ឯកឧត្តម វេង សាខុន៖ ប្រមុខរាជរដ្ឋាភិបាលយកចិត្ត​ទុកដាក់យ៉ាង​ខ្លាំង​បំផុតចំពោះសុខដុមនីយកម្មសាសនា

2022/10/29 08:03:05 pm        527

ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន មានប្រសាសន៍ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោយកចិត្ត​ទុកដាក់យ៉ាង​ខ្លាំង​បំផុត​ចំពោះសុខដុមនីយកម្មសាសនា ​ដើម្បីធានាថាកម្ពុជា​មិន​ប្រកាន់ជាតិ​សាសន៍ និងសាសនា​ណា​មួយកើតឡើងឡើយ។

ឯកឧត្តម បន្ថែមទៀតថា សុខដុមនីយកម្ម​នៃជនជាតិ​ និងសាសនានេះ ​គឺមានសារៈសំខាន់ណាស់​សម្រាប់​សង្គមកម្ពុជាបច្ចុប្បន្ន ​ដើម្បីរស់នៅជាមួយគ្នាប្រកបដោយភាពសុខសាន្ត។

ថ្លែងបែបនេះ ក្នុងឱកាស​ចុះ​ជួបសំណេះសំណាលជាមួយបងប្អូនខ្មែរ-ឥស្លាមជាង ៦០នាក់នៅវិហារថ្នល់កែង ភូមិថ្នល់កែង ឃុំសេដា ស្រុកតំបែរ ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការ​ងារ​គណបក្ស​ចុះ​មូល​ដ្ឋាន​ស្រុក​តំបែរ ខេត្តត្បូងឃ្មុំ និងស្រុក​កំពង់សៀម ​ខេត្តកំពង់ចាម បាន​ពាំនាំនូវក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនខ្មែរ-ឥស្លាមយើងទាំងអស់ក្នុងស្រុកតំបែរ។

នាឱកាសនោះ ឯកឧត្តមប្រធានបានអរគុណដល់បងប្អូនខ្មែរ-ឥស្លាមទូទាំងស្រុកតំបែរ​ដែល​បាន​ចូលរួម​ថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនិងប្រជាជនកម្ពុជា ​ដោយមិនប្រកាន់សាសនា ហើយ​មាន​ជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ​និង​គណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក។

ឯកឧត្តម ប្រធានក៏បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនខ្មែរ-ឥស្លាមទាំងអស់ដែលបាន​ចូលរួម​ចំណែក​ជាមួយរាជរដ្ឋាភិបាលក្នុងការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ​រាតត្បាត​កូវីដ-១៩ ដោយជោគជ័យ​ផងដែរ និងជាពិសេសបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន​ដ៏ច្រើន​លើសលុប នាខែមិថុនាកន្លងទៅ។ ភាពជោគជ័យនេះ បានអនុញ្ញាតឱ្យប្រទេសកម្ពុជា​យើងអាច​បើកដំណើរការជាប្រក្រតីឡើងវិញ បន្តបាននូវសុខសន្តិភាព សុវត្ថិភាពសង្គម និងមានលទ្ធភាព​គ្រប់គ្រាន់ក្នុងបន្តស្តារសេដ្ឋកិច្ចជាតិបានយ៉ាងឆាប់រហ័ស។

ក្នុងឱកាសនោះ ឯកឧត្តម វេង សាខុន ក៏បានប្រគល់ជូនថវិកាចំនួន ១លានរៀលទុក​សម្រាប់ប្រើការ​នៅក្នុងវិហារថ្នល់កែង​ ហើយក៏បានឧបត្ថម្ភដល់បងប្អូនខ្មែរ-ឥស្លាមដែលមានវត្តមាននាព្រឹកនេះ ដោយក្នុងម្នាក់ៗទទួលបាន ២ម៉ឺនរៀលស្មើៗគ្នា៕


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        50
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        101
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm