៉ូឡាកំពុងផ្ទុះនៅតំបន់អាហ្វ្រិក

2022/10/29 05:59:42 pm        274

កំពង់ធំ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះបញ្ហាជំងឺអេប៉ូឡា ដែលបាន​ផ្ទុះឡើង​ជាថ្មី នៅតំបន់អាហ្រ្វិក ហើយធ្វើឲ្យអ្នកជំងឺស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់នោះ ។

ក្នុងពិធីសំណេះសំណាល ផ្ដល់ពូជស្រូវ និងស្បៀង​អាហារ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​ប្រមាណ​ជាង ៦ពាន់គ្រួសារ ក្នុងខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ជំងឺអេប៉ូឡា កំពុងកើតឡើងនៅក្នុងប្រទេសអ៊ូហ្គង់ដា ស្ថិត​ក្នុង​តំបន់​អាហ្រ្វិក បានបណ្ដាលឲ្យអ្នកជំងឺមួយចំនួនស្លាប់រួចទៅហើយ ដែលបញ្ហាជំងឺនេះ អាច​នឹង​ឆ្លង​ចូល​មក​ប្រទេសកម្ពុជាយើង ដូចនេះសូមពលរដ្ឋមានការប្រុងប្រយ័ត្ន រួមទាំង​ការ​អនុវត្ត​នូវ​វិធានការ​សុខាភិបាល ។

បើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិ គឺគិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ជំងឺ​អេប៉ូឡា នៅក្នុងប្រទេសអ៊ូហ្គង់ដា បានស្លាប់បាត់បង់ជីវិតចំនួន២៩នាក់ ហើយ​មាន​ឆ្លង​ជា​ច្រើន​ករណី​ទៀត ។

ជាមួយនេះ សម្ដេចតេជោ ក៏បានរំលឹកផងដែរ ដល់​ប្រជាពលរដ្ឋ​បន្ត​ទប់​ស្កាត់ការ​ឆ្លង​រាល​ដាល​ នៃ​ជំងឺ​កូវីដ-១៩ មានបន្តអនុវត្តនូវវិធានការ ៣ការពារ ៣កុំ រួមទាំងការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ចំនួន​ដូស ខណៈមានពលរដ្ឋប្រមាណ៤លាននាក់ទៀត នៅមិនទាន់បានចាក់ដូសទី៣ ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្រាប់កម្ពុជាមិនមានការខ្វះខាតវ៉ាក់សាំង ចាក់​ជូន​ប្រជាពលរដ្ឋ​នោះ​ទេ ដែលបច្ចុប្បន្នមានស្តុកនៅក្នុងឃ្លាំងចំនួនជាង ៨លានដូស ហើយនៅ​សល់​វ៉ាក់សាំង​ជា​ជំនួយរបស់ចិន និងអាមេរិក សរុបប្រមាណជាង ២០លានដូសទៀត ។ ដោយសម្ដេច​ក៏​បាន​អំពាវ​នាវបន្ថែមផងដែរ ដល់ប្រជាពលរដ្ឋ សូមទៅចាក់វ៉ាក់សាំងតាមចំនួនដូស ឲ្យ​បាន​គ្រប់​គ្នា​៕ អត្ថបទ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        73
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm