កូរ៉េខាងត្បូង​ចង់បាន​ចម្លើយ​តប​ ក្រោយ​ការ​ប្រជ្រៀត​ជាន់គ្នា​ក្នុង​ពិធីបុណ្យ Halloween សម្លាប់​មនុស្ស​ ១៥៣​នាក់​

2022/10/31 05:24:53 pm        726

​កូរ៉េខាងត្បូង៖ សមាជិក​ក្រុម​គ្រួសារ​ដែល​មាន​អារម្មណ៍​តក់ស្លុត​ជាច្រើន ​បាន​ប្រមូល​សាកសព​ឪពុក​ម្ដាយ​បាន​ស្វែង​រក​កូន​ៗ​ ហើយ​ប្រទេស​នេះ​បាន​ស្វែងរក​ចម្លើយ​តប បន្ទាប់ពី​មនុស្ស​ ១៥៣​នាក់​ត្រូវ​បាន​ប្រជ្រៀត​ជាន់គ្នា​ស្លាប់​ នៅ​ពេល​ក្រុម​មនុស្ស​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​បាន​ប្រមូល​ផ្ដុំ​គ្នា ​នៅ​តាម​ផ្លូវ​ឌឿងហែម​អំឡុង​ការ​ប្រារព្ធ​ពិធីបុណ្យ ​Halloween។

​លោក​ប្រធានាធិបតី Yoon Suk-yeol បាន​ប្រកាស​កាន់​មរណទុក្ខ​ទូទាំង​ប្រទេស និង​បាន​ចាត់​ទុក​ខណ្ឌ Itaewon​ ដែល​ជាទី​កម្សាន្ត​ដ៏​ពេញ​និយម​ជា​តំបន់​គ្រោះ​មហន្តរាយ បន្ទាប់ពី​គ្រោះ​មហន្តរាយ​កាលពី​យប់​ថ្ងៃ​សៅរ៍ ខណៈ​បណ្ដា​​មេដឹកនាំ​បរទេស​បាន​ចូលរួម​ការរំលែក​ទុក្ខ​ចំពោះ​សោកនាដកម្ម​នេះ រួមមាន​លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Anthony Albanese, លោក​ប្រធានាធិបតី​អាមេរិក Joe Biden និង​​លោកប្រធានាធិបតី​ចិន ​Xi Jinping​ ជាដើម​។​ ក្រសួងការបរទេស​កូរ៉េខាងត្បូងបាន​កំណត់​ចំនួន​ជនបរទេស​ដែល​បាន​ស្លាប់ ​២៦​នាក់មកពី ​១៥​ប្រទេស​។ អ្នក​សា្លប់​មាន​មកពី ប្រទេស​ចិន អ៊ីរ៉ង់ ជប៉ុន រុស្ស៊ី និង​ម្នាក់​មកពី​អូស្ត្រាលី​។

​អ្នកចូលរួម​ព្រឹត្តិការណ៍​នេះ​ប្រមាណ ​១០ម៉ឺន​នាក់ ដែល​អ្នកលក់​ក្នុងស្រុក​បាន​និយាយ​ថា ​មិន​ធ្លាប់​មាន​ពី​មុន​មក ប៉ុន្តែ​កម្លាំង​នគរបាល​ដ៏​ច្រើន​ដែល​កំពុង​ដោះស្រាយ​ការ​តវ៉ា​នៅ​ទូទាំង​ទីក្រុង​នោះ បាន​គ្រោង​ដាក់​ពង្រាយ​មន្ត្រី​ត្រឹមតែ ២០០​នាក់​ប៉ុណ្ណោះ​។ ក្រុម​មន្ត្រី​សង្គ្រោះបន្ទាន់​បាន​និយាយ​ថា​ ក្រុម​មនុស្ស​នៅ​ក្នុង​ស្រុក Itaewon​ បាន​សម្រុក​ចូល​ក្នុង​ផ្លូវ​ឌឿង​ហែម​មួយ សម្លាប់​មនុស្ស ​១៥៣​នាក់ភាគ​ច្រើន​មាន​វ័យ​ ២០​ឆ្នាំ​ដោយ​បន្ថែម​ថា​ អ្នក​ស្លាប់​អាច​កើន​ឡើង​ទៀត​។ ​ព្រឹត្តិការណ៍​នេះ​គឺជា​ពិធីបុណ្យ Halloween លើកដំបូង​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​រយៈពេល ​៣​ឆ្នាំដែល​ត្រូវ​បាន​ប្រារព្ធ​តាម ​Online ដោយសារ​ការ​រឹតត្បិត និង​គម្លាត​សុវត្ថិភាព​ទប់ស្កាត់​ការ​ឆ្លង​វីរុស COVID-19​។ ​អ្នកចូលរួម​ពិធីជប់លៀង​ភាគច្រើន​ពាក់​ម៉ាស់ និង​ស្លៀក​សំលៀកបំពាក់​បុណ្យ Halloween៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        2
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        122
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm