ភ្នំពេញ ៖ សមត្ថកិច្ចអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តពន្លត់ជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍គ្រោះអគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរ យីហោ ស៊ីនវៃជា ឯក ។
ហេតុការកើតឡើង កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធនីភ្នំពេញ ។
ករណីគ្រោះអគ្គីភ័យនេះ បានរលត់ទៅវិញទាំងស្រុង ត្រឹមតែរយះពេលមិនដល់កន្លះម៉ោងនោះទេ ដោយសារសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន សហជាមួយមន្ត្រីជំនាញការិយាល័យរថយន្ត បង្ការ សង្គ្រោះ និង ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ចេញរថយន្តពន្លត់អគ្គីភ័យតាមបណ្តាគោលដៅសំខាន់ៗ ជាច្រើនគ្រឿង ក្នុងការជួយអន្តរាគមន៍សង្គ្រោះ និង ពន្លត់អគ្គីភ័យនេះទាន់ពេលវេលា ។
ជុំវិញបញ្ហាគ្រោះអគ្គីភ័យនេះសមត្ថកិច្ចជំនាញការិយាល័យរថយន្ត បង្ការ សង្គ្រោះ និង ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កំពុងស្រាវជ្រាវរកមូលហេតុ៕
តារាវុទ្ធី