សន្និសីទលើកទី៥ នៃសមាគមគ្រូពេទ្យទារកកម្ពុជាក្រោមប្រធានបទ «ការថែទាំសុខភាពទារកជុំវិញសម្រាល»

2022/10/29 09:01:15 pm        848

ភ្នំពេញ៖ សមាគមគ្រូពេទ្យទារកកម្ពុជា ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ បានបើកសន្និសីទ លើកទី៥ ក្រោមប្រធានបទ «ការថែទាំសុខភាពទារកជុំវិញសម្រាល» ដែលមានការចូលរួម​ពី​គ្រូពេទ្យ​គ្រប់ជំនាញ ជាពិសេសគ្រូពេទ្យផ្នែកម្តាយ និងទារកចំនួនជាង ២០០នាក់​ ក្នុងសន្និសីទនេះ ដឹកនាំក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ ​ក្រសួងសុខាភិបាល និង​ជាប្រធានគណៈគ្រូពេទ្យជាតិកម្ពុជា។

លោកជំទាវសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ឹម សិទ្ធិការ្យ ប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា ប្រធាន​ផ្នែក​ប្រពោធនកម្មទារក និងអគ្គនាយករង ​នៃមន្ទីរពេទ្យកាល់ម៉ែត ​មានប្រសាសន៍ថា ទិវាសន្និសីទក្រោម​ប្រធានបទ «ការថែទាំសុខភាពទារកជុំវិញសម្រាល» ជាប្រធានបទដ៏សំខាន់បំផុតដើម្បីចូលរួម លើកកំពស់សុខាមាលភាពមាតា និងទារក និងកាត់បន្ថយអត្រាស្លាប់របស់ទារក ​នៅប្រទេសកម្ពុជា តាមរយះការផ្សព្វផ្សាយចំណេះដឹងបន្ថែម ​ក៏ដូចជាការបណ្តុះ ​បណ្តាលទាក់ទងទៅនឹង ការថែទាំ​សុខភាព​មាតាពេលមានផ្ទៃពោះ ​ការថែទាំ ​ពេលសំរាល ​និងការថែទាំទារកក្រោយពេលសំរាល។ តាមរយះការបង្ហាញរបស់វាគ្មិនជាតិ​ និងអន្តរជាតិពីការព្យាបាល ពិសេស ចំពោះទារកដែលកើតមក​ខ្សោយ នឹងផ្តល់នូវចំណេះដឹង ​និងបទពិសោធន៍ថ្មីៗ​ បំផុតដល់គ្រូពេទ្យជំនាញទាំងអស់ ដើម្បីយក​ទៅ​អនុវត្តតាមបណ្តាមន្ទីរពេទ្យ របស់ខ្លួន ​ដើម្បីចូលរួមក្នុងការកាត់បន្ថយមរណៈភាពទារក​នៅ​ព្រះរាជា​ណាចក្រកម្ពុជា។

ជាមួយគ្នានោះក្នុងសន្និសីទ ​ក៏មានការធ្វើបទបង្ហាញដោយវាគ្មិនជាតិ និងអន្តរជាតិដែលមកពី​បណ្ដា​ប្រទេស បារាំង និង​សិង្ហបុរី ក្រោមប្រធានបទចម្បងមួយគឺ​ «ការថែទាំសុខភាពទារកជុំវិញ សម្រាល»។

ទន្ទឹមគ្នានោះ ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា សមាគម​គ្រូពេទ្យទារកកម្ពុជា ​តែងតែខិតខំ​ក្នុងការរៀបចំអោយ​មានកម្មវិធី នេះឡើងជារៀងរាល់​ឆ្នាំទោះក្នុងបរិបទ​ Covid ក្នុងគុណតំលៃដ៏ធំធេង ​ក្នុងការចែករំលែកនូវបទ ​ពិសោធន៍ថ្មីៗ ​ជឿនលឿន ដល់​សហភាតរៈទាំងអស់ដែលបាន​អញ្ជើញ​ចូលរួម​ក្នុង​ទិវា​សន្និសីទនេះ ក្នុងគោលបំណង​ចូលរួម​អភិវឌ្ឍន៍វិស័យសុខាមាលភាពមាតា ​និង​ ទារកអោយកាន់តែប្រសើរឡើងពីមួយ ឆ្នាំទៅមួយឆ្នាំ ។ ការធ្វើការជាក្រុមនេះ​ អាចជួយកាត់បន្ថយអត្រាមរណៈភាពទារកអោយកាន់តែមាន ប្រសិទ្ធិភាព​បន្តិចម្ដងៗ ​តាមរយះការផ្សព្វផ្សាយចំណេះដឹងបន្ថែម ​ក៏ដូចជាការបណ្តុះបណ្តាលទាក់ទង ទៅនឹង ការថែទាំសុខភាពមាតាពេលមានផ្ទៃពោះ ការថែទាំពេលសំរាល និងការថែទាំទារកក្រោយ ពេលសំរាល។

ជាចុងក្រោយតាងនាមអោយក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា ឯកឧត្តម​សាស្ត្រាចារ្យ ធា គ្រុយ សូមថ្លែងអំណរ គុណជាថ្មីម្ដងទៀតដល់សមាគម​គ្រូពេទ្យទារកកម្ពុជា ដែលមាន​លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ ​ជាប្រធាន និងសាស្ត្រាចារ្យ Victor Samuel Rajadurai ប្រធានសមាគមគ្រូពេទ្យទារកថ្នាក់តំបន់​ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកប​ដោយគតិ បណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជា​ណា​ចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសុខុមាលភាពប្រជាជនកម្ពុជាទាំងមូល។ រាជរដ្ឋាភិបាលកម្ពុជា ​បានសម្រេចនូវ​សមិទ្ធផល​សុខាភិបាលធំៗ​ជាច្រើន ជាពិសេសការកាត់​បន្ថយ​អត្រាមរណភាព មាតានិងទារក៕អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        53
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        139
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm