រដ្ឋបាលខេត្តកណ្តាលបើកការប្រណាំងទូកអបអរព្រះរាជពីធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក សំពះព្រះខែ

2022/10/29 09:14:01 pm        868

កណ្តាល៖ ដូចការគ្រោងទុក នៅថ្ងៃទី២៩ ខែតុលានេះ រដ្ឋបាលខេត្តកណ្តាល ចាប់ផ្តើម​បើក​ពិធី​ប្រណាំងទូករយៈពេល២ថ្ងៃ ​នៅមាត់ទន្លេបាសាក់សួនច្បារក្រុងតាខ្មៅ ​ដើម្បីអបអរសាទរ​ព្រះរាជ​ពិធីបុណ្យអុំទូក ​បណ្តែតប្រទីប អកអំបុក ​និងសំពះព្រះខែ ​ខណៈពិធីនេះរដ្ឋបាល​ខេត្តបាន​អាកខាន​រៀបចំចំនួន២ឆ្នាំ ​ដោយសារកូវីដ១៩។

បើតាម លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំយុវជន​ និងកីឡា ​ខេត្តកណ្តាល ​បានថ្លែងថា នៅក្នុងឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកណ្តាល ​បានឯកភាពទទួលទូកចូលរួមប្រកួតមានចំនួន៩២ទូក កើន​ឡើន២៨ទូក បើប្រៀបធៀបការទូកចូលរួមប្រណាំងនៅក្នុងឆ្នាំ២០១៩ កន្លងទៅ។

លោក ចេង សំអ៊ុល បញ្ជាក់ថា ក្នុងចំណោមទូកដែលចូលរួមប្រណាំងទាំង៩២​ទូកនោះ គឺមាន​ទូកចែវ ទូកអុំ អន្តរជាតិ ទូកកាចា ​និងមានកីឡាករ​ កីឡាការិនី ប្រមាណជាង ​ចំនួន ៤៥០០នាក់ និងមាន​កម្លាំងត្រៀម ​ចំនួន ៧៩៦នាក់ ​មកពីបណ្តាខេត្តរាជធានី និងក្រសួងចំនួន៧ រួមមាន​ខេត្តកណ្តាល រាជធានីភ្នំពេញ កំពង់ចាម ព្រៃវែង តាកែវ ​និងខេត្តកំពង់ឆ្នាំង និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមកីឡាករកីឡាការនី ថ្លែងថា នៅក្នុងឆ្នាំនេះបើទោះកម្ពុជាមិនបានរៀបចំ​ព្រះរាជពិធី​បុណ្យ​អុំទូក តែតាមបណ្តាខេត្តរាជធានីនានា​គឺបានរៀបចំពិធីប្រណាំងទូក តាមទំនៀបទំលាប់​ប្រពៃណី​វប្បធម៌ខ្មែរមានតាំងពីបុរាណកាលមក ហើយសម្រាប់ការចូលរួមពិធី​ប្រណាំង​ទូកនៅ​ក្រុងតាខ្មៅ​នា​ពេលនេះដែរ យើងមានការសប្បាយចិត្តដែលបានបង្ហាញ​សមត្ថភាពទូករបស់​គេដណ្តើម​ជ័យលាភីជាមួយបណ្តាទូកនានាទៀតជាច្រើន។

សូមបញ្ជាក់ថា នៅក្នុងពីធីប្រណាំងទូកក្រុងតាខ្មៅនេះ រដ្ឋបាលខេត្តកណ្តាលបានរៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយនានា​ជាច្រើនអមជាមួយរួមមាន៖ ​កម្មវិធីប្រគំដន្ត្រី កម្មវិធីតាំងពិព័រណ៍​ទំនិញ​ក្នុងស្រុក បង្ហោះកូប និងកម្មវិធីតូចៗ ​ដើម្បីបង្កើនភាពសប្បាយរីករាយជាច្រើន​ទៀត​របស់​ប្រជាពលរដ្ឋ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        23
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        99
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm