លោក Putin និងលោក Shoigu ពិភាក្សា​ពី​ការធ្វើ​ឲ្យ​ប្រសើរឡើង​ការហ្វឹកហ្វឺន​សម្រាប់​ទាហាន​កេណ្ឌ

2022/10/29 07:13:08 pm        409

​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​ថ្ងៃ​សុក្រ​បាន​បញ្ជា​យោធា​ធ្វើឱ្យ​ប្រសើរឡើង​ នូវ​ការហ្វឹកហ្វឺន​សម្រាប់​ទាហាន​កេណ្ឌ​ថ្មី ហើយ​ផ្តល់​ឱ្យ​ពួកគេ​នូវ​ឧបករណ៍ និង​ការ​ផ្គត់ផ្គង់​ចាំបាច់​។ ​បទបញ្ជា​នេះ​បាន​ធ្វើ​ឡើង​នៅពេលដែល​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu បាន​ប្រា​ប់​លោក Putin ថា​ យោធា​បានបញ្ចប់​ការ​កេណ្ឌ​ទាហាន​បម្រុង​ចំនួន ៣​សែន​នាក់​ស្របតាម​បទបញ្ជា​កេណ្ឌ​កងទ័ព​របស់​លោក​ Putin​។

​លោក Sergei Shoigu បាន​រាយការណ៍​ទៅ​លោក​ Putin ​កាលពី​ថ្ងៃ​សុក្រ​ថា​ បទបញ្ជា​របស់លោក​ត្រូវបាន​បំពេញ និង​បាន​និយាយ​ថា ​ពុំមាន​ផែនការ​ភ្លាមៗ​ដើម្បី​កេណ្ឌ​កងទ័ព​បន្ថែម​ទៀត​នោះទេ​។ លោក​និយាយ​ថា ទាហាន​កេណ្ឌ​ចំនួន ៨២,០០០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​រួចហើយ​ទៅកាន់​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ ២១៨,០០០​នាក់​ផ្សេងទៀត​កំពុង​ត្រូវ​បាន​បណ្តុះ​បណ្តាល​។​ ​លោក Putin និយាយ​ថា ចាំបាច់​ត្រូវ​មាន​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងលើ​ការ​កសាង​គ្រប់​ផ្នែក ​នៃ​កង​កម្លាំង​ប្រដាប់​អាវុធរួម​ទាំង​កងកម្លាំង​ជើងគោក​។

លោក​ Putin បាន​ចេញ​បញ្ជាការ​កេណ្ឌ​កងទ័ព​នៅ​ខែ​កញ្ញា ​ក្នុង​គោលបំណង​បង្កើន​កងទ័ព​រុស្ស៊ី​នៅ​សមរភូមិ​មុខ​។ ​ចំណាត់​ការ​នេះ​បាន​ជំរុញ​ឱ្យ​មាន​ការ​តវ៉ា និង​ជំរុញ​ឱ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ភៀសខ្លួន​ចេញពី​ប្រទេស​។ សកម្មជន និង​សារព័ត៌មាន​រុស្ស៊ី​បាន​និយាយ​ថា អ្នក​ដែល​ត្រូវ​បាន​កេណ្ឌ​ជាច្រើន​នាក់​ត្រូវ​បាន​គេ​ប្រាប់​ឱ្យ​ទិញ​សម្ភារៈ​ជា​មូលដ្ឋាន ដូចជា​ឧបករណ៍​ពេទ្យ និង​អាវធំ​ដោយ​ខ្លួនឯង ហើយ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ផ្តល់​អាវុធ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        372
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        419
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        396

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm