១៥១ស្លាប់ និង៨២នាក់រងរបួស ក្នុងហេតុការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យ Halloween នៅសេអ៊ូល

2022/10/30 06:20:42 pm        691

កូរ៉េខាងត្បូង៖ គិតត្រឹមម៉ោងជាង ១១ ព្រឹកថ្ងៃទី៣០ ខែតុលានេះ មានការបញ្ជាក់ថា មនុស្សចំនួន ១៥១នាក់ បានស្លាប់ និង ៨២នាក់រងរបួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅបុណ្យ Halloween នៅទីក្រុង សេអ៊ូលប្រទេសកូរ៉េ ខាងត្បូង។

ប្រភពព័ត៌មាន BBC បានបញ្ជាក់ត្រឹមព្រឹកនេះថា មានជនរងគ្រោះចំនួន១៥១ បានស្លាប់ និងមានជនរងគ្រោះចំនួន ៨២នាក់បានរងរបួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅក្នុងពិធីបុណ្យ Halloween នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ជនរងគ្រោះនៅក្នុងព្រឹត្តិការណ៍នេះ ភាគច្រើនជាយុវជន ដែលស្ថិតនៅក្នុងចន្លោះអាយុជាង ២០ឆ្នាំ។ ក្នុងចំនួនជនរងគ្រោះដែលបានស្លាប់ទាំងនោះ ក៏មានជនរងគ្រោះជាជនបរទេសចំនួន ១៩នាក់ផងដែរ។

ហេតុការណ៍រត់ជាន់គ្នាដែលបង្កឱ្យចំនួនអ្នកស្លាប់ និងរងរបួសជាច្រើននេះ កើតឡើងនៅពេលដែលមានពលរដ្ឋជាច្រើនសម្រុកចូលផ្លូវចង្អៀតស្ថិតក្នុង តំបន់ Itaewon ជាតំបន់ដែលមានប្រជាប្រិយភាពខ្លាំងនៅពេលរាត្រី។

ជនរងគ្រោះដែលនៅមានជីវិត បានលើកឡើងដែរថា ពួកគេមានភាពពិបាកខ្លាំងក្នុងការដកដង្ហើម ដោយសារតែសាកសពជាច្រើនបានស្លាប់គរពីលើគ្នា។ ក្នុងហេតុការណ៍នេះ ប្រធានាធិបតី Yoon Suk-yeol ក៏បានចុះទៅទីតាំងកើតហេតុ និងបញ្ជាឱ្យមានការស៊ើបអង្កេតនិងបញ្ជាឱ្យកងកម្លាំងចុះជួយជនរងគ្រោះដែលនៅមានជីវិត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        371
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        418
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        395

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm