លោក ហ៊ុន ម៉ាណែត អញ្ជើញចូលរួមរាត្រីសមោសរជាមួយម្ចាស់អាជីវកម្មកម្ពុជា CEO Award ២០២២

2022/10/30 09:45:22 pm        698

ភ្នំពេញ: លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមរាត្រីសមោសរ ជាមួយម្ចាស់អាជីវកម្មកម្ពុជា CEO Award ២០២២ ក្នុងឱកាសនៃការប្រារព្ធខួបទី ១៣ ឆ្នាំនៃការបង្កើតនូវក្លឹប ខណៈ CEO Awardនេះ បានកសាង និងការពង្រឹងសមត្ថភាពអ្នកដឹកនាំធុរកិច្ចក្នុងស្រុកឱ្យក្លាយជាអគ្គនាយកអាជីពប្រកបដោយចំណេះដឹង និងជំនាញច្បាស់លាស់ក្នុងការដឹកនាំ, គ្រប់គ្រង និងចាត់ចែងសា្ថប័នអាជីវកម្មពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារអន្តរជាតិនោះ។

ថ្លែងនៅក្នុងកម្មវិធីនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បាន សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពចូលរួមចំណែកជាច្រើនរបស់ CEO Master Club ក្នុងនាមជាស្ថាប័នបណ្តុះបណ្តាលសហគ្រិនភាពដែលមានទស្សនវិស័យ និងបេសកកម្មប្រកបដោយគុណតម្លៃជាក់ស្តែង ពោលគឺ ការកសាង និងការពង្រឹងសមត្ថភាព អ្នកដឹកនាំធុរកិច្ចក្នុងស្រុកឱ្យក្លាយជាអគ្គនាយកអាជីពប្រកបដោយចំណេះដឹង និងជំនាញច្បាស់លាស់ក្នុងការដឹកនាំ, គ្រប់គ្រង និងចាត់ចែងសា្ថប័នអាជីវកម្មពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារអន្តរជាតិ ដោយធានាបាននូវវឌ្ឍនភាពអាជីវកម្មប្រសើររឹងមាំ និងលឿនឆ្ពោះទៅមុខ ព្រមជាមួយនឹងការជួយបង្កើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការពង្រឹងភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន-សហគ្រាសកម្ពុជានៅលើទីឆាកអន្តរជាតិ។

លោកបណ្ឌិត ក៏សូមអបអរសាទរដល់ជ័យលាភី CEO Master Club ឆ្នាំ២០២២ ដែលបានខិតខំប្រឹងប្រែងកសាងសមត្ថភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ប្រកបដោយសាមគ្គីភាព និងភាតរភាព ព្រមទាំងបានប្រើប្រាស់ និងអនុវត្តជាក់ស្តែងនូវចំណេះដឹង និងចំណេះធ្វើ ទទួលបានពីវគ្គបណ្តុះបណ្តាលនានារបស់ CEO Master Club សម្រាប់ការដឹកនាំ, គ្រប់គ្រង និងចាត់ចែងអាជីវកម្មរបស់ខ្លួន រហូតទទួលបាននូវវឌ្ឍនភាព, វិបុលភាព និងជោគជ័យដ៏គួរឱ្យកត់សម្គាល់។

ជាមួយគ្នានោះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានកោតសរសើរដល់សហគ្រិនកម្ពុជាទាំងអស់ ដែលបានចូលរួមលើកស្ទួយកេរ្តិ៍ឈ្មោះរបស់ប្រទេសយើង តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជករ និងវិនិយោគិនអន្តរជាតិ និងការបង្ហាញអំពីចំណុចវិជ្ជមានប្រកបដោយសក្តានុពលរបស់កម្ពុជា និងការចូលរួមទាក់ទាញវិនិយោគទុនផ្ទាល់ពីបរទេស ជាពិសេសការណែនាំឱ្យមិត្តបរទេសបានស្គាល់, គោរព, និងផ្តល់តម្លៃចំពោះប្រទេសកម្ពុជា។

ទាំងនេះ គឺជាការចូលចំណែកមួយដ៏សំខាន់ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល នៅក្នុងបេសកកម្មនៃការនាំប្រទេសកម្ពុជាទៅកាន់ពិភពលោក, ការធ្វើឱ្យពិភពលោកស្គាល់ច្បាស់ពីកម្ពុជា និងការលើកកម្ពស់សហគ្រិនភាពកម្ពុជា ដើម្បីលើកស្ទួយកិត្យានុភាពជាតិ, ធានាបាននូវភាពប្រកួតប្រជែង, រក្សាបាននូវស្ថិរភាពម៉ាក្រូ និងជំរុញកំណើនសេដ្ឋកិច្ចជាតិនៅក្នុងកម្រិតតំបន់ និងសកល។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ សូមបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការជួយសហគ្រិនទាំងអស់ តាមរយៈបង្កលក្ខណៈឱ្យមានបរិយាកាសប្រកួតប្រជែង និងចូលរួមទាំងអស់គ្នាក្នុងទីផ្សាសេរីប្រកបដោយតម្លាភាព និងទេពកោសល្យរៀងៗខ្លួន។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បន្តខិតខំប្រឹងប្រែងក្នុងការរិះរកគ្រប់មធ្យោបាយក្នុងការសិក្សាស្រាវជ្រាវ ដើម្បីរៀបចំការតម្រង់ទិសជាក់លាក់ ទាំងលើការពង្រឹង និងអភិវឌ្ឍធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលកម្រិតចំណេះទូទៅ និងបច្ចេកទេសវិជ្ជាជីវៈ (TVET) រួមទាំងការស្វែងរកទីផ្សាសម្រាប់ផលិតផលរបស់កម្ពុជានៅបរទេស៕អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        105
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm