កម្លាំង​ព្រំដែន​អ៊ុយ​ក្រែ​ន​ប្រុងប្រៀប​នៅ​ព្រំដែន​ប្រទេស​បេឡា​រុស​

2022/10/29 07:00:52 pm        371

​អ៊ុយក្រែន៖ កងកម្លាំង​អ៊ុយ​ក្រែ​ន​ដែល​ឈរជើង​នៅ​ជិត​ព្រំដែន​ភាគ​ខាងជើង ​ជាមួយ​ប្រទេស​បេឡា​រុស​បាន​និយាយ​ថា ពួកគេ​កំពុង​រៀបចំ​សម្រាប់​ការ​វាយ​លុក​របស់​រុស្ស៊ី​ ដែល​អាច​កើតមានឡើង​ពី​ការឆ្លងកាត់​ព្រំដែន​។ ឆ្មាំ​ព្រំដែន​ដែល​ឈរជើង​ក្នុង​តំបន់ Chernihiv កំពុង​ឃ្លាំមើល​យ៉ាង​ដិតដល់​នៅ​ព្រំដែន​ក្នុង​ការបាញ់​ផ្លោង​របស់​រុស្ស៊ី​ជា​បន្តបន្ទាប់​។

អ្នកនាំពាក្យលោកស្រី Halyna Shechovtsova បាន​ប្រាប់​ទូរទស្សន៍​អង់គ្លេស Sky ថា ​អង្គភាព​របស់លោក​ស្រី​កំពុងរៀបចំ​ទីតាំង​ការពារ​ ដោយ​សារតែ​ការ​មើល​ឃើញ​ពី​ការកើនឡើង​ហានិភ័យ​។ ​សមាជិក​ឆ្មាំ​ម្នាក់​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ចល័ត ​ផលិត​ដោយ​ចក្រភព​អង់គ្លេស​និយាយថា​ អង្គភាព​របស់លោក​ត្រូវការ​អាវុធ​បន្ថែមទៀត​ព្រោះ​វា​នឹង​ក្លាយជា​ខ្សែការពារ​ដំបូង​។ តំបន់ Chernihiv ស្ថិតនៅ​ភាគ​ខាងជើង​ទីក្រុង Kyiv ហើយ​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​រុស្ស៊ី និង​បេឡា​រុស​។ រុស្ស៊ី​បាន​ប្រើប្រាស់​ប្រទេស​បេឡា​រុស​ជា​មូលដ្ឋាន​សម្រាប់​កងទ័ព​និង​ដាក់​សព្វាវុធ​របស់ខ្លួនដែល​បាន​វាយលុក​លើ​អ៊ុយ​ក្រែ​ន​កាលពី ៨ខែ​មុន​។​

​ការព្រួយបារម្ភ​ជាច្រើន​នៅតែមាន​ថា ប្រធានាធិបតី​​បេឡា​រុស​លោក Alexander Lukashenko អាច​នឹង​ព្រមព្រៀង​បញ្ជូន​កងទ័ព​របស់លោក​ទៅ​ភាគខាងត្បូង​ចូលទៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក Lukashenko បាន​គាំទ្រ​ជា​សាធា​រណៈ​ចំពោះ​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ដោយ​ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​អន្តរជាតិ ​និង​ការដាក់ទណ្ឌកម្ម​លើ​ទីក្រុង ​Minsk​។ កាលពី​ដើមខែ​នេះអាជ្ញាធរ​បានប្រកាស​ពី​ការបង្កើត ការប្រមូលផ្តុំ​កងទ័ព​ប្រចាំ​តំបន់​រួមគ្នា​ជាមួយ​រុស្ស៊ី និង​បាន​និយាយថា ទាហាន​រុស្ស៊ី​ប្រមាណ ៩,០០០នាក់​នឹងត្រូវ​ឈរជើង​នៅក្នុង​ប្រទេស​បេឡា​រុស៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        23
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        116
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm