សម្តេចតេជោ ហ៊ុន សែន៖ ប្រធានាធិបតីអាមេរិកនឹងធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមប្រជុំដៃគូជាមួយអាស៊ាន

2022/10/30 03:18:47 pm        876

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ បានបញ្ជាក់ថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន នឹងធ្វើដំណើរមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អាមេរិកនៅទីក្រុងភ្នំពេញ នៅប៉ុន្មានថ្ងៃទៀតនេះ។

ក្នុងឱកាសអញ្ជើញសំណេះសំណាល ចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣០ ខែតុលា ដែលជាខេត្តចុងក្រោយនៃវត្តមានរបស់សម្តេចក្នុងការអញ្ជើញចុះចែកស្រូវពូជបែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានយកឱកាសជំរាបជូនជនរួមជាតិអំពីកិច្ចការជាច្រើននៅចំពោះមុខដែលនៅសល់តែប៉ុន្មានថ្ងៃទៀត សម្តេចនឹងត្រូវដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ាន និងដៃគូពាក់ព័ន្ធដទៃទៀត ហើយសម្តេចក៏បានប្រកាសថា ឥឡូវនេះសេតវិមានរបស់សហរដ្ឋអាមេរិក បានឆ្លើយតបហើយថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូរ បៃដិន នឹងធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិកនិងអាស៊ីបូព៌ា។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំជាមួយដៃគូពាក់ព័ន្ធដទៃទៀតដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះនឹងរៀបចំឡើងពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។

ទាក់ទិនកិច្ចការអាស៊ានសម្តេចបានបញ្ជាក់ថា សម្តេចមានកិច្ចការបរទេសច្រើនណាស់ដែលត្រូវធ្វើដោយមិត្តភក្តិបរទេសរបស់យើងក៏មានចំនួនច្រើន។ទោះជាយ៉ាងណាជំរាបពីកម្មវិធីនឹងជួបសន្ទនាជាមួយលោកប្រធានាធិបតី អ៊ុយក្រែននៅល្ងាចថ្ងៃទី១ខែវិច្ឆិកា រីឯការអញ្ជើញលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន មកចូលរួមកិច្ចប្រជុំកំពូលដៃគូអាស៊ាននៅថ្ងៃខាងមុខនេះសម្តេចកំពុងរង់ចាំមើលការឆ្លើយតបពីលោកពូទីន៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        119
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm