ខ្លឹមសារសំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាល និងផ្តល់ស្រូវពូជប្រជាពលរដ្ឋជា ៦.០០០គ្រួសារ នៅខេត្តព្រៃវែង

2022/10/30 02:28:35 pm        732

ព្រៃវែង៖ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជប្រជាពលរដ្ឋចំនួន ៦.១១២គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គនៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ។

ខាងក្រោមនេះ ជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាល និងផ្តល់ស្រូវពូជប្រជាពលរដ្ឋជា ៦.០០០គ្រួសារនៅខេត្តព្រៃវែង៖

- សម្តេចតេជោ ហ៊ុន សែន បានពាំនាំព្រះរាជបណ្តាំសាកសួរសុខទុក្ខពីព្រះករុណា ព្រះមហាក្សត្រ និងហ្លួងម៉ែ ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅខេត្តព្រៃវែងនាពេលនេះ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់អាជ្ញាធរទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានចុះអន្តរាគមន៍បន្ទាន់ ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ នៅខេត្តព្រៃវែង ព្រមទាំងការជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ស្រូវពូជ នឹងត្រូវផ្តល់ជូនតែប្រជាកសិករណា ដែលស្រូវរបស់គាត់មានការខូចខាតដោយទឹកជំនន់ ហើយគាត់អាចយកស្រូវពូជទាំងនោះ មកស្តារឡើងវិញបានតែប៉ុណ្ណោះ។ ក្រៅពីនោះ ប្រជាកសិករ នឹងទទួលបានពូជំណាំផ្សេងៗ តាមលទ្ធភាពជាក់ស្តែង។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងការកោតសរសើរ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសផ្នែកសុខាភិបាល ដែលបានប្រឹងប្រែងរួមគ្នាជាមួយប្រជាពលរដ្ឋ ក្នុងការធ្វើឱ្យប្រើសើរឡើង នៃការទប់ស្កាត់ និងកាត់ផ្តាច់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងទេ ដូច្នេះវិធានការការពារខ្លួន និងការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស តាមការណែនាំរបស់ក្រុមគ្រូពេទ្យ គឺជាអ្វីដែលយើងចាំបាច់ត្រូវធ្វើ ដើម្បីធានាការវិនាសកម្មជាច្រើន វាយប្រហារដោយសារកូវីដ-១៩។

- សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តមានវិធានការការពារខ្លួនពីការឆ្លង និងចម្លងកូវីដ-១៩ ដោយអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ឱ្យបានគ្រប់ៗគ្នា តាមការណែនាំរបស់គ្រូពេទ្យ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅកម្ពុជាទើបតែឈ្នះលើសមរភូមិកូវីដ-១៩តែប៉ុណ្ណោះ នៅមិនទាន់ឈ្នះលើសង្គ្រាមប្រឆាំងនឹងកូវីដ-១៩ទាំងស្រុងនៅឡើយទេ ដូច្នេះទាមទារឱ្យយើងរួមគ្នាលើវិធានការនានាលើការប្រយុទ្ធប្រឆាំងកូវីដ-១៩។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពេលកូវីដ-១៩ផ្ទុះខ្លាំង ដែលមានអ្នកឆ្លងអ្នកឆ្លង និងស្លាប់រៀងរាល់ថ្ងៃ គឹជាពេលវេលា ដែលតម្រូវឱ្យអាជ្ញាធរមានវិធានការនានា ដើម្បីការពារសុខមាលភាព និងអាយុជីវិតប្រជាពលរដ្ឋ ពីការវាយប្រហារដោយជំងឺកូវីដ-១៩។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋខេត្តព្រៃវែង និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹក ភ្លូកដី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ហើយសម្តេចសង្ឃឹមថា ប្រជាពលរដ្ឋគ្រប់ៗរូប នឹងនៅបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ និងការបោះឆ្នោតក្រោយៗទៀត។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា លោកប្រធានាធិបតីអាមេរិក ចូរ បៃដិន នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងអាស៊ីបូព៌ា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលឆាប់ៗយ៉ាងមុខនេះ។ បន្ទាប់មកអាមេរិក នឹងបញ្ជូនអនុប្រធានាធិបតីរបស់ខ្លួនមកទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងជួបសន្ទនាតាមទូរស័ព្ទ ជាមួយឯកឧត្តម Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លើកិច្ចការមួយចំនួន ពាក់ព័ន្ធកិច្ចសហប្រតិបត្តិក្របខណ្ឌអាស៊ាន និងអ៊ុយក្រែន។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នឹងទទួលបានពូជស្រូវចំនួន ១០០គីឡូក្រាម ក្នុងមួយគ្រួសារ។ សម្តេចក៏បានបញ្ជាក់ថា បើមុនពេលសម្តេចមកផ្តល់ជូន ប្រជាពលរដ្ឋណាដែលទទួលបាន ៥០គីឡូក្រាមពីអាជ្ញាធរហើយ ក៏សូមកុំច្រណែននឹងអ្នកបានក្រោយ។

- សង្កថាសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាល និងផ្តល់ស្រូវពូជ ប្រជាពលរដ្ឋជា ៦.០០០គ្រួសារ រងគ្រោះដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គនៅខេត្តព្រៃវែង ចប់នៅវេលាម៉ោង៧ និង១៧នាទី។

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        101
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm