មនុស្ស ​១៣២​នាក់​ស្លាប់​នៅ​ឥណ្ឌា​ក្នុង​ហេតុការណ៍​បាក់​ស្ពាន​ដែល​ប្រមូលផ្ដុំ​ដោយ​ក្រុមអ្នកដើរលេង​កម្សាន្ត​ថ្ងៃ​ឈប់សម្រាក​

2022/10/31 04:57:12 pm        954

​ឥណ្ឌា៖ មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ​នេះ​ថា មនុស្ស​យ៉ាង​ហោច​ណាស់​ ១៣២​នាក់​បាន​ស្លាប់​នៅ​ក្នុង​រដ្ឋ​ហ្គូ​ចា​រ៉ាត់​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ នៅ​ពេល​ស្ពាន​ថ្មើរជើង​មួយ​ប្រមូលផ្ដុំ​ដោយ​អ្នក​ដើរលេង​កម្សាន្ត​ជាច្រើន​ កំពុង​រីករាយ​ពេលវេលា​ឈប់សម្រាកបាន​បាក់​ធ្លាក់​ចូល​ក្នុង​ទន្លេ​។

​វីដេអូថត​ដោយ​ទូរទស្សន៍ Reuters បាន​បង្ហាញ​មនុស្ស​រាប់​សិប​នាក់​កំពុង​តោង​ខ្សែកាប និង​កំណាត់​ស្ពាន​រមួល​ចូលគ្នា​នៅ​លើ​ទន្លេ Machhu ក្នុង​ទីប្រជុំជន Morbi ខណៈ​ក្រុម​សង្គ្រោះ​បន្ទាន់​បាន​ព្យាយាមជួយសង្គ្រោះ​ពួកគេ​។ អ្នកមួយ​ចំនួន​បាន​ឡើង​តាម​សំណង់​ស្ពាន​បាក់​ព្យាយាម​រក​ផ្លូវ​ទៅកាន់​ច្រាំង​ទន្លេ ខណៈ​អ្នក​ផ្សេងទៀតបាន​ហែល​ដល់​ច្រាំង​ដោយ​សុវត្ថិភាព​។ មាន​កុមារ​មួយ​ចំនួន​ស្ថិត​ក្នុង​ចំណោម​ជនរងគ្រោះ​។ ​លោក Prateek Vasava ដែល​បាន​ហែល​ទៅ​ច្រាំង​ទន្លេ បន្ទាប់ពី​ធ្លាក់​ពី​ស្ពាន​បាន​ប្រាប់​សារព័ត៌មាន​ភាសា​អ្នក​ហ្គូ​ចា​រ៉ាត់ ២៤​ម៉ោង (24 Hours Gujarati-language news) ថា លោក​បាន​ឃើញ​កុមារ​មួយ​ចំនួន​បាន​ធ្លាក់​ចូល​ក្នុង​ទន្លេ​។ លោក​ថា លោក​ចង់​ទាញ​ពួកគេ​មួយ​ចំនួន​មក​ជាមួយ​លោក​ ប៉ុន្តែ​ពួកគេ​បាន​លង់ទឹក ឬ​ហូរ​កួច​តាម​ទឹក​។ ​លោក​និយាយ​ថា ស្ពាន​បាន​បាក់​ក្នុង​ពេល​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។

​យោង​តាម​ក្រុម​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា ​លោក Harsh Sanghavi រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ប្រចាំ​រដ្ឋ​ហ្គូ​ចា​រ៉ាត់​បាន​និយាយ​ថា សោកនាដកម្ម​នេះ​បានកើត​ឡើង​នៅ​ម៉ោង​ប្រហែល 6:30​ល្ងាចម៉ោង​នៅ​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ នៅ​ពេល​មនុស្ស​ ១៥០​នាក់​ស្ថិត​នៅ​លើ​សំណង់​នោះ​។ ចំនួន​អ្នក​ស្លាប់​អាច​មាន​ខ្ពស់​ជាង​នេះ​។​ ស្ពាន​ដែល​មាន​ប្រវែង ២៣០​ម៉ែត្រ​មួយ​នេះ​ត្រូវ​បាន​សាង​សង់ ​អំឡុង​សម័យ​ការគ្រប់គ្រង​របស់​ចក្រ​ភព​អង់គ្លេស​ក្នុង​សតវត្សរ៍​ទី​១៩។ ស្ពាន​នេះ​ត្រូវ​បាន​បិទ​សម្រាប់​ការ​ជួស​ជុល​រយៈពេល ​៦​ខែ និង​បាន​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​ជា​សាធារណៈ​កាលពី​សប្ដាហ៍​មុន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        43
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        130
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm